ខេត្តស្ទឹងត្រែង ៖ ព្រៃឈើនៅតំបន់សៀមប៉ាង ប៉ែកខាងស្រែសំបូរជាប់ និងឃុំព្រែកមាសស្រុកសៀមប៉ាង និងតំបន់ក្បែរនោះជាប្រភេទឈើឈ្លិក និងឈើនាងៗ ផ្សេងទៀត (ឈើលេខ១)ត្រូវបានដឹកឆ្លងកាត់បារ៉ាស់ចូលទៅក្នុងក្រុមហ៊ុនសៀ ម៉ុន ក្នុងតំបន់លេខ១ ហើយបន្តឡើងរថយន្តដោយមានច្បាប់ប៉េសេយ៉ាងរំភើយខុសប្រក្រតី ។
ក្រុមហ៊ុនសៀម៉ុនទទួលសិទ្ធិស្តា និងដាំដើមឈើឡើងវិញអោយតំបន់នោះក្លាយតំបន់បៃតង តែក្រុមហ៊ុនចាប់តាំងពីការទទួលបានអាជ្ញាប័ណ ២០១៧ មិនបានធ្វើការដាំដុះទៅតាមផែនការក្នុងកិច្ចសន្យានោះទេ បែរជាសម្រុកកាប់តែឈើ ហើយទៅដាំឪឡឹក និងក្រូចវល្លិ៍ទៅវិញ ។
មន្ត្រីមេព្រៃម្នាក់និយាយថា ថ្មីៗនេះបន្ទាប់ពីបរាជ័យលើមុខរបរជីវកម្មរបស់ខ្លួនច្រើនលើកច្រើនសារក្រុមហ៊ុនសៀ ម៉ុន បានចុះកិច្ចសន្យាមួយ ដោយផ្តល់សិទ្ធិបន្តទៅអោយក្រុមហ៊ុនអង្គរហ្លាយវ៉ូដអោយធ្វើការងារបន្តលើការស្តា និងដាំដើមឈើឡើងវិញ ដោយមានការគ្រប់គ្រងពីលោកឧកញ៉ា ជា ពៅ តែលោកឧកញ៉ារូបនេះបានផ្តល់សិទ្ធិបន្តទៅអោយឈ្មោះ ស្នា ។
បច្ចុប្បន្ននេះលោក ស្នា កំពុងកែនកម្មករមកពីស្រុកសំបូរ ខេត្តក្រចេះរាប់សិបនាក់ ចុះកាប់ឈើ នៅក្នុងតំបន់បរិវេណក្រុមហ៊ុនខ្លះ និងខ្លះទៀតក្រៅបរិវេណក្រុមហ៊ុនយកមកដាក់រោងចក្រ ដើម្បីដឹកចេញបន្ត ហើយឈើទាំងនោះសុទ្ធសឹងជាឈើហ៊ុប មុខកាត់ធំៗ មេព្រៃម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា លោកស្នាកំពុងធ្វើផ្ទុយពីកិច្ចសន្យាជាមួយក្រសួងកសិកម្ម ដោយបានសម្រុកដឹកឈើហ៊ុបខ្នាតធំៗចេញពីក្រុមហ៊ុនព្រោះថា ក្រសួងកសិកម្មអនុញ្ញាតអោយនាំឈើចេញមុខកាត់ត្រឹម២៥ សង់ទីម៉ែត្រ (២,៥តឹក) ចុះក្រោមប៉ុណ្ណោះ ។
សូមបញ្ជាក់ថា នៅក្នុងតំបន់១ ទើបតែបានឈូសឆាយផ្ទៃដីប្រហែលជាង១ពាន់ហិកតាប៉ុណ្ណោះហើយពុំទាន់ឃើញដាំដើមឈើឡើងវិញនោះទេ បែរជាសម្រុកកាប់តែឈើដឹកចេញប្រៀបដូចកន្ទេលធំនាំគ្នាបន្លំដេកយ៉ាងរំភើយ ។ ព័ត៌មានពិស្តារមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ