ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ដល់​ថ្ងៃ​បើក​លុយ​តែ​បើក​មិន​គ្រប់ ក្រុម​កម្មករ​តវ៉ា មេការ​ផ្ទុះអាវុធ​ក្នុង​ការ​​ដ្ឋាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ផ្ទុះអាវុធ​២​គ្រាប់​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៣​និង​៣០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ផ្ទុះអាវុធ​២​គ្រាប់​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​បុរស​ជា​មេការ​សំណង់​ម្នាក់ បាន​បាញ់​ផ្ជុ​ច​ផ្លូវ​បេតុង ដើម្បី​គំរាម​ក្រុម​កម្មករ​សំណង់​ក្នុង​ពេល​ដែល​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​រឿង​បើក​លុយ​មិន​គ្រប់​ចំនួន បណ្ដាល​ឲ្យ​ខ្ទាត​បំណែក​គ្រាប់​ត្រូវ​ជើង​កម្មករ​ម្នាក់​រង​របួស បន្ទាប់​មក​បុរស​ជា​មេការ​សំណង់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​មេការ​សំណង់​ខាងលើ​ឈ្មោះ អ៊ឹ​ង ឆេ​ង​វ៉េ​ង អាយុ​៤០​ឆ្នាំ មុខ​របរ​ជា​មេការ​សំណង់ ស្ថិត​នៅ​ក្នុង​បុរី​កើតហេតុ​ខាងលើ ដោយ​ប្រើប្រាស់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម ដែល​បាញ់​គ្រាប់​ប្រភេទ​ម៉ាក​កាំភ្លើង​ឡុ​ក នេះ​បើ​យោង​តាម​ការ​បន្សល់​ទុក​សំបក​គ្រាប់​១​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន​ជន​នេះ​ហើយ​។ ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ច័ន្ទ​តុលា អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ ដាក់​ប្រព័ន្ធ​លូ រង​របួស​ជើង​ទាំង​២​តែ​ម្ដង មាន​ទីលំនៅ​ក្នុងភូមិ​ប្រាសាទ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ។

បើ​តាម​បុរស​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ផ្ទុះអាវុធ​នេះ បង្ក​ឡើង​ដោយ​ទំនាស់​ពាក្យ​សម្ដី​រវាង​មេការ​សំណង់ និង​ក្រុម​កម្មករ ក្នុង​នោះ​ក៏​មាន​រូប​គាត់​ផង​ដែរ ដោយសារ​តែ​គាត់​រួម​នឹង​កម្មករ​ផ្នែក​ប្រព័ន្ធ​លូ​មួយ​ចំនួន​ទៀត បាន​ធ្វើការ​ជា​ច្រើន​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​នេះ គឺ​ត្រូវ​បើក​លុយ​ដើម្បី​យក​មក​ចែក​គ្នា​ប្រើប្រាស់​តាម​តម្រូវការ ហើយ​បាន​សុំ​បើក​ចំនួន​៥០០​ដុល្លារ ទើប​អាច​បែងចែក​គ្រប់​ៗ​គ្នា​។

ជន​រង​គ្រោះ​បន្ត​ថា ខណៈនោះ​ស្រាប់តែ​បុរស​ជា​មេការ​សំណង់​បាន​បើក​ឲ្យ​តែ​១៥០​ដុល្លារ​សម្រាប់​យក​មក​ចែក​គ្នា​មួយ​ហ្វូង​ប៉ុណ្ណោះ ទើប​រូប​គាត់ ព្រមទាំង​កម្មករ​ទាំងអស់​មិន​ព្រម​ឡើយ ព្រោះតែ​យក​មក​ចែក​គ្នា​បាន​តិចតួច​ពេក​។

បុរស​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​បាន​៥០០​ដុល្លារ ទើប​ព្រមយក ប៉ុន្តែ​មេការ​នោះ​នៅ​តែ​ឲ្យ​ត្រឹម​១៥០​ដុល្លារ​ដដែល ជា​ហេតុ​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​កើតឡើង​តឹង​សរសៃ​.​ក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ ភ្លាម​ៗ​នោះ មេការ​ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ផ្ជុ​ច​ផ្លូវ​បេ​តុង​២​គ្រាប់​ផ្ទួន​ៗ បណ្តាល​ឲ្យ​ខ្ទាត​បំណែក​ត្រូវ​ចំ​ជើង​គាត់​រង​របួស​ហូរ​ឈាម​តែ​ម្តង បន្ទាប់​មក​បុរស​មេការ​សំណង់​រូប​នេះ​បាន​រើស​យក​សំបក​គ្រាប់កាំភ្លើង​១​គ្រាប់​ដាក់​ហោប៉ៅ រួច​ម៉ូតូ​ជិះ​គេច​ខ្លួន​ទៅ​បាត់​ស្រមោល និង​នៅ​សល់​សំបក​គ្រាប់​១​គ្រាប់​ទៀត​រើស​អត់​ទាន់​បន្សល់​ទុក​នៅ​នឹង​កន្លែង​​កើតហេតុ​។ នេះ​គឺជា​សំណាង​មួយ​ក្នុង​ចំណោម​១​ពាន់​គ្រោះថ្នាក់ ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​គាត់​រង​របួស​មិន​អាយុជីវិត ហើយ​គាត់​ក៏​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​ឃាត់ខ្លួន​មេការ​សំណង់​ខាងលើ​ដើម្បី​រក​យុត្តិធម៌​ដល់​គាត់​ផង​។

ក្រោយ​ពេល​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​តាម​ជំនាញ និង​នាំ​យក​សំបក​គ្រាប់​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​នោះ​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៅ​ចាប់ខ្លួន​បុរស​ជា​មេការ​សំណង់​រូប​នេះ យក​មក​ចាត់ការ​តាម​ច្បាប់​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ