ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ក្មេងជាង១ខួប​បាត់បង់ជីវិត​មុខបន្ទប់ទឹក​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មានករណីប្រទះឃើញ​​ក្មេង​ប្រុស​អាយុ​ជាង​១​ខួប​ម្នាក់​បាត់បង់ជីវិត​នៅមុខបន្ទប់ទឹក ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​បាត់បង់ជីវិត​ដោយសារ​ឆក់ខ្សែភ្លើង ។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​​៧​និង​​៣០​​នាទី​យប់​ថ្ងៃ​ទី​១២…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មានករណីប្រទះឃើញ​​ក្មេង​ប្រុស​អាយុ​ជាង​១​ខួប​ម្នាក់​បាត់បង់ជីវិត​នៅមុខបន្ទប់ទឹក ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​បាត់បង់ជីវិត​ដោយសារ​ឆក់ខ្សែភ្លើង ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​​៧​និង​​៣០​​នាទី​យប់​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​​​២០២០​ នៅចំណុច​​មុខ​បន្ទប់ទឹក ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុង​​ភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ​ឃុំ​ស្ទឹង​ឆាយ ​ស្រុក​កំពង់​សីលា ​ខេត្ត​ព្រះ​សីហ​នុ ។

​ជនរងគ្រោះ​​ឈ្មោះ កែវ រស្មី​បុត្រ ភេទ ប្រុស អាយុ១៨​ខែ មានឪពុក​ឈ្មោះ​កែវ ពិសី​ និង​ម្តាយ​ឈ្មោះ អ៊ូ ពិសី​ ។ គ្រួសារ​នេះរស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​​បាន​​ប្រគល់​សពក្មេង​ប្រុស​រងគ្រោះ​ឱ្យទៅ​​ក្រុម​គ្រួសារ​ដើម្បី​យកទៅរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ