ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុល​ហ្គា​រី​នឹង​ពន្យារពេល​ចាប់ផ្តើម​លី​គ​រដូវ​កាល​ថ្មី ក្រោយ​កូ​វី​ដ​១៩​វាយ​លុក​​បណ្តា​ក្លិប​ជា​ច្រើន

3 ឆ្នាំ មុន

ប្រទេស​ប៊ុល​ហ្គា​រី ៖ គណៈកម្មការ​វេជ្ជសាស្ត្រ​របស់​ប្រទេស​ប៊ុល​ហ្គា​រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា បាន​លើក​ឡើង​ថា សហព័ន្ធ​កីឡាបាល់ទាត់​ប៊ុល​ហ្គា​រី (BFU) អាច​នឹង​ត្រូវ​ពន្យារពេល​ការ​ចាប់ផ្តើម​លី​គ​រដូវ​កាល​ថ្មី​របស់​ខ្លួន…

ប្រទេស​ប៊ុល​ហ្គា​រី ៖ គណៈកម្មការ​វេជ្ជសាស្ត្រ​របស់​ប្រទេស​ប៊ុល​ហ្គា​រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា បាន​លើក​ឡើង​ថា សហព័ន្ធ​កីឡាបាល់ទាត់​ប៊ុល​ហ្គា​រី (BFU) អាច​នឹង​ត្រូវ​ពន្យារពេល​ការ​ចាប់ផ្តើម​លី​គ​រដូវ​កាល​ថ្មី​របស់​ខ្លួន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ នៅ​តាម​បណ្តា​ក្លិប​ជា​ច្រើន​។

ក្រុម​នៅ​លី​គ​កំពូល​កំពូល​ប៊ុល​ហ្គា​រី ក៏​ដូច​ជា​ក្រុម​នៅ​លី​គ​លំដាប់​ទី​២ ជាង​ពាក់កណ្តាល​បាន​រង​គ្រោះ​ដោយសារ​វីរុស​នេះ ដោយ​គ្រាន់តែ​ក្លិប Cherno More Varna ត្រូវ​បាន​រាយការណ៍​ថា មាន ១៦​ករណី​វិជ្ជមាន និង​ក្លិប Lokomotiv Plovdiv មាន ៩​ករណី​ផង​ដែរ ។

លេខាធិការ​គណៈកម្មការ​វេជ្ជសាស្ត្រ​លោក Mihail Iliev បាន​ថ្លែងប្រាប់ រ៉​យ​ទ័​រ (Reuters) ថា «​គណៈ​ក​ម្មា​ការ​វេជ្ជសាស្ត្រ បាន​ធ្វើ​សំណើរ​ទៅ​កាន់​លី​គ​បាល់ទាត់​ក្នុង​ប្រទេស ដើម្បី​ពន្យា​ពេល មួយ​ឬ​ពី​រស​ប្តា​ហ៍​លើ​កាលបរិច្ឆេទ​ចាស់​នៃ​ការ​ចាប់ផ្តើម​លី​គ ។ ហើយ​យើង​ជឿ​ថា វា​ជា​ជំហាន​ដ៏​សម​ហេតុផល​មួយ ក្នុង​ការ​តាមដាន​ពី​ស្ថានភាព​រាលដាល​នៃ​វីរុស​នេះ​»​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ប្រទេស​ប៊ុល​ហ្គា​រី​ត្រូវ​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​ថ្មី​ចំនួន ៣៣០​ករណី​ក្នុង​ថ្ងៃ​សុក្រ​នេះ​។ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​បាន​កើនឡើង​ដល់ ៦,៦៧២​ករណី និង​ចំនួន​អ្នក​បាត់បង់ជីវិត​សរុប​ចំនួន ២៦២​នាក់​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ