ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គន្លឹះ​ដើម្បី​រក​ការងារ​ធ្វើ​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ស្ថាន​ការ​បច្ចុប្បន្ន​នេះ​ប្រហែលជា​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​រក​ការងារ​ថ្មី​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ចៀស​មិន​ផុត​ពី​ការ​បាត់បង់​ការងារ វា​អាច​ជា​វិធី​តែ​មួយ​គត់​ដែល​អ្នក​អាច​រក​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​បាន ។ ក្នុង​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​រក​ការងារ​ផង​ដែរ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ឈានមុខ​អ្នក​ដទៃ និង​មានឱកាស​ច្រើន​ក្នុង​ការ​រកបាន​ការងារ​ក្នុង​ពេល​ឆាប់​ៗ​? ១. ដាក់​ពាក្យ​គ្រប់កន្លែងជាក់ស្តែង ឱកាស​ក្នុង​ការ​រកបាន​ការងារ​នឹង​កើនឡើង​ប្រសិនបើ​អ្នក​ដាក់​ពាក្យ​ច្រើន​កន្លែង​ដែរ…

ស្ថាន​ការ​បច្ចុប្បន្ន​នេះ​ប្រហែលជា​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​រក​ការងារ​ថ្មី​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ចៀស​មិន​ផុត​ពី​ការ​បាត់បង់​ការងារ វា​អាច​ជា​វិធី​តែ​មួយ​គត់​ដែល​អ្នក​អាច​រក​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​បាន ។ ក្នុង​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​រក​ការងារ​ផង​ដែរ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ឈានមុខ​អ្នក​ដទៃ និង​មានឱកាស​ច្រើន​ក្នុង​ការ​រកបាន​ការងារ​ក្នុង​ពេល​ឆាប់​ៗ​?

១. ដាក់​ពាក្យ​គ្រប់កន្លែង
ជាក់ស្តែង ឱកាស​ក្នុង​ការ​រកបាន​ការងារ​នឹង​កើនឡើង​ប្រសិនបើ​អ្នក​ដាក់​ពាក្យ​ច្រើន​កន្លែង​ដែរ ។ អ្នក​អាច​ព្យាយាម​ពិនិត្យ​មើល​ជំនាញ​ដែល​អ្នកមាន​ឡើង​វិញ ដែល​រួម​ទាំង​ជំនាញ​ដែល​អ្នកមាន​តែ​មិន​បាន​ប្រើ​ផង​ដែរ​នៅ​កន្លែង​ការងារ​ចាស់ ។ ជំនាញ​ទាំងនោះ​អាច​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ក្នុង​ផ្នែក​ដទៃ​ផ្សេង​ទៀត​ប្រសិនបើ​អ្នកមាន​ចិត្ត​បើក​ទូលាយ ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​មិន​គួរ​ដូច​គ្នា​ទាំងអស់​ទេ តែ​អ្នក​ត្រូវ​កែ​ច្នៃ​វា​ឲ្យ​ខុស​ៗ​គ្នា​ដើម្បី​សម្រប​ទៅ​តាម​អ្វី​ដែល​កន្លែងធ្វើការ​នីមួយ​ៗ​ចង់បាន ។

២. ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន
គ្រាន់តែ​និយាយ​ប្រាប់​អ្នក​ស្គាល់គ្នា​ថា ប្រសិនបើ​មាន​ជ្រើស​បុគ្គលិក ជួយ​ប្រាប់​ដំណឹង​ផង គឺ​មិន​គ្រប់គ្រាន់​ទេ​ព្រោះ​ទោះជា​មិត្ត​របស់​អ្នក​ចិត្តល្អ​យ៉ាងណា​ក៏​ដោយ​ក៏​ពួក​គេ​អាច​ភ្លេច​ដែរ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​ស្រាវជ្រាវ​មើល​ថា​តើ​សមត្ថភាព​របស់​អ្នក​អាច​មាន​តួនាទី​អ្វីខ្លះ​ក្នុង​ក្រុមហ៊ុន​នោះ​រួច​សួរ​ទៅ​កាន់​អ្នក​ស្គាល់​ថា តើ​តួនាទី​នោះ​កំពុង​ខ្វះ​មនុស្ស​ទេ ។

៣. រក្សា​ភាព​រហ័សរហួន និង​ភាព​ស្មោះត្រង់
ប្រសិនបើ​អ្នក​ទើបតែ​បាន​បាត់បង់​ការងារ អ្នក​គួរតែ​ប្រាប់​អ្នក​សម្ភាសន៍​តាម​ត្រង់​ព្រោះ​ពួក​គេ​នឹង​យល់​ពី​ស្ថាន​ការ​បច្ចុប្បន្ន​ច្បាស់ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​រក្សា​ភាព​រហ័សរហួន​ព្រោះ​ពេល​នេះ​មាន​មនុស្ស​កាន់តែ​ច្រើន​ដែល​កំពុង​តែ​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​តួនាទី​ដែល​អ្នក​ចាប់អារម្មណ៍ ។

៤. បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អ្នក
ពេល​ខ្លះ​ឆ្លើយ​សំណួរ​តាម​អ្វី​ដែល​អ្នក​ស្តាប់​ចង់​លឺ គឺ​មិនល្អ​ទេ ។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ហៅ​ទៅ​សម្ភាសន៍​ហើយ​នោះ​មាន​ន័យ​ថា​អ្វី​ដែល​អ្នក​បាន​សរសេរ​លើ​ប្រវត្តិរូប​បាន​បង្ហាញ​ច្បាស់​ពី​សមត្ថភាព​របស់​អ្នក​ហើយ ដូច្នេះ​អ្នក​មិន​គួរ​ចំណាយពេល​ច្រើន​និយាយ​ពី​វា​ទេ ។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​បង្ហាញ​ពី​ជំនាញ​ទន់​របស់​អ្នក​ដូច​ជា​ការ​ធ្វើការ​ជា​ក្រុម សមត្ថភាព​ក្នុង​ការ​ដោះ​ស្រ​យា​បញ្ហា ឬ​ភាព​ជា​អ្នកដឹកនាំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ