ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​លក្ខណ៍​បាត់! ​​ឈើ​លាក់​ក្នុង​ស្រះ​ និង​ឡ​ចំហុយ​ប្រេង​ខ្មៅ​ពី​ឈ្មួញ​ស្បែក​ខ្លា

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល និង​តំណាង​អយ្យការ​អម​សាលាដំបូង បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចម្ការ​ឫស្សី​មួយ​កន្លែង របស់​មន្ត្រី​យោធា​យោធភូមិ​ភាគ​៣ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ យូរណាស់​មក​ហើយ បាន​ជោគជ័យ​ខ្លះ​ជាប់គុក​ខ្លះ…

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​នគរបាល និង​តំណាង​អយ្យការ​អម​សាលាដំបូង បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចម្ការ​ឫស្សី​មួយ​កន្លែង របស់​មន្ត្រី​យោធា​យោធភូមិ​ភាគ​៣ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ យូរណាស់​មក​ហើយ បាន​ជោគជ័យ​ខ្លះ​ជាប់គុក​ខ្លះ តែ​ចេញ​មក​វិញ​ប្រព្រឹត្តិ​ដដែល បាន​ធ្វើ​ទាហាន​ពាក់​ស្បែក​ខ្លា​ដដែល ។

ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍ ពី​មេ​ឈ្មួញ​រូប​នេះ​បាន​ប្រមូល​ទិញ​ឈើ​យក​ទៅ​លាក់​ទុក ក្នុង​ដីចម្ការ​ឫស្សី​របស់​ខ្លួន ។ ក្រោយ​ការ​ចូល​ដល់ទី​តាំង​នោះ ដោយ​មាន​តំណាង​អយ្យការ និង​អភិបាលរង​ខេត្ត​ចូលរួម​ផង​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​មួយ​បន្ថែម​ទៀត​ពីលើ​នេះ ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​តាមដាន ធ្វើការ​បង្ក្រាប​ការ​លាក់​ឈើ​ទុក​ក្នុង​ដីចម្ការ​ឫស្សី​នេះ ស្រាប់តែ​មេ​ឈ្មួញ​រូប​នេះ បាន​បាញ់​ប្រមាណ​ជិត​១០​គ្រាប់ ជា​ការ​គំរាម​លើ​សមត្ថកិច្ច រហូត​ដល់​មានការ​ស្នើ​សុំ​ដីកា​ចូល​ឆែកឆេរ​ទីតាំង​នេះ​តែ​ម្តង ។

ការ​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ​រូប​នេះ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ចំណុច​ស្ទឹង​តា​ថក គីឡូម៉ែត្រ​៥៨-៥៩ ក្នុងភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង វ៉ិត ម​ឃ​: ដោយ​មាន​លោក សុខ​ភា អភិបាលរង​ខេត្ត​ចូលរួម ព្រមទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត ។

យោង​តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា កម្លាំង​បាន​តាមដាន​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ម្ចាស់​ចម្ការ​នេះ តាំងពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ។ បាន​រាយការណ៍​បឋម​ជូន​ថ្នាក់លើ អោយ​បាន​ជ្រាប​ផង​ដែរ​ថា នៅ​ក្នុង​បរិវេណ​ដី​របស់​ឈ្មោះ ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​ភូមិភាគ​៣ មាន​ទីលំនៅ​ភូមិ​ផ្សា​រក​ន្តួ​ត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ បាន​លាក់​ឈើ​ជា​ច្រើន​ដុំ​នៅ​ក្នុង​ត្រពាំង​ទឹក​មួយ​ក្នុង​ដីចម្ការ​ឫស្សី​(​ស្ទឹង​តា​ដុក​)​ផ្លូវ​៤៤ km៥៨-៥៩ ស្ថិត​នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់​ពី​បែកធ្លាយ​មេ​ឈ្មួញ​ពាក់​ស្បែក​ខ្លា​រូប​នេះ បាន​ត្រៀម​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត​កុងតឺន័រ តែ​ចេញ​មិន​រួច​កាលពី​យប់​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ កន្លង​មក ដោយ​ឈ្មោះ ជឿ​ង ថេ​ង ។

ទោះបី​សហការ​ប្រព្រឹត្ត​ជាមួយ​មន្ត្រី​នគរបាល​ស្រុក​ស័ក្តិ​៣​លោក អ៊ុំ លី​ប៉េង មាន​ឋានៈ​ជា​នាយ​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ក្ដី ក៏​មិន​អាច​រំដោះ​ចេញ​បាន​ដែរ ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​សុំ​គោលការណ៍​ចុះ​ឆែកឆេរ​រួច​មក នៅ​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ២០២០ ឈ្មោះ ជឿ​ង ថេ​ង ដែល​ជា​ម្ចាស់​ចម្ការ បាន​ជិះ​រថយន្ដ​របស់​ខ្លួន​មក​ស្រែក​ឡូឡា ហើយ​បាន​ដក​អាវុធ​ខ្លី​បាញ់​ឡើង​លើ​ប្រមាណ​ជិត​១០​គ្រាប់ ដើម្បី​គំរាម​មក​លើ​សមត្ថកិច្ច ។ បើ​ទោះជា​បែប​នេះ​ក្តី សមត្ថកិច្ច​មិន​ខ្លាចញញើត​នឹង​ឈ្មួញ​រកស៊ី​ឈើ ដែល​ជា​មន្ត្រី​យោធា​រូប​នេះ​ឡើយ បន្ត​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ដើម្បី​សហការ​ចុះ​ឆែកឆេរ និង​បង្ក្រាប។

ជា​លទ្ធផល​សមត្ថកិច្ច​រក​ឃើញ​ឈើ​ប្រណីត​ជា​ច្រើន​ដុំ ដែល​ឈ្មួញ​ឈើ​រូប​នេះ​បាន​ប្រើ​កម្មករ​ឲ្យ​សែង​ទៅ​ទម្លាក់​ទឹកស្រះ​លាក់​ទុក​ក្រោយ​ពី​បែកធ្លាយ ដោយ​ចុះ​មុជ​រាវរក និង​ស្រង់​ឈើ​យក​ឡើងគោក​វិញ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ឪ​រ៉ា​ល់​បាន​បញ្ជាក់​ថា នៅ​វេលា​ថ្ងៃ​ដដែល ក្រោយ​ពី​រក​ឃើញ​ឈើ​ដែល​លាក់​ទុក​នៅ​ក្នុង​ស្រះ​ទឹក​រួច​មក សមត្ថកិច្ច​បាន​បន្ត​រក​ឃើញ​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​បន្ថែម​មួយទៀត ដែល​ម្ចាស់​ទីតាំង​នេះ​លួច​បង្កើត​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់​អាវុធ​ខ្លី​ប្រភេទ​កា​៥៩​ចំនួន​៤​គ្រាប់ នៅ​ក្នុង​បរិវេណ​ជិត​ខ្លោងទ្វារ​ចូល ដូច​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ដែល​យាម​ការពារ​គោលដៅ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ពិត​ប្រាកដ​មែន ។

សូម​រំលឹក​ថា ឈ្មួញ​រកស៊ី​ឈើ​រូប​នេះ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន​២​ដង​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​ពី​ចេញ​មក​វិញ នៅ​តែ​បន្តសកម្មភាព​ជា​ឈ្មួញ​ដឹកឈើ​ល្មើសច្បាប់​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ