ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ប្រកាស​បិទ​សាលារៀន​ម្តងទៀត​ដោយសារ​កូ​វី​ដ

3 ឆ្នាំ មុន

ហុងកុង ​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​អប់រំ​ហុងកុង​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​ហុងកុង​នឹង​បិទ​សាលារៀន​ទាំងអស់​ម្តងទៀត បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​តាម​តំបន់ ។ សាលារៀន​នឹង​បិទ​ចាប់ពី​ថ្ងៃ​ច័ន្ទ…

ហុងកុង ​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​អប់រំ​ហុងកុង​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ទីក្រុង​ហុងកុង​នឹង​បិទ​សាលារៀន​ទាំងអស់​ម្តងទៀត បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​តាម​តំបន់ ។

សាលារៀន​នឹង​បិទ​ចាប់ពី​ថ្ងៃ​ច័ន្ទ ដែល​គេ​ចាត់​ទុក​វា​ជា​ការ​ចាប់ផ្តើម​នៃ​ថ្ងៃ​ឈប់​សម្រាក​រដូវក្តៅ ។ លោក Kevin Yeung រដ្ឋមន្ត្រីក្រសួង​អប់រំ​ហុងកុង បាន​និយាយ​ថា បន្ទាប់​ពី​ទីក្រុង​បាន​កត់សំគាល់​ពី​កំណើន​នៃ​ករណី​ឆ្លង​ក្នុង​តំបន់ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លង​មក​។

ទីក្រុង​បាន​កត់ត្រា​នូវ​ករណី​ថ្មី​ចំនួន ៣៨​ករណី កាលពី​ថ្ងៃ​សុក្រ​ដែល ៣២​ករណី​គឺជា​ករណី​ឆ្លង​ក្នុង​មូលដ្ឋាន ។ កំណើន​នេះ​បង្ហាញ​ពី​ការ​ថយក្រោយ សម្រាប់​ទីក្រុង​ហុងកុង​ដែល​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​កំពុង​វិល​មក​រក​ភាព​ប្រក្រតី​វិញ ដោយ​ភោជនីយដ្ឋាន និង​បារ​បន្ត​ប្រតិបត្តិការ​ធម្មតា និង​ការ​ទាក់ទាញ​វប្បធម៌​ឡើង​វិញ​។

ទោះបីជា​នៅ​ជាប់​នឹង​ប្រទេស​ចិនដីគោក ដែល​ជា​កន្លែង​ដែល​ការ​ផ្ទុះ​ឡើង​នៅ​ចុងឆ្នាំ​២០១៩ ហុងកុង​បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ នា​ពេល​កន្លង​មក ។ ប៉ុន្តែ​ការ​ឆ្លង​ថ្មី​ៗ​នេះ បាន​ចាប់ផ្តើម​លេច​ចេញ​តាំងពី​ថ្ងៃ​អង្គារ ដោយ​រាប់​បញ្ចូល​ទាំង​នៅផ្ទះ​ថែទាំ​មនុស្ស​ចាស់ ដែល​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន ៣២​ករណី និង​នៅ​តាម​លំនៅ​ដ្ឋា​ន​ដែល​បាន​រាយការណ៍​ថា​មាន ១១​ករណី ។

លោក Yeung បាន​មាន​ប្រសាសន៍​ថា សាលា​មធ្យមសិក្សា បឋម​សិក្សា និង​ម​តេ្ត​យ្យ ទាំងអស់​នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា តទៅ ។ សាលារៀន​នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ការ​ប្រឡង​សំខាន់​ៗ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិទ្យាល័យ​សាធារណៈ​របស់​ទីក្រុង​ហុងកុង​ត្រូវ​បាន​បិទ​នៅ​ខែមករា ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះ ហើយ​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរ​ៗ ចាប់ពី​ខែឧសភា បន្ទាប់​ពី​ហុងកុង​បាន​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​បាន​ដោយ​ជោគជ័យ​។ តែ​ពេល​នេះ គឺ​ត្រូវ​ប្រកាស​បិទ​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ