ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អេ​ស្ប៉ា​ញ នឹង​រឹត​បន្តឹង​ច្បាប់​លើ​ក្រុមហ៊ុន​ភ្នាល់ជា​ដៃគូ​ឧបត្ថម្ភ​ក្លិប​នៅ La Liga

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​របស់​ប្រទេស​អេ​ស្ប៉ា​ញ នឹង​រឹត​បន្តឹង​ច្បាប់​លើ​ក្រុមហ៊ុន​ភ្នាល់ ដែល​ឧបត្ថម្ភ​ក្លិប​នានា​ក្នុង​ក្រប​ខណ្ឌ La Liga ដែល​មាន​គោលបំណង ដើម្បី​ហាមឃាត់​ក្លិប​បាល់ទាត់​ទាំងអស់ ឱ្យ​ផ្អាក​ទទួលយក​ក្រុមហ៊ុន​ល្បែងភ្នាល់​សម្រាប់​ឧបត្ថម្ភ​លើ​អាវ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ រដ្ឋាភិបាល​របស់​ប្រទេស​អេ​ស្ប៉ា​ញ នឹង​រឹត​បន្តឹង​ច្បាប់​លើ​ក្រុមហ៊ុន​ភ្នាល់ ដែល​ឧបត្ថម្ភ​ក្លិប​នានា​ក្នុង​ក្រប​ខណ្ឌ La Liga ដែល​មាន​គោលបំណង ដើម្បី​ហាមឃាត់​ក្លិប​បាល់ទាត់​ទាំងអស់ ឱ្យ​ផ្អាក​ទទួលយក​ក្រុមហ៊ុន​ល្បែងភ្នាល់​សម្រាប់​ឧបត្ថម្ភ​លើ​អាវ ដោយ​ចាប់ផ្តើម​ពី​រដូវ​កាល​ក្រោយ​តទៅ​។

បច្ចុប្បន្ន​មាន​ក្លិប​ចំនួន​៨ នៃ​ក្រប​ខណ្ឌ La Liga កំពុង​មាន​ដៃគូ​ឧបត្ថម្ភ ដែល​ជា​ក្រុមហ៊ុន​ភ្នាល់​។ ហើយ​ក្នុងនោះ​ក្រុម Valencia និង Sevilla គឺជា​ក្រុម​ណា​មុខ​គេ ដែល​បាន​ជ្រើស​យក​ក្រុមហ៊ុន​ភ្នាល់ មក​ធ្វើ​ជា​ដៃគូ​ឧបត្ថម្ភ​ធំ​របស់​ខ្លួន បន្ទាប់​មក​មាន​ក្រុម Alaves, Leganes, Granada, Mallorca, Osasuna និង Levante ផង​ដែរ​។

វា​ត្រូវ​បាន​មើលឃើញ​ថា កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ជះ​ឥទ្ធិពល​ដល់​ក្រុម​ផ្សេង​ទៀត​ទាំង​១៧ ដែល​មាន​ទំរង់​បែបបទ​នៃ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​មួយ​ចំនួន ជាមួយ​ក្រុមហ៊ុន​ល្បែងភ្នាល់​ផង​ដែរ​។

បើ​ទោះ​មានការ​រឹត​បន្តឹង​ក៏​ពី​ត​មែន ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ភ្នាល់​ទាំងនោះ អាច​មាន​លទ្ធភាព​ធ្វើការ​ផ្សាយពាណិជ្ជកម្ម​នៅ​ខាងក្រៅ​ទីលាន​ប្រកួត​របស់​ក្រុម​នីមួយ​ៗ​។ ហើយ​បទ​ប្បញ្ញត្តិ​ក្នុងស្រុក នឹង​ត្រូវ​កំណត់​ទំហំ​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​ក្រៅផ្លូវការ​ទាំងនោះ​៕ (​ដកស្រង់​ចេញពី sbcnews)