ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់ ៥លានរៀលពីស្រាបៀរ កម្ពុជា សង្ឃឹមថា ទទួលជោគជ័យជាមួយការសាកល្បងមុខរបរថ្មី !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បរាជ័យលើមុខរបរអាចមិនមែនគ្រាន់តែជាការខាតបង់ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ ។ ការពិតវាគឺជាមេរៀនបង្រៀនអោយបុគ្គលបរាជ័យឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះដរាបណាយើងនៅតែបន្តស្វែងរកវិធីសាស្រ្តផ្សេងៗធ្វើវាអោយបាន ។ លើកនេះយើងសង្ឃឹមថា បងស្រី ឡោ…

រាជធានីភ្នំពេញ ៖ បរាជ័យលើមុខរបរអាចមិនមែនគ្រាន់តែជាការខាតបង់ច្រើនលើរឿងប្រាក់កាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ ។ ការពិតវាគឺជាមេរៀនបង្រៀនអោយបុគ្គលបរាជ័យឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះដរាបណាយើងនៅតែបន្តស្វែងរកវិធីសាស្រ្តផ្សេងៗធ្វើវាអោយបាន ។

លើកនេះយើងសង្ឃឹមថា បងស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់នឹងទទួលបានជោគជ័យជា មួយមុខរបរថ្មីនៃការចិញ្ចឹមមាន់ស្រែរបស់គាត់ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លានរៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ដែលរៀនចេះពីការបរាជ័យកាលពីមុន ។

លោកស្រី ចន្ធី រៀបរាប់ពីការឈ្នះរង្វាន់នេះយ៉ាងដូច្នេះថា ៖ «ស្រាបៀរ កម្ពុជា បានក្លាយជា ជម្រើសសម្រាប់ការជួបជុំរបស់ខ្ញុំជាមួយបងប្អូន និងមិត្តភក្តិទៅហើយ ។ កាលពីថ្ងៃ ៣០ ខែមិថុនា កន្លងទៅខ្ញុំមានកម្មវិធីអាហារសាមគ្គីជាមួយសាច់ញាតិក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទិញស្រាបៀរ កម្ពុជា មកជប់លៀងដូចរាល់ដង តែលើកនេះបំណងប៉ងប្រាថ្នាខ្ញុំបានដូចចិត្ត ដោយសារក្រវិលកំប៉ុងសំណាងទឹកប្រាក់ ៥លានរៀលដែលខ្ញុំបានឈ្នះពីស្រាបៀរ កម្ពុជា នារាត្រីនោះខណៈដែលខ្ញុំគាស់កំប៉ុងទី ៥» ។ លោកស្រីបន្តទៀតថា ទឹកប្រាក់ ៥លានរៀល នេះខ្ញុំនឹងសាកល្បងចិញ្ចឹមមាន់អោយបានសម្រេចដូចគេឯងនៅក្នុងភូមិ ។

This image has an empty alt attribute; its file name is c46a6633005782f8b2a83011ccb0ec0b-1024x1024.jpg

ក្រៅពីអ្នកស្រុកបាកានរូបនេះក៏នៅមានអ្នកឈ្នះសរុបចំនួន ៤៧ នាក់ផ្សេងទៀតបានគាស់ ឈ្នះប្រាក់ ៥លានរៀលកាលពី ១សប្តាហ៍កន្លងទៅរួមមាន អ្នកភ្នំពេញ ២៩ នាក់ កំពង់ស្ពឺ ២ នាក់, កណ្តាល ៦ នាក់, កំពង់ឆ្នាំង ១ នាក់, ត្បូងឃ្មុំ ១ នាក់, កោះកុង ១ នាក់, ព្រះសីហនុ ១ នាក់, បន្ទាយមានជ័យ ១ នាក់, តាកែវ ២ នាក់, ឧត្តរមានជ័យ ១ នាក់ និងកំពង់ចាម ១ នាក់ផងដែរ ។ ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 38e862634cdf493450ba6d410aeb2557.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ