ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ខណៈកំពុងភ្លៀងផងបងប្អូន

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​រសៀល មាន​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន…

ខេត្តពោធិ៍សាត់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​រសៀល មាន​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

សូម​បញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​បន្ត​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ៨ ដល់​១៤ ខែកក្កដា ឆ្នាំ​២០២០ ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ហើយ​មាន​បាតុភូត​ធម្មជាតិ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល នៅ​ថ្ងៃ​ទី​៨ ដល់​១០ កក្កដា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​បន្ទាប់​ពី​នោះ​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ចំពោះ​ស្ថានភាព​នេះ​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ផង​ដែរ ៕