ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​សំពង​គូ​បដិ​បក្ស​មិន​ទាន់​ ស្រែក​ថា​ចោរៗ ផ្អើល​ប៉ូលិស​ចាប់​ខ្លួន​អ្នកស្រែក

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​យុវជន​៣​នាក់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ ស្រាល​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៦​ សីហា នៅ​ចំណុច​ផ្លូវ​លេខ​១១៣ ខាង​ក្រោយ​រោង​ភាពយន្ត​គិរី​រម្យ ខណ្ឌចំការ​មន ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ដេញវាយ​សំពង​គូ​បដិ​បក្ស​មិនទាន់​ រួច​ស្រែក​ថា​ចោរៗ ។ យុវជន​ទាំង​នេះ​មាន​ឈ្មោះ​១-​ឈ្មោះ​កាំង​ ដារ៉ា អាយុ​២០ឆ្នាំ ជា​សិស្ស​ ស្នាក់​នៅ​ផ្ទះ​លេខ​៣៣E2 ផ្លូវលេខ​១១១ សង្កាត់​អូរ​ឫស្សី​ទី១ ខណ្ឌ​​៧​មករា

រាជ​ធានី​ភ្នំ​ពេញ ៖ ​យុវជន​៣​នាក់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី៦​ សីហា នៅ​ចំណុច​ផ្លូវ​លេខ​១១៣ ខាង​ក្រោយ​រោង​ភាពយន្ត​គិរី​រម្យ ខណ្ឌចំការ​មន ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ដេញវាយ​សំពង​គូ​បដិ​បក្ស​មិនទាន់​ រួច​ស្រែក​ថា​ចោរៗ ។ យុវជន​ទាំង​នេះ​មាន​ឈ្មោះ​១-​ឈ្មោះ​កាំង​ ដារ៉ា អាយុ​២០ឆ្នាំ ជា​សិស្ស​ ស្នាក់​នៅ​ផ្ទះ​លេខ​៣៣E2 ផ្លូវលេខ​១១១ សង្កាត់​អូរ​ឫស្សី​ទី១ ខណ្ឌ​​៧​មករា ២-​ឈ្មោះ​លាង​ ហេង អាយុ​១៦​ឆ្នាំ ជា​សិស្ស​សាលា​ឯក​ជន​ភាសា​ចិន ស្នាក់​នៅ​ផ្ទះ​លេខ​២៩E ផ្លូវ​លេខ​១០៧ សង្កាត់​អូរ​ឫស្សី​ទី១ ខណ្ឌ​៧​មករា និង​៣-ឈ្មោះ​ហ៊ឹម សុខ​ហេង អាយុ​១៥​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅ​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​១០៧ សង្កាត់​អូ​​រឫស្សី​ទី១ ខណ្ឌ​៧​មករា រាជ​​ធានី​ភ្នំពេញ ។​ រី​ឯ​ភាគី​ម្ខាង​ទៀត​ឈ្មោះ​សំ​ សេង​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ ស្នាក់​នៅ​ផ្ទះ​លេខ​៦៨ ផ្លូវ​២៨០ សង្កាត់​បឹង​កេង​កង​ទី២ ខណ្ឌ​ចំការមន ​និង​ម្នាក់​ឈ្មោះ​ងិន វ៉ាន់​ណាក់ ។
ប៉ូលិស​នឹង​អនុវត្ត​តាម​ច្បាប់​ដោយ​ចោទ​ប្រកាន់​ពួក​អ្នក​ទាំង​នោះ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​របួស​ស្នាម (អ្នក​ស្រែក​ថា ចោរៗ) និង​ធ្វើ​ឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​សន្តិសុខ​សង្គម ៕