ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​ផាត​ប្រែក្លាយ​ពី​តំបន់​រង​ការ​បំផ្លាញ​ធនធានធម្មជាតិ​មក​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ​៖ ដោយសារ​តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​តំបន់​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែល​ធ្លាប់តែ​ជាទី​កន្លែង​បំផ្លាញ​ធនធានធម្មជាតិ​ពលរដ្ឋ​ធ្លាប់តែ​ប្រកប​មុខរបរ​កាប់​ព្រៃឈើ បរបាញ់​សត្វព្រៃ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ជី​ផាត​បាន​ក្លាយ ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ ទាំង​ភ្ញៀវ​ជាតិ…

ខេត្តកោះកុង ​៖ ដោយសារ​តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​តំបន់​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ដែល​ធ្លាប់តែ​ជាទី​កន្លែង​បំផ្លាញ​ធនធានធម្មជាតិ​ពលរដ្ឋ​ធ្លាប់តែ​ប្រកប​មុខរបរ​កាប់​ព្រៃឈើ បរបាញ់​សត្វព្រៃ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ជី​ផាត​បាន​ក្លាយ ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ​។

គួរ​បញ្ជាក់​ថា​ តំបន់ ឃុំ​ជី​ផាត ប្រជុំ​ទៅ​ដោយ​តំបន់​អេកូ​ទេសចរណ៍​ជា​ច្រើន​កន្លែង មាន​ដូច ជា​៖​ស្ទឹង​ព្រាត់ ទឹកធ្លាក់​អូរ​ម្លូ ទឹក​វេ​ត ឆាយ​ខ្ពស់ ទឹកធ្លាក់​អូរ​ស្រឡៅ វាល​ប្រាក់ ពាង​បុរាណ ម្ឈូស​បុរាណ ត្រពាំង​គិត ត្រពាំង​ថ្ម ដំណាក់​ខូ​ស អូ​ស្បត រោង​ប្រចៀវ​ជាដើម​។

លោក នេត្រ ភ​ក្រា្ត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង បរិស្ថាន​បានឱ្យ​ដឹង​ក្នុង​ដំណើរ ដឹកនាំ​ប្រតិភូ​ទស្សនកិច្ច​ខេត្តកោះកុង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៩-១០​ខែកក្កដា ឆ្នាំ ២០២០​នេះ​បាន​ថ្លែង​ថា វា​ជា​ជោគជ័យ​មួយ​របស់ សហគមន៍​អេកូ​ទេសចរណ៍​នៃ​អង្គការ​សម្ព័ន្ធ មិត្ត​សត្វព្រៃ​ដែល​បាន​ប្រែក្លាយ​តំបន់​ដែល​ទទួល​រង​ការ​បំផ្លាញ​ធនធានធម្មជាតិ ហើយ​ប្រជា​​ពលរដ្ឋ​ងាក​មក​ចូលរួម​ថែរក្សា​ការពារ​វិញ ។ លោក​បាន​បន្ត​​ថា អ្វី​ទាំង​អស់នេះ​ជា​ការ​បង្ហាញ ថា​ពួក​គាត់​បាន យល់​ដឹង​ពី​តម្លៃ​ធន ធាន​ធម្មជាតិ​ដែល​ជា​កំណប់​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​សោះ ឡើយ​។

លោក​រដ្ឋលេខាធិការ​បាន​អះអាង​ថា ការពារ​បាន​នូវ​តំបន់​ធនធាន​ធម្មជាតិ​គឺ​មាន​ន័យ​ថា យើង​មាន​សុ​វត្តិភាព​មួយ​ក្នុង​ការ​បង្កើត​ប្រភព​ចំណូល​ជូន​ប្រជា​ពល រដ្ឋ​។​ចឹ​ង​ហើយ​ការ កែប្រែ​ពី​តំបន់ការពារធម្មជាតិ​ដែល​មាន​សក្តានុពល​ទៅ​ជា​ជា​កន្លែង​ទេសចរណ៍​ទី​១​គឺ​ការ​បង្កើន​ចំណូល ទី​២​គឺ​ការ​ចូលរួម​អភិរក្ស ហើយ​ចំណុច​នេះ​គឺ​ការ​គិត​អំពី​និរន្ត​ភាព នៃ​ការ​ការពារ បរិស្ថាន​និង​ធនធានធម្មជាតិ​របស់​យើង​ ។ ប៉ុន្តែ​លោក​ថា ការ​ចូលរួម​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​គឺជា​ការ​រួម វិភាគទាន​មួយ​ដ៏​មាន តម្លៃ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ និង​ថែរក្សា ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅ​កម្ពុជា​។

លោក នេត្រ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​អនុវត្ត ច្បាប់​កន្លង​មក​របស់​អាជ្ញាធរ​ដែនដី និង​ភាគី​ដែល​ពាក់​ព​ទ្ធ័​ក្នុង​តំបន់​ការ​ធម្មជាតិ​របស់​កម្ពុជា ជា​ពិសេស​ក្នុង​ខេត្តកោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ ដោយ​ក្នុង​នោះ​ក្រុមការងារ​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ផ្តោត​លើក​ការពារ​ពារ សក្តានុពល​បរិស្ថាន និង​ធនធាន​ធម្ម ជាតិ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ក្រវាញ​ខាងត្បូង តា​តៃ និង​ក្រវាញ​កណ្តាល​។

លោក​ថា កិច្ចសហការ​ល្អ និង​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង តំបន់​ការពារ ធម្មជាតិ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​ការពារ​ធន ធាន​ធម្មជាតិ ការ​អភិវឌ្ឍន៍​ជីវៈចម្រុះ សំដៅ​ការ​រស់នៅ​ដោយ​ចេរភាព ។

លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​យើង​មាន​តំបន់ការពារធម្មជាតិ​ចំនួន ៦៩​កន្លែង លើ​ទំហំ​ផ្ទៃដី​ចំនួន ៧,៣​លាន​ហិ​កតា ដែល​ទំហំ​ដ៏​ធំ​នេះ​ជា​កាតព្វកិច្ច ដែល​ក្រសួង បរិស្ថាន ត្រូវការ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់​ភាគី​ដែល​ពាក់​ព​ទ្ធ័​នានា ក្នុង​ការ​ធានា​បាន នូវ​និរន្ត​ភាព​ការពារ​ក្តា​នុ​ពល​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង សម្រាប់​តំកល់ ជូន​ឧត្តម​ប្រយោជន៍​ដល់ ជំនាន់​ក្រោយ​។

លោក ម៉ៅ ស្រស់ ជា​ប្រជា​សហគមន៍ មួយ​រូប​បាន​លើក​ឡើង​ថា កាលពីមុន​ប្រជា ពលរដ្ឋ​រស់ នៅ​ទី​នេះ​បាន​ពឹង​អាស្រ័យ​សំខាន់​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​គឺ​អនុ​ផល​ព្រៃឈើ ប៉ុន្តែ បច្ចុប្បន្ន​ពួក​គាត់​បាន​ផ្លាស់​ប្តូរ​ច្រើន​បន្ទាប់​ពី​ចូល​ជា​សហគមន៍​ក្នុង​នេះ​ពួក​គាត់​កែប្រែ​ពី​ការ​កាប់​ព្រៃឈើ​មក​បង្កើត​មុខរបរ​លើ​វិស័យ​ទេសចរណ៍​វិញ​ដូច​ជា សេ​វ៉ា​ទូក សេ​វ៉ា​ម៉ូតូឌុប សេ​វ៉ា​លក់ ម្ហូបអាហារ លក់​របស់របរ ធ្វើ​ផ្ទះសំណាក់​ដល់​ភ្ញៀវ​ទេសចរណ៍​ជាដើម​។

លោក​បាន​បញ្ជាក់​ថា តំបន់​សហគមន៍​ជី​ផាត​នេះ​មាន​ចំណុច​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ច្រើន​ជាង គេ​គឺ ការ​ដើរ​ព្រៃ​ទឹកធ្លាក់​(​បី​កន្លែង​)​ជិះទូក​កាត់​ដៃ​ព្រែក​ជាដើម​។ ប៉ុន្តែ​បច្ចុប្បន្ន​សហគមន៍ នេះ​សំបូរ​តែ​ភ្ញៀវ​ជនជាតិ​បរទេស​ប៉ុណ្ណោះ​ចំពោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន តិច​ជាង​ភ្ញៀវ​បរទេស ។

ចំណែក​អ្នកស្រី ឡុ​ង ចាន់ ដែល​ជា​ប្រជា​សហគមន៍​ដែល​នោះ​ក៏​បាន​បង្ហាញ​មោ​ទ​ន ភាព​ពី​តំបន់​នេះ​ផង​ដែរ ដោយ​លោកស្រី​លើក​ឡើង​ក្រោយ​ប្រែ​ក្លាយជា​តំបន់​ទេសច​ណ៍ គឺ​ទី​នេះ​មិន​ត្រឹមតែ​ជួយ​រក​ចំណូល​ដល់​ជីវភាព​អ្នកស្រី​តាម​រយៈ​ភ្ញៀវ​ទេសចរណ៍​ទេ​ប៉ុន្តែ​ក៏​ជា​ទឹកដី​ស្រស់​ស្អាត​បែប​ធម្មជាតិ​គួរ​ជាទី​រស់នៅ​ថែម​ទៀត​។

លោក អន សុវណ្ណ ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​នៃ​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ​បានឱ្យ​ដឹង ថា​តាម​រយៈ​ការ​បង្កើត​តំបន់​ជី​ផាត់​ឱ្យ​ក្លាយជា​កន្លែង​អេកូ​ទេសច​ណ៍​នេះ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​សហគមន៍​បច្ចុប្បន្ន​ផ្លាស់​ប្តូរ​ថ្មី ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់ ពឹង​អាស្រ័យ​តែ​ទៅ​លើ ការ​កាប់ ព្រៃឈើ បរបាញ់​សត្វ​ក៏​បាន​ផ្លាស់​ប្តូរ​មក​ប្រកប​របរ​បែប​ទេសចរណ៍​វិញ​។​លោក​ថា ពលរដ្ឋ​ក្នុង សហគមន៍​បាន​នាំ​គ្នា​ចេះ​ថែរ​រក្សា​បរិស្ថាន​និង​អនុវត្ត​អនាម័យ​ល្អ​សំដៅ​ធ្វើ​យ៉ាង​ឱ្យ​តំបន់​ទី​នេះ​ក្លាយជា​កន្លែង​ទេសចរណ៍​យ៉ាង​សំខាន់​ទាំង​ពេល​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត​។

ដោយឡែក លោក​ទូច​ សុ​ផា​ន់​នី​ ប្រធាន​គម្រោង​សហគមន៍​អេកូ​ទេសចរណ៍​នៃ​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​លើក​ឡើង​ថា​កាលពី​អំឡុង​ឆ្នាំ​២០០៧​តំបន់​កន្លែង​នេះ​គឺជា​កន្លែង​បំផ្លាញ​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ​មួយ​កន្លែង​ផង​ដែរ ។ ប៉ុន្តែ​ដោយ​ការ​យកចិត្ត​ទុក់​ពី​សំណាក់​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខិតខំ​បង្កើត​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ទី​នេះ​មានមុខ​របរ​ថ្មី ហើយ​ឈប់​ចូល​ព្រៃ​កាប់​ឈើ​បន្ត​ទៀត​។

ប្រធាន​គម្រោង​សហគមន៍​អេកូ​ទេសចរណ៍​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រូប​នេះ​បានឱ្យ​ដឹងផង ដែរ​ថា អង្គការ​របស់​លោក​បាន​ចុះ​មក​ជួយ​រៀបចំ​អេកូ​ទេសចរណ៍ នៅ​ឃុំ​ជី​ផាត​ស្រុក​ថ្ម បាំង​ខេត្ត កោះកុង​ចាប់តាំងពី​ខែមករា​ឆ្នាំ​២០០៧​មក​។​តាម​រយៈ​ការ​បង្កើត​អេកូ​ទេស ចរណ៍​នេះ ដែរ​បាន​ធ្វើ​ឱ្យ​តំបន់​នេះ​ទទួល​ការ​រីក​ចម្រើន​គួរ​កត់សម្គាល់​ក្នុង​នេះ​ដូច​ជា ការ​អភិវឌ្ឍន៍​លើ វិស័យ សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​សហគមន៍​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ចូល​ក្នុង សហគមន៍​ចំនួន​៣៣២​គ្រួសារ​ក្នុង​ចំណោម​៦៣៣​គ្រួសារ​។​បច្ចុប្បន្ន​នៅ​ទី​នេះ​គេ​ឃើញ​ហេ​ដ្ខា​រចនាសម្ព័ន្ធ​នៅ​តំបន់​នេះ​បាន​ផ្លាស់​ប្តូរ​ថ្មី​ហើយ​បើ​ប្រៀបធៀប​កាលពី​១០​ឆ្នាំ​មុន ឃើញ​ថា ខុស​គ្នា​ស្រឡះ​ពិសេស​ផ្លូវថ្នល់​តែ​ម្តង​។​បើ​ទោះបី​នេះ​ជា​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ពិតមែន​ប៉ុន្តែ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​របស់​លោក​ក៏​បាន​ចូលរួម​មួយ​ចំណែក​ណាមួយ​ផង​ដែរ​។​ចំណែក​សត្វព្រៃ​នៅ​តំបន់​នេះ​ក៏​ទទួល​បានការ​រីក​ចម្រើន​ដោយ​សេសសល់​ច្រើន​ជាង​មុន​ផង​។

លោ​កថា​សមិទ្ធផល​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​សហគមន៍​ទេ​ពិសេស​យើង​ក៏​ថែរក្សា​បាន​នូវ​សម្បត្តិ​ធនធានធម្មជាតិ​យ៉ាង​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​នេះ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា​ តំបន់​ជី​ផាត មាន​ទេសភាព​ធម្មជាតិ​យ៉ាង​ស្អាត​ស្រស់​ត្រកាល​ដោយ​រួម​មាន​ដូច​ជា ព្រៃឈើ និង​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់បំព្រង​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ចូល​កម្សាន្ត ។​ហេតុនេះ​ការ​រក្សា​បាន​នូវ​ធនធានធម្មជាតិ សត្វព្រៃ និង​ធនធាន ផល​នេសាទ​គឺជា​កិច្ចការ ចំបង​នៃ​ខឿន​សេ​ដ្ខ​កិច្ច​ដ៏​សំខាន់​របស់​ប្រជា​សហគមន៍​ក៏​ដូច​ជា​ពលរដ្ឋ​ទូទៅ​ដែល​រស់នៅ​តំបន់​មួយ​កន្លែង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ