ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងគោក​អាស៊ាន​ប្រកាស​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃកង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ២០២០ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃកង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល
ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន តាម​រយៈ​ប្រព័ន្ធ Virtual Conference ដោយ​មាន​វត្តមាន​ចូលរួម​ពី​សំណា​ក់​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​ចំនួន ៩​ប្រទេស​ផ្សេង​ទៀត ។

កិច្ចប្រជុំ​នេះ គឺជា​ការ​ជួប​ប្រជុំ​លើក​ដំបូងតាម​រយៈ​ប្រព័ន្ធ Virtual Conference ដោយ​មានការ​សម្របសម្រួល​ពី​កងទ័ពជើងគោក​ប្រ៊ុ​យណេ ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​កម្មវិធី​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន​(ASEAN Armies Rifles Meet) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ រួម​ទាំង​ការ​ពិភា​ក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​បញ្ហា​ប្រឈម​រួម​គ្នា គឺ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ពិភពលោក​និង​អាស៊ាន​កំពុង​ជួប​ប្រទះ ។

ក្នុង​បរិបទ​នៃ​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​វិធានការ​នានា ដែល​រដ្ឋាភិបាល និង​​កង​ទ័ពជើងគោក​នៃ​បណ្តា​ប្រទេស​អាស៊ាន​នីមួយ​ៗ​បាន​អនុវត្ត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ បាន​លើក​ឡើង​អំពី​តម្រូវការ​នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កងទ័ពជើង​គោក​អាស៊ាន នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​មួយ​នេះ តាម​រយៈ​ការ​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​វិធានការ​ឆ្លើយ​តប​ទាំងឡាយ​ដែល​សម​ស្រប ។

មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​អាស៊ា​ន​ទាំង​១០ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្អាក​ការ​រៀប​ចំ​កម្មវិធី​បាញ់កាំភ្លើង​ដៃ​កងទ័ពជើងគោក​អាស៊ាន​(ASEAN Armies Rifles Meet) ឆ្នាំ​២០២០ ដោយ​សម្រេច​រៀបចំ​តែ​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាម​រយៈ​ប្រព័ន្ធ Virtual Conference នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខ ។

ទន្ទឹម​នឹង​នេះ មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដែល​កងទ័ព​ជើង​គោក​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ និង​កម្មវិធី​នានា​របស់​កងទ័ពជើងគោក​អាស៊ាន សម្រាប់​ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ