ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ! ព្រឹកនេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​​ថ្មី​​១៥​នាក់​បន្ថែមទៀតហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​12 ខែកក្កដា​ឆ្នាំ 2020 នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 ចំនួន​15​នាក់​បន្ថែម​ទៀត​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញ​ថ្ងៃ​ទី 12…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​12 ខែកក្កដា​ឆ្នាំ 2020 នេះ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 ចំនួន​15​នាក់​បន្ថែម​ទៀត​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញ​ថ្ងៃ​ទី 12 ខែកក្កដា​ឆ្នាំ 2020​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​១២​កក្កដា​នេះ​បានជា​សះស្បើយ​១៣៣​នាក់ ស្នើ​នឹង​៨៥.២៦%​ធៀប​នឹង​ចំនួន​អ្នក​ឆ្លង​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ស្ត្រី​៣៩​នាក់ បុរស់​៩៤​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹងថា ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចំនួន​២៣​នាក់ ក្នុង​នោះ​បុរស​ជនជាតិ​ខ្មែរ​ចំនួន 7 នាក់​ស្ត្រីជន​ជាតិខ្មែរ​ចំនួន 1 នាក់​បាន​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​កំពុង​សម្រាក​ព្យាបាល​មិត្តភាព​ខ្មែរ​សូ​វៀត និង​បុរស​ជនជាតិ​ខ្មែរ​ចំនួន 15​នាក់​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី​ហើយ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

ក្រសួងសុខាភិបាល​ក៏​បានឱ្យ​ដឹង​ទៀត​ថា​ គិត​មក​ដល់​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 សរុប​ចំនួន 156 នាក់​ក្នុង​នោះ​ស្ត្រី​40 នាក់​និង​បុរស​ចំនួន ១១៦​នាក់​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ទាំង ១៥​នាក់​ខាងលើ​នេះ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូ​ឌី បន្ត​ជើងហោះហើរ ពី​ប្រទេស ម៉ា​ឡេ​ស៊ី មក​ដល់​កម្ពុជា កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាចថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ការ​វិភាគ​វត្ថុ​សំណាក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​១​វី​ដ​-១៩ និង បច្ចុប្បន្ន​នេះ អ្នកជំងឺ​ទាំង ១៥​នាក់​ខាងលើ​នេះ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចាក់ អង្រែ រាជធានី​ភ្នំពេញ​។

រីឯ​អ្នកដំណើរ​ចំនួន ៧៩ នាម់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ត្រូវ បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជំពូវ័​ន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា​តាម​រយៈ​ជើងហោះហើរ​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​ចំនួន​៩៤​នាក់​ក្នុង​នោះ​(​ស្រី​៣​នាក់​និង​១​នាក់​ជា​បុរស​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​)​ហើយ​ក្នុង​៩៤​នាក់​នេះ​មាន​៨០​នាក់​ជា​អ្នក​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អ៊ូ​​ឌី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ