ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងលំហាច ដែលជាប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើ ញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើ ញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃ ទី ១០ខែកក្កដា ឆ្នាំ ២០២០ រួមដំណើរដោយឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុ រដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ។

គម្រោងលំហាច ជាអនុគម្រោងមួយក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសជប៉ុន ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការ សាងសង់ កាលពីខែមីនា ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ។ គិតមកដល់ ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៨៤,៧ % លើទំហំការងារសរុបរបស់គម្រោង ។

This image has an empty alt attribute; its file name is a42dcf1083fc06309c114a4c1cfcc251-1024x682.jpg

ទំហំការងារដែលបាននិងកំពុងអនុវត្ត រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ % ។ ២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។ ៣- សាងសង់ ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ % ។ ៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។ ៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេច បាន ៨៥ % ។ ៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រ វែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ % ។ ៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ % ។ ៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹក សម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ ហិកតា ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូននូវអ្វីដែលជាលក្ខណៈបច្ចេកទេស នៃប្រព័ន្ធធារាសាស្ត្រ ដែលក្រសួង បាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្នទៅតាមស្ថានភាពភូមិសាស្ត្រ ជាក់ស្ដែង ដូចជាអនុគម្រោងលំហាចនេះជាដើម គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែល មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជា ពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀរ របស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះ ផងដែរ ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារឲ្យស្វះស្វែងរក មើលការងារណាដែលប្រើប្រាស់សាច់ប្រាក់ពលកម្មសម្រាប់ផ្តល់ការងារជូនដល់កម្មករ កម្មការិនី ដែលពុំមានការងារធ្វើដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃក្នុងតំណាក់កាលជំងឺ កូវីដ ១៩ នេះស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។

សមិទ្ធផលទាំងអស់នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារមកកសាង និង អភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពី សន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រនាំស្រូវ អង្ករចេញរបស់រាជ រដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទសជប៉ុន ដែលជា និច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និង ប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែល បានគ្រោងទុក និង សូមប្រកាន់ខ្ជាប់នូវអនាម័យតាមសេចក្ដីប្រកាសរបស់ក្រសួងសុខា ភិបាល ចំពោះរលកទី ២ នៃជំងឺកូវីដ ១៩ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ