ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ធ្លាក់​ចុះ -៥៥​ភាគរយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ថ្មី​មួយ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នា ២០២០​នេះ​ឃើញ​ថា​មានការ​ធ្លាក់​ចុះ​រហូត​ដល់​-៥៥​ភាគរយ​ខណៈ​ឆ្នាំ​មុន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា មាន​កំណើន​ប្រមាណ​១១,២​ភាគរយ ។ តាម​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ថ្មី​មួយ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នា ២០២០​នេះ​ឃើញ​ថា​មានការ​ធ្លាក់​ចុះ​រហូត​ដល់​-៥៥​ភាគរយ​ខណៈ​ឆ្នាំ​មុន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា មាន​កំណើន​ប្រមាណ​១១,២​ភាគរយ ។

តាម​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ភ្ញៀវ​ចិន​នៅ​តែ​ឈរ​លំដាប់​ទី​១ ដដែល​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០​នេះ ដែល​មាន​សមាមាត្រ​ប្រមាណ​២២,៧​ភាគរយ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ប្រមាណ -៧១,៤​ភាគរយ ។

យោង​តាម​ស្ថិតិ​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​នេះ​មាន​ចំនួន​ត្រឹមតែ​ជាង​៣៨​ម៉ឺន​៧​ពាន់​នាក់​ប៉ុណ្ណោះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ ឃើញ​មានការ​ធ្លាក់​ចុះ​រហូត​ដល់ -៦៨,៨៣​ភាគរយ និង​ចំ​ណួ​ល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សម្រាប់​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ពេល​១​ឆមាស​នេះ មាន​ត្រឹមតែ​ជាង​១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ និង​មានការ​ធ្លាក់​ចុះ​ប្រមាណ​-៦៧,៥៤​ភាគរយ ។

តាម​ស្ថិតិ​របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ជាក់ស្ដែង ក្នុង​មេ​សា​ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទិញ​បណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ត្រឹមតែ​៦៥៤​នាក់​ប៉ុណ្ណោះ​ធ្លាក់​ចុះ​-៩៩,៦៥​ភាគរយ​ធៀប​នឹង​ខែមេសា ឆ្នាំ​មុន ហើយ​ចំណូល​ក្នុង​ខែមេសា​២០២០​នេះ​ដែរ បាន​ត្រឹមតែ​ជាង​២​ម៉ឺន​៩​ពាន់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ សម្រាប់​ខែឧសភា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទិញ​បណ្ណ មាន​ចំនួន ១.៧៧៦​នាក់ ធ្លាក់​ចុះ -៩៨,៧៧​ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំ​មុន និង​រក​ចំណូល​បាន​ជាង​៧២​ពាន់​ដុល្លារ​អា​មេ​រិ​ក​។ ដោយ​ក្នុង​ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​ខែមិថុនា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទិញ​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១.៧៤៧​នាក់​ធ្លាក់​ចុះ -៩៨,៦២​ភាគរយ ចំណូល​បាន​ជាង​៧១​ពាន់​ដុល្លារ​ធ្លាក់​ចុះ​-៩៨,៦៩​ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​ឆ្នាំ ២០១៩ ។

តាម​រយៈ​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បែប​នេះ បាន​បង្ខំ​អោយ​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​និង​បូ​ទិ​កមួយ​ចំនួន ជា​ពិសេស​នៅ​ខេត្តសៀមរាប ប្រកាស​លក់​អាជីវកម្ម​ទាំងស្រុង​ក្នុង​នោះ​គេ​ឃើញ​ថា​អ្នក​ប្រកាស​លក់​អាជីវកម្ម​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ជួល​ទីតាំង​សម្រាប់​ធ្វើ​អាជីវកម្ម ហើយ​បើ​មិន​មាន​ចំណូល​ប្រចាំខែ​នោះ​ទេ ម្ចាស់​អាជីវកម្ម​ក៏​មិន​អាច​រត់​រួច​ក្នុង​ការ​បង់ថ្លៃ​ជួល​ទីតាំង​ផង បុគ្គលិក​ផង និង​ថ្លៃ​ទឹក​ថ្លៃ​បាន​ដែរ បើ​ទោះបីជា​អាជីវកម្ម​ទាំងនេះ ត្រូវ​បាន​បន្ធូ​បន្ថយពន្ធ ពី​សំណាក់​រដ្ឋាភិបាល​ក្ដី ។

លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​វិស័យ​សណ្ឋាគារ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​បាត់បង់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ស​ណ្ឋ​គារ​នៅ​ខេត្តសៀមរាប គឺ​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ។ ចំណែក​សណ្ឋាគារ​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក៏​មាន​ផល​ប៉ះពាល់​ដែរ​តែ​ក្នុង​ទំហំ​តិចតួច​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត​ជាដើម គឺ​នៅ​តែ​មាន​ភ្ញៀវ​ស្នាក់​នៅ​ជា​ហូរហែ ។

លោក​បន្ត​ថា មក​ទល់​នឹង​ខែ ឧសភា​និង​មិថុនា​កន្លង​ទៅ​នេះ សេវាកម្ម​ប្រើ​អោយ​វិស័យ​ទេសចរណ៍​មួយ​ចំនួន​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ដោយ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​រមណីយដ្ឋាន​ក្នុង​ប្រទេស ពីព្រោះ​តែ​ពួក​គាត់​បាន​ស្នាក់​តែ​ក្នុងផ្ទះ​អស់​រយៈពេល​ជា​យូរ​ក្នុងអំឡុងពេល​កូ​វី​ដ​១៩ បាន​ឆ្លង​រាល ដោយ​មិ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ដូច្នេះ​ហើយ​យើង​ឃើញ​ថា ចរន្ត​ទេសចរ​ក្នុងស្រុក​ក៏​ចាប់ផ្ដើម​ជា​បន្តបន្ទាប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ