ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា បង្ហាញ​វត្តមាន​ក្នុង​ពិធី​បុណ្យខួប​៤​ឆ្នាំ​នៃ​ការ​បាត់​បង់ជីវិត​លោក​បណ្ឌិត កែម ឡី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា ប្រធាន​អតីត​ប្រឆាំង​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​៤​ឆ្នាំ នៃ​ការ​បាត់បង់​ជីវិត​របស់​លោក បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​របស់​គាត់…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា ប្រធាន​អតីត​ប្រឆាំង​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​៤​ឆ្នាំ នៃ​ការ​បាត់បង់​ជីវិត​របស់​លោក បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​របស់​គាត់ ។

យោង​តាម​បណ្តាញ​សង្គម​របស់​លោក ចាន់ ចេ​ន សហ​មេធាវី​លោក កឹ​ម សុខា បាន​សរសេរ​នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា លោក កឹ​ម សុខា បាន​ប្រាប់​យើងខ្ញុំ​ថា ការ​តម្កល់ចិត្ត​ឲ្យ​រឹង​មាំ ការ​អត់ធ្មត់ ការ​មិន​គុំ​គួ​ន​សងសឹក និង​អហិង្សា ដែល​គាត់​ប្រកាន់ខ្ជាប់​បាន ដោយសារ​គាត់ យល់​ដឹង និង​មាន​ជំនឿ​យ៉ាង​មុតមាំ​នូវ «​ព្រះធម៌​ត្រៃលក្ខណ៍ គឺជា​ច្បាប់ធម្មជាតិ »​ដែល​ព្រះ​សា​ម្មាស​ម្ពុ​ទ្ធិ​ទ្រង់​ត្រាស់​ដឹង និង​បាន​សម្តែង ៖ អនិច្ចំ​: ជីវិត​មិន​ទៀងទាត់ អ្វី​ៗ​តែងតែ​មានការ​ផ្លាស់​ប្តូរ ។ ទុក្ខំ​: មានជីវិត គឺ​មានទុក្ខ មិន​ថា​អ្នកតូច ធំ មាន ក្រ​ឡើយ ។ អនត្តា​: អ្វី​ៗ​មិនមែន​នៅ​ជា​របស់​យើង​។

ទ្រព្យសម្បត្តិ បុណ្យស័ក្តិ​ពេល​ស្លាប់​ទៅ​មិន​អាច​ស្ពាយ​យក​ទៅ​ជាមួយ​បាន​ទេ មាន​តែ​កម្មផល​(​អំពើ​ល្អ​ឬ​អំពើអាក្រក់​)​ទេ ដែល​តោងទៅ​ជាមួយ ។ ហើយ​អ្វី​ដែល​នៅ​សល់​នោះ គឺ​កេរ្តិ៍ឈ្មោះ​ស្អុយ​ឬ​ក្រអូប គួរ​ឲ្យ​គេ​ស្អប់ខ្ពើម​ឬ​គួរ​ឲ្យ​គេ​គោរព​ស្រឡាញ់ អាស្រ័យ​លើ​អំពើ​របស់​យើង​ពេល​នៅ​មានជីវិត ដូច​បណ្ឌិត កែម ឡី ស្លាប់​ពិត មនុស្ស​ជា​ច្រើន​នៅ​តែ​នឹករលឹក​គោរព​ស្រឡាញ់​គាត់ ។

លោក​កឹ​ម សុខា​បាន​ចូលរួម​បុណ្យខួប​៤​ឆ្នាំ នៃ​មរណភាព​លោក​កែម ឡី នៅ​ស្រុក​កំ​ណើ​ត​គាត់​ ។

សូម​ជម្រាប​ថា​លោក កឹ​ម សុខា​បាន​ចេញ​អុជ ធូប​ពិធីបុណ្យ​ខួប​លោក បណ្ឌិត លោក កែម​ឡី បន្ទាប់​ពី​លោក​បាន​ទៅ​ទស្សនា​ចម្ការ​ស្រកានាគ​នៅ​ត្បូងឃ្មុំ កាល​ពេល​ពេល​ថ្មី​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ