ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ៖ នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ស្ត្រី​មានការ​ប្រឈម​ច្រើន​ជាង​បុរស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​នេះ​គេ​កត់សម្គាល់​ឃើញ​ថា ចំនួន​ស្ត្រី​ចូល​ប្រឡូក​ក្នុង​ការ​រកស៊ី​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ និង​កាន់តែ​បើកចំហរ ហើយ​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​ធ​ម្យ​ម (SME) ដែល​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។…

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​នេះ​គេ​កត់សម្គាល់​ឃើញ​ថា ចំនួន​ស្ត្រី​ចូល​ប្រឡូក​ក្នុង​ការ​រកស៊ី​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ និង​កាន់តែ​បើកចំហរ ហើយ​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​ធ​ម្យ​ម (SME) ដែល​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។

យ៉ាងណាមិញ បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី អេ​ង លី​គង់ ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ស្ត្រី​បាន​ប្រឡូក​នឹង​អាជីវកម្ម​ផ្សេង​ៗ គឺ​មាន​យូរលង់​ណាស់​មក​ហើយ គ្រាន់តែ​ថា ពី​ដើម​ឡើយ​មាន​រនាំង និង​គំនាប​មួយ​ចំនួន​ដែល​ជា​ផ្នត់គំនិត​គិត​ថា ស្ត្រី​ត្រឹមតែ​ជា​មេផ្ទះ និង​បុរស​ត្រូវ​តែ​ប្រកប​អាជីវកម្ម ។

លោកស្រី​អេ​ង លី​គង់ បាន​បន្ត​ថា ប៉ុន្តែ​ការ​ពិត​ទៅ បើ​តាម​សម្រង់​នៃ​តួលេខ​របស់​ក្រសួង​កិច្ចការ​នារី ក៏​ដូច​ធនាគារពិភពលោក​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ប្រកប​អាជីវកម្ម​នឹង​មាន​ទៅ​ដល់ ៦៥ ភាគរយ ។ ប៉ុន្តែ​ក្នុង​អាជីវកម្ម​ខ្នាត​តូច SME Micro ចឹ​ង​មាន​ន័យ​ថា ខ្នាត​តូច និង​មធ្យម ហើយ​ខ្នាត​តូច​នោះ គឺ​តូច​មែនទែន ដែល​ពួក​គាត់​ចូល​ប្រលូក​ក្នុង​វិស័យ​អាជីវកម្ម ។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​មាន​ទទួលស្គាល់ ឬ​មួយ​ក៏​ការ​ដឹង​លឺ​នេះ គឺ​ដោយសារ​ស្ត្រី​ភាគច្រើន​បំផុត​គាត់​មិនសូវ​មាន​ភាព​ក្លា​ហ៊ាន​ក្នុង​ការ​ចេញ​មុខ​ទេ នៅ​ពេល​គាត់​ធ្វើ​ក៏​ចេះ​តែ​ធ្វើ​ទៅ តែបើ​បុរស​វិញ​គាត់​ជួយ​ធ្វើ​ផង ប៉ុន្តែ​ភាគច្រើន ច្រើន​តែ​បុរស​ទទួលយក​ក្នុង​ការ​ចេញ​មុខ ដូច​ជា អាជីវកម្ម​ខ្លះ ធ្វើ​ជា​លក្ខណៈ​គ្រួសារ ប្តី​និង​ប្រពន្ធ​ធ្វើ​ជាមួយ​គ្នា ប៉ុន្តែ​ភាគច្រើន​បុរស​ច្រើន​តែ​ថា អាជីវកម្ម​ជា​របស់​គាត់​។ ជុំវិញ​បញ្ហា​ប្រឈម​របស់​សហគ្រិន​ស្ត្រី គឺ​មាន​ច្រើន ដែល​ជា​រួម​ស្ត្រី​មានការ​ប្រឈម​ច្រើន​ជាង​បុរស​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី អេ​ង លី​គង់ ដែល​ជា​ទន្ត​បណ្ឌិត និង​ជា​នាយិការ​របស់​មន្ទី​ព្យាបាល​ធ្មេញ Master Care ដែល​ការ​ប្រឈម​ទាំងនោះ​គឺ​មាន​ដូច​ជា​៖ ទី​១ – ស្ត្រី​ប្រើ​ពេលវេលា​ច្រើន​ជាង ដោយសារ​ពេល​ដែល​ពួក​គាត់​ធ្វើ​អាជីវកម្ម ព្រម​ពេល​ជាមួយ​គ្នា​នោះ គឺ​ពួក​គាត់​តែងតែ​ធ្វើ​នូវ​ការងារ​ក្នុងផ្ទះ​ផង​ដែរ ដូច​ជា​មើលថែ​កូនចៅ ដែល​ជា​បន្ទុក​ក្នុង​គ្រួសារ ។ ដូចនេះ​ពួក​គាត់​បាន​ចំណាយពេល​អស់​ក្នុង​ការ​ធ្វើការ​នៅផ្ទះ​ហ្នឹង អ៊ីចឹង​បើ​ស្ត្រី​គាត់​ចង់​ធ្វើ​អាជីវកម្ម គាត់​ត្រូវ​តាំងចិត្ត​ខ្ពស់ ត្រូវ​ប្រឹង​ធ្វើ​ឱ្យ​លើស​បុរស មាន​ន័យ​ថា យើង​ទុក​ការងារ​នេះ ហើយ​បន្ថែម​ការងារ​នោះ អ៊ីចឹង​បាន​យើង​អាច​ធ្វើ​អាជីវកម្ម​ដូច​បុរស​បាន​»​។

លោកស្រី​បាន​បន្ត​ថា ចំណុច​ប្រឈម​ទី​២ គឺ​ការ​អប់រំ ដែល​ត្រង់នេះ​គឺ​ទាក់ទង​នឹង​ប្រពៃណី ការ​អប់រំ​នេះ យើង​មាន​យូរណាស់​មក​ហើយ ដែល​ស្ត្រី​រៀនសូត្រ​បាន​តិច​ជាង​បុរស​។ តែ​សំណាងល្អ ពេល​បច្ចុប្បន្ន​នេះ​យើង​មានការ​ផ្លាស់​ប្តូរ អ៊ីចឹង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ខ្ញុំ​គិត​ថា​មានការ​រីក​ចំរើន​ក្នុង​ការ​ទទួល​បាន​សិទ្ធ​ស្មើគ្នា ដោយសារ​គាត់​ទទួល​បាន​ឱកាស​សិក្សា មានចំណេះ​ដឹង និង​មាន​សមត្ថភាព​ស្មើគ្នា​ផង​ដែរ​ជាមួយ​បុរស ។

លោកស្រី​ទន្ត​បណ្ឌិត​បាន​បន្ត​ថា «​ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល ក្នុង​ជំនាន់​ខ្ញុំ​នេះ ប្រឈម​បញ្ហា​ខ្លះ ដោយសារ​គាត់​អត់​សូវ​បាន​រៀនសូត្រ​លំអិត​ពី​មុន​មក រហូត​ដល់​ពេល​គាត់​បាន​រៀន​វិញ វា​ហួសពេល​នឹង​រៀន​ហើយ ប៉ុន្តែ​ការ​រស់នៅ និង​ប្រកប​អាជីវកម្ម​នៅ​តែ​មាន​ដដែល ក្មេង​ជំនាន់​នេះ​មិន​មាន​បញ្ហា​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ