ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​នី​ហ្សេ​រី​យ៉ា​ដាក់គុក​១​ជីវិត និង​ស្ត្រី​ខ្មែរ​២​នាក់​ម្នាក់​២០​ឆ្នាំ​ករណី​ជួញ​គ្រឿងញៀ.ន​ជិត​៦​គីឡូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​៣​នាក់ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿង​ជិត​៦​គីឡូក្រាម…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​៣​នាក់ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿង​ជិត​៦​គីឡូក្រាម ដាក់​ក្នុង​ក្នុង​ធុងបាស​ដឹក​តាម​រថយន្តក្រុង បំរុង​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

សាលក្រម​សម្រេច​ផ្តន្ទាទោស​លើ ១.​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា មុខរបរ​កីឡាករ​បាល់ទាត់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​១០០ លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​សង្កាត់​វាលវង់​ខណ្ឌ​៧ មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។
២.​ផ្តន្ទាទោស​ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ និង​៣.​ផ្តន្ទាទោស​ឈ្មោះ យុន ស្រី​នូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ម្នាក់​ៗ ២០​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៤០​លាន​រៀល ពី​បទ​.​ជួញដូរ ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ សាលក្រម​បើកផ្លូវ​ទុក​សិទ្ធ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រំលឹក​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នង ការ​នគរបាល​ជាតិ និង​ក្រោម​ការ​ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​លោក​ឧត្ត ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​សមត្ត​កិច្ច​ជំនាញ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ ដាន​ដាន​អ៊ិ​ច​ប្រេស​បើ​ស ក្រោម​ការ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណៈ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ​កញ្ចប់ បញ្ញើ​មួយ​មាន​ភាព​មិន​ប្រក​តី ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម តាម​រយៈ ក្រុមហ៊ុន​ដាន​ដាន ស្ថិត​នៅផ្ទះ​លេខ​២៨៥ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។
លទ្ធផល រក​ឃើញ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ៦​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៥៨៩៥.៨២​ក្រាម (​ជិត​៦​គីឡូក្រាម​) ដែល​បាន​ដាក់​បង្កប់​ក្នុង​ធុងបាស់​ធំ​មួយ​គ្រឿង ។

បន្ទប់​មក​សមត្ថ​កិ​ជំនាញ​បាន​បន្ត​ការ​ស៊ើប អង្កេត​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​កំណត់​បាន មុខសញ្ញា​ពាក់ព័ន្ធ​មួយ​ចំនួន ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​មាន ១.​ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ (​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​) ២.​ឈ្មោះ យុន ស្រី​នូ (​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​) និង​៣.​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ។

លុះ​នៅ​វេលា​ម៉ោង​៣ នឹង​៣០​នាទី ថ្ងៃខែ​ខាងលើ សមត្ថកិច្ច​បាន​បន្ត​ឆេ​ក​ឆែរ​ផ្ទះ​ជួល​របស់​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ផ្ទះ​លេខ A13 ផ្លូវ​45BT ក្រុម​២ ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ លទ្ធផល​ចាប់​យក​វត្ថុ​តាង​រួម​មាន កញ្ឆា​ក្រៀម​៩​ក្រាម​.​ជញ្ជីង​ថ្លឹង​១​គ្រឿង​.​ម៉ាស៊ីន​បាញ់​ទឹក ៨​គ្រឿង​.​ម៉ាស៊ីន​បូម​ធូលី​១​គ្រឿង​.​ធុងបាស់​១​គ្រឿង​.​ទូរស័ព្ទ ៣​គ្រឿង និង​លិខិតឆ្លងដែន​៣​ក្បាល ។

ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រមាណ​ជិត​៦​គីឡូក្រាម​នេះ សមត្ត​កិច្ច​បាន នឹង​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ