ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ចេញ​វិធានការ​សំខាន់​លើ​ការងារ​ទប់ស្កាត់​ទន្ទ្រាន​ដី​រដ្ឋ​ការងារ​សន្តិសុខ និង​បើកប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ដាក់​វិធានការ​ចំនួន ៣​សំខាន់​ៗ​ទី​១:…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ដាក់​វិធានការ​ចំនួន ៣​សំខាន់​ៗ​ទី​១: វិធានការ​ទប់ស្កាត់​កា​រុករាន​ទន្ទ្រាន​ដី​រដ្ឋ​គ្រប់​ប្រភេទ ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ទី​២ : ការ​បង្ការ និង​ទប់ស្កាត់​បញ្ហា​កូដកម្ម និង​បាតុកម្ម​នៅ​តាម​បណ្ដា​ក្រុង​ស្រុក ទី​៣: ដំណើរការ និង​និ​តិ​វិធី​នៃ​ការ​បើកប្រាក់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​។

ក្រោយ​ការ​រាយការណ៍ និង​ពិភាក្សា​រួច​មក​លោក អភិបាលខេត្ត​បាន​ដាក់​ចេញ​នូវ​វិធានការ​នេះ​សម្រាម់​មន្ទីរ​អង្គភាព ក្រុង​ស្រុក ឃុំ សង្កាត់​យក​ទៅ​អនុវត្ត​ដូច​ខាងក្រោម :

ត្រូវ​ចុះ​ពិនិត្យ​ទី​តាំ​ភូមិសាស្ត្រ​តាម​ផែនទី​ប្រើប្រាស់​ដី​ឆ្នាំ 2002 ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ដី​រដ្ឋ ស្ថិតិ​ប្រជា ពលរដ្ឋ និង​ដី​ប្រជាពលរដ្ឋ​កាន់កាប់​ប្រើប្រាស់​ជាក់ស្តែង ។បង្ការ និង​ទប់ស្កាត់​បញ្ហា​កូដកម្ម និង​បាតុកម្ម​នៅ​តាម​បណ្ដា​ក្រុង ស្រុក​ដោយ​ការ​ដោះស្រាយ បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ។

ពិនិត្យ​លើ​ដំណើរការ និង​និ​តិ​វិធី​នៃ​ការ​បើកប្រាក់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹម ត្រូវ ពិសេស​ឲ្យ​ចំ​គោលដៅ គឺ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ពិតប្រាកដ ។

រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់​ត្រូវធ្វើ​ការងារ​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព ព្រមទាំង​ចាត់វិធានការ​ដាច់ខាត​ចំពោះ​បុគ្គល​ណា​ដែល​អនុវត្ត​ខុស​គោលការណ៍ និង​នីតិវិធី ។

បន្ថែម​លើស​នេះ​រដ្ឋបាល​ក្រុង ស្រុក​ត្រូវ​រៀបចំ​ក្រុមការងារ ដើម្បី​ដកសិទ្ធិ (​ដក​ប័ណ្ណ​សមធម៌​)​ចំពោះ​គ្រួសារ​ដែល​មាន​លក្ខខណ្ឌ​មិន​ស្រប​តាម​គ្រួសារ​ក្រីក្រ​តែ​មាន​ប័ណ្ណ​សមធម៌ ។

កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រៀបចំ​ឲ្យ​មាន​កម្លាំង​ល្បាត តាម​ពេលវេលា ទីតាំង ជា ពិសេស​មុខសញ្ញា​មាន​សកម្ម ភាព​លួច ឆក់ ប្លន់​។​ល​។ លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ថា​មេឃុំ ចៅសង្កាត់​ត្រូវ​ហាម​ដាច់ខាត​ចំពោះ​ការ​ចុះ​ហត្ថ លេខា​ទិញ លក់​ដី​របស់​រដ្ឋ និង​ត្រូវ​ពិនិត្យ​ផ្តល់​ការ​បើក ប្រាក់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ជូន​ប្រ​ព​រដ្ឋ​ដែល​ក្រ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ