ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីតខ្សែប្រយុទ្ធម្នាក់​ព្យាករណ៍​​ថា កីឡាករ​៣​រូបស័ក្តិ​​សម​ប្រជែង Ballon d’Ors ឆ្នាំ​នេះ

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្នុង​រយៈពេល​១២​ឆ្នាំ​កន្លង​មកនេះ ពានរង្វាន់ FIFA Ballon d’Ors មាន​តែ​កីឡាករ Lionel Messi…

អន្តរជាតិ ៖ ក្នុង​រយៈពេល​១២​ឆ្នាំ​កន្លង​មកនេះ ពានរង្វាន់ FIFA Ballon d’Ors មាន​តែ​កីឡាករ Lionel Messi និង​កីឡាករ Cristiano Ronaldo ដែល​បាន​ប្រជែង​ឈ្នះ​ចំនួន ១១​ពានរង្វាន់​រវាង​ពួក​គេ ប៉ុន្តែ​សម្រាប់​អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal និង Manchester United លោក Robin van Persie បាន​ព្យាករណ៍​ថា​ឆ្នាំ​នេះ មិនមែន​ជា​ឆ្នាំ ដែល​កីឡាករ​ទាំង​ពីរ​បន្ត​ឈ្នះ​ទៀត​នោះ​ទេ​។

Robin van Persie ដែល​បាន​ប្រកាស​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ជាមួយ​ក្រុម Feyenoord បាន​ជ្រើស​យក​កីឡាករ Robert Lewandowski របស់​ក្រុម Bayern Munich, Kevin de Bruyne របស់​ក្រុម Manchester City និង​កីឡាករ Sadio Mane របស់​ក្រុម Liverpool ដែល​ជា​បេក្ខភាព ៣​នាក់​ចុង​ក្រោយ ដែល​សាក​សម​ប្រជែង​ពានរង្វាន់ FIFA Ballon d’Ors ក្នុងឆ្នាំនេះ​។

កីឡាករ​ទាំង​៣ សុទ្ធតែ​មានគុណ​សម្បត្តិ​រៀង​ៗ​ខ្លួន​សម្រាប់​រដូវ​កាល​នេះ ជាក់ស្តែង​ខ្សែប្រយុទ្ធ Lewandowski បាន​ជួយ​ឱ្យ Bayern ឈ្នះ​ពានរង្វាន់ Bundesliga និង German Cup ក្នុង​នាម​គេ​ជា​កីឡាករ ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​បំផុត ប្រចាំ​លី​គ​កំពូល​ទាំង​៥​របស់​ទ្វីបអឺរ៉ុប​រដូវ​កាល​នេះ ពោល​គឺ ៥១​គ្រាប់​។ ចំណែកឯ Sadio Mane គឺជា​កូនសោរ​ដ៏​សំខាន់​របស់​ក្រុម Liverpool ក្រោម​ការ​ដឹកនាំ​របស់​លោក Jürgen Klopp ដែល​ទើប​ក្លាយជា​ម្ចាស់​ជើងឯក Premier League រដូវ​កាល​នេះ និង​ជា​លើក​ដំបូង​ក្រោយ​ខកខាន​ជាង ៣០​ឆ្នាំ​កន្លង​ទៅ​។

ក្រឡេក​មក​កាន់​ខ្សែបម្រើ Kevin de Bruyne បើ​ទោះ​មិន​អាច​ជួយ Man City ការពារ​តំណែង​ជើងឯក​បាន​ក៏​ពិតមែន ប៉ុន្តែ​កីឡាករ​អន្តរជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ នៅ​តែ​ត្រូវ​បាន​គ្រប់​គ្នា ជា​ពិសេស​វីរបុរស​បាល់ទាត់​ជើង​ចាស់​មួយ​ចំនួន ចាត់ទុកជា​ខ្សែបម្រើ​ដ៏​បំផុត​មួយ​រូប​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ខណៈ​រដូវ​កាល​នេះ រូបគេ​កំពុង​ឈរ​ក្នុង​នាម​ជា​កីឡាករ Assists បាន​ច្រើន​បំផុត​ក្នុង​ក្រប​ខណ្ឌ Premier League ពោល​គឺ ១៨​លើក ៕ (ដកស្រង់​ចេញពី SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ