ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសទាំង​២​នាក់​​​មាន​កាំភ្លើងខ្លី​​ផង ​​និង​ដាវ​សា​មូ​រ៉ៃផង ត្រូវ​អស់​លក្ខណ៍​ហើយ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​តា​លោ​សែនជ័យ ដោយ​មានការ​សង្ស័យ​ក៏​បាន​ស្ទាក់​ត្រួតពិនិត្យ​ឆែកឆេរ​បុរស​២​នាក់ ដែល​ជិះ​ម៉ូតូ​ពេល​យប់​តាម​ខ្នង​ប្រឡាយ​១៧ មេ​សា ដើម្បី​សួរនាំ​ក្នុងការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ…

ខេត្តពោធិ៍សាត់ ៖ យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ស្រុក​តា​លោ​សែនជ័យ ដោយ​មានការ​សង្ស័យ​ក៏​បាន​ស្ទាក់​ត្រួតពិនិត្យ​ឆែកឆេរ​បុរស​២​នាក់ ដែល​ជិះ​ម៉ូតូ​ពេល​យប់​តាម​ខ្នង​ប្រឡាយ​១៧ មេ​សា ដើម្បី​សួរនាំ​ក្នុងការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។ បន្ទាប់​ពី​ឆែកឆេរ​ឃើញ​មាន​អាវុធ​ខ្លី និង​ដាវ​សា​មូ​រ៉ៃ សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។

ស្នងការ​រង​នគរបាល​ខេត្ត ទទួល​បន្ទុក​ផែនព្រហ្មទណ្ឌ ឧត្តមសេនីយ៍ត្រី ម៉ូ លី​ដា បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា​នោះ កម្លាំង​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ សហការ​ជាមួយនគរ​បាល​ប៉ុស្តិ៍​ផ្ទះ​រុង និង​នគរបាល​ប៉ុ​សិ៍​តា​លោ ដឹកនាំ​ដោយ​អនុសេនីយ៍ត្រី គិ​ន សាន នាយ​រង​ផ្នែក​ព្រហ្មទណ្ឌ បាន​ចុះ​ល្បាត​តាម​គោលដៅ​សំខាន់​ៗ​ក្នុងភូមិ​សាស្ត្រ ឃុំ​ទាំង​ពីរ ។ លុះ​នៅ​វេលា​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប
គ្នា​តាម​មាត់​ប្រឡាយ​១៧​មេ​សា ត្រង់​ចំណុច​ស្ពាន​គោក​រំ​ល ស្ថិត​ក្នុងភូមិ​គោក​រំ​ល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ គួរ​ឲ្យ​សង្ស័យ​ក៏​បាន​កាក់​ឲ្យ​ឈប់​ដើម្បី​សាកសួរ ។

នៅ​ពេល​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ កាំភ្លើង​បុក​ហ្កា​ស​១​ដើម ដាវ​សា​មូ​រ៉ៃ​១​ដើម និង​ទួរណឺវីស​០១ ។ ដោយ​ពិនិត្យ​ឃើញ​បែប​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​ទាំងអស់ រួម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក KR ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GE-៩៩១០​ផង​ដែរ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ សេង សោម អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ម ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ពឿ​ន ប៉ា​ង អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទួល​គគីរ ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។ យោង​តាម​វត្ថុ​តាង​ដែល​ជន​ទាំង​២​នាក់​ដើរ​ពេលយប់​មាន​ឧបករណ៍​បែប​នេះ គឺ​អាច​មាន​គោលបំណង​ប្លន់ និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ។

ជនសង្ស័យ​ទាំង​២​នាក់​និង​សម្ភារ​ខាងលើ ត្រូវបាន​នាំ​ទៅ​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ