ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ ចំណុច​នេះ​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់​ខ្លួនឯង​ទោះ​មិន​មាន​លុយ​ជាប់​ខ្លួន​ក៏​ដោយ !

3 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​លឺ​តារា​ៗ​និយាយ​ពី​ការ​ស្រលាញ់ និង​មើលថែ​ខ្លួនឯង​ពេល​ដែល​ពួក​គេ​ចង់​លក់​អ្វី​ឲ្យ​អ្នក​ប្រើ​ហើយ ។ ដូច្នេះ​តើ​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចំណាយ​លុយ​ទើប​អាច​ស្រលាញ់ និង​មើលថែ​ខ្លួន​បាន​ពិតមែន​ទេ? ការ​ពិត​ជាក់ស្តែង វា​មិន​ដូច្នេះ​ទេ ។ លោក រូ​ភើ​ត…

អ្នក​ប្រហែលជា​ធ្លាប់​លឺ​តារា​ៗ​និយាយ​ពី​ការ​ស្រលាញ់ និង​មើលថែ​ខ្លួនឯង​ពេល​ដែល​ពួក​គេ​ចង់​លក់​អ្វី​ឲ្យ​អ្នក​ប្រើ​ហើយ ។ ដូច្នេះ​តើ​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចំណាយ​លុយ​ទើប​អាច​ស្រលាញ់ និង​មើលថែ​ខ្លួន​បាន​ពិតមែន​ទេ?

ការ​ពិត​ជាក់ស្តែង វា​មិន​ដូច្នេះ​ទេ ។ លោក រូ​ភើ​ត សន​ដឺ​ស (Rupert Saunders) ដែល​ជាទី​ប្រឹក្សា​ផ្នែក​ព្យាបាល​នៅ Headspace បាន​ប្រាប់​មក​ថា វា​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​ជួយ​មើលថែ​សុខភាព​ផ្លូវចិត្ត និង​ជួយ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​ប្រសើរ​ឡើង ។

យោង​ទៅ​តាម​និយម​ន​ន័យ​នេះ អ្នក​មិន​តែងតែ​ត្រូវ​ចាយវាយ​ដើម្បី​អាច​ស្រលាញ់ និង​មើលថែ​ខ្លួន​ទេ ។ ផ្ទុយ​មក​វិញ មាន​សកម្មភាព​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​សម្រេច​គោលដៅ​ខាងលើ ហើយ​ខាងក្រោម​គឺជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​បាន ៖

១. រក្សា​គម្លាត​រវាង​ការងារ និង​ជីវិត
គម្លាត​រវាង​ការងារ ឬ​ការ​សិក្សា និង​ជីវិត​ផ្ទាល់ខ្លួន​មិន​ងាយស្រួល​ក្នុង​ការ​រក្សា​ទេ ហើយ​វា​កាន់តែ​ពិបាកទៅ​ទៀត​ក្នុង​កំឡុង​ពេល​នេះ​ខណៈ​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើការ ឬ​សិក្សា​ពី​ផ្ទះ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ការ​បង្កើត​វា​ជា​ទម្លាប់​ក្នុង​ការ​បែងចែក​ការងារ ឬ​ការ​សិក្សា និង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​បាន​ដាច់ ។

ឧទាហរណ៍​ដូច​ជា​កំណត់​បន្ទប់​សម្រាប់​សម្រាក និង​សម្រាប់​ធ្វើការ​ឬ​សិក្សា​ឲ្យ​បាន​ច្បាស់ ។ រាល់ពេល​ដែល​អ្នក​ចូល​ក្នុង​បន្ទប់​ណាមួយ​ហើយ អ្នក​មិន​អាច​ធ្វើ​អ្វី​ផ្សេង​ក្រៅពី​អ្វី​ដែល​អ្នក​បាន​កំណត់​ទុក​ទេ ។

២. ព្យាយាម​ទទួលទាន​អាហារ​ល្អ​ៗ
ការ​ទទួលទាន​អាហារ​ល្អ​ៗ​ក៏​ជា​ការ​មើលថែ​ខ្លួនឯង​ដែរ ។ ហើយ​វា​មិនជា​បញ្ហា​ទេ​ក្នុង​ការ​ក្រេប​ស្រា ឬ​បរិភោគ​នំ​ផ្អែម​ៗ​ម្តងម្កាល ។ តែ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​ទម្លាប់​មិនល្អ​យូរ​ពេក​ទេ ។ ជា​ពិសេស​ពេល​ដែល​អ្នក​ស្ត្រេ​ស ព្រោះ​មនុស្ស​នៅ​ពេល​ដែល​ស្ត្រេ​ស​ខ្លាំង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ជ្រើសរើស​អាហារ​ដែល​មិនល្អ ។

៣. កុំ​នៅ​ស្ងៀម​មួយ​កន្លែង
ការ​ឧស្សាហ៍​ធ្វើ​ចលនា​រាង​កាយ​អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​បាន ។ ហើយ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ដើរ​ជុំវិញ​ផ្ទះ ឬ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ក្នុងផ្ទះ​ជាដើម​ប្រសិនបើ​អ្នក​មិន​មាន​ជំនឿ​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​ចាក​ចេញពីផ្ទះ ។

៤. រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ
ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​មិន​ថា​តាម​ទូរស័ព្ទ ហ្វេ​ស​ប៊ុ​ក ឬ​តាម​វិធី​ផ្សេង​ៗ​ទៀត​ទេ ការ​ធ្វើ​ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ព្រោះ​ពួក​គេ​អាច​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​អ្នក​បាន ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​រស់នៅ​ជាមួយ​អ្នក​ដទៃ​ដូច​ជា​ក្រុម​គ្រួសារ ឬ​មិត្ត​រួម​បន្ទប់​ជាដើម អ្នក​គួរតែ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ដែល​ដល់​ម៉ោង​ធ្វើការ និង​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ