ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្មាន​មិន​ដល់ ជនសង្ស័យ​ម្នាក់​ដាល់​មេ​ពន្ធដារ​ស្រុក​គី​រី​បែក​ភ្នែក

3 ឆ្នាំ មុន
  • តាកែវ

តាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គី​រី​វង់​ធ្វើការ​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ចាត់ការ​បន្ត​នៅ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​រៀបចំ​សកម្មភាព​បង្ក​ហិង្សា​ទៅ​ដល់​អ្នក​ដទៃ ហើយ​ត្រូវ​ជន​រង​គ្រោះ​ទៅ​ឃាត់​ក៏​ត្រូវ​ជនសង្ស័យ​ដាល់​ចំ​ភ្នែក​១​ដៃ​បែក​ហូរ​ឈាម​ដោយ​គ្រាន់​ទំនាស់​ពាក្យ​សំដី​នឹង​អ្នក​ផ្សេង ហើយ​ជន​រង​គ្រោះ​ចូល​ជួយ​តែ​ប៉ុណ្ណោះ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០…

តាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គី​រី​វង់​ធ្វើការ​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ចាត់ការ​បន្ត​នៅ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​រៀបចំ​សកម្មភាព​បង្ក​ហិង្សា​ទៅ​ដល់​អ្នក​ដទៃ ហើយ​ត្រូវ​ជន​រង​គ្រោះ​ទៅ​ឃាត់​ក៏​ត្រូវ​ជនសង្ស័យ​ដាល់​ចំ​ភ្នែក​១​ដៃ​បែក​ហូរ​ឈាម​ដោយ​គ្រាន់​ទំនាស់​ពាក្យ​សំដី​នឹង​អ្នក​ផ្សេង ហើយ​ជន​រង​គ្រោះ​ចូល​ជួយ​តែ​ប៉ុណ្ណោះ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ វេលា ម៉ោង​២២​និង​៤០​នាទី នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ​ស្រុក​គិរីវង់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា​ករណី​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កាន សុខ​សំណាង អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាង លើ​ដោយ​ជនសង្ស័យ​គេ​បាន​ដាល់​ដោយ​ដៃ​ទៅ​លើ​ឈ្មោះ ម៉ិច សង្ហា (​ហៅ​គង់​) អាយុ​៤៨​ឆ្នាំ ជា​ប្រធាន​ពន្ធដារ​ស្រុក​គិរីវង់ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បណ្តាល​អោយរ​ងរ​បួស យ៉ាងដំណំ ត្រង់​ភ្នែក​ខាងស្តាំ បែក​ក្រោម​ចិញ្ចើម​ហូរ​ឈាម និង​ហើម​ជាំ​ក្នុង​រង្វង់​ភ្នែក ។

លោក​អធិការ​នគរ​បាក​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​ជនសង្ស័យ​ខាងលើ​បាន​ទៅ​ចូល​ក្នុង​របង​ផ្ទះ​ឈ្មោះ យាង សឿ​ន (​ហៅ​ញ៉ម​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ដែល​ត្រូវជា​បងថ្លៃ​របស់​ឈ្មោះ ទេព កន អភិបាលរង​ស្រុក​គិរីវង់ ហើយ​ពេល​នោះ​ឈ្មោះ យាង សឿ​ន (​ហៅ​ញ៉ម​) បាន​ទូរស័ព្ទ​ប្រាប់​អោយ​លោក ទេព កន ទៅ​ជួយ​មើល​ពេល​លោក ទេព កន ទៅ គឺ​ជិះ​ម៉ូតូ​ជាមួយ​ជន​រង​គ្រោះ ។

លុះ​ពេល​ទៅ​ដល់​ជួប​ជាមួយ​ជនល្មើស​ខាងលើ​ក៏​បាន​សួរនាំ​ជា​ហេតុ​បណ្តាល​អោយ​ជនសង្ស័យ​មាន​កំហឹង រួច​ក៏​បាន​ដាល់​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​តែ​ម្តង​។ ហើយ​ជនសង្ស័យ​ខាងលើ​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ជា​មុខសញ្ញា​ជនខិលខូច​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ។

នៅ​ចំពោះ​នគរបាល​ស្រុក​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា មូល​ដែល​ធ្វើ​អោយ​រូបគេ​នឹង​ដាល់​ជន​រង​គ្រោះ​នោះ គឺ​ដោយ​គាត់​ពេល​មក​ដល់​ថា អោយ​នឹង​ជេរ​ប្រមាថ​មក​លើ​ខ្លួន​យ៉ាង​ខ្លាំង​ទើប​ខឹង ពេក​ទ្រាំ​មិន​បាន ក៏​ដាល់​មុខ​១​ដៃ​តែ​ម្តង​ទៅ ។

លោក​វរ​សេនី​ឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា នៅ​ពេល​នេះ​ជំនាញ​របស់​យើង​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ