ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ឈ្លោះ​​គ្នា​ជាមួយ​ភ្ញៀវ​ដែល​មិន​ពាក់​ម៉ាស់

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សន្តិសុខ​ម្នាក់​នៅ​ឯ​ផ្សារ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត បន្ទាប់​ពី​មានការ​វាយតប់​គ្នា​ជាមួយ​អតិថិជន​ដែល​មិន​បាន​ពាក់​ម៉ាស​។ ការិយាល័យ​មេធាវី​ប្រចាំ​ស្រុក Los…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សន្តិសុខ​ម្នាក់​នៅ​ឯ​ផ្សារ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត បន្ទាប់​ពី​មានការ​វាយតប់​គ្នា​ជាមួយ​អតិថិជន​ដែល​មិន​បាន​ពាក់​ម៉ាស​។

ការិយាល័យ​មេធាវី​ប្រចាំ​ស្រុក Los Angeles បាន​និយាយ​ថា លោក Umeir Corniche Hawkins បាន​បាញ់ លោក Jerry Lewis អាយុ​៥០​ឆ្នាំ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា​។ ព្រះរាជអាជ្ញា​និយាយ​ថា បុរស​ទាំង​ពីរ​នាក់​បាន​ចាប់ផ្តើម​ឈ្លោះប្រកែក​គ្នា​នៅ​ពេល​ដែល​លោក Lewis ចូល​ផ្សារ​ដោយ​មិន​ពាក់​ម៉ាស​។ ព្រះរាជអាជ្ញា​បាន​បន្ត​ថា បន្ទាប់​មក​លោក Lewis បាន​ចាក​ចេញពី​ផ្សារ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​វិញ អ្នក​ទាំង​ពីរ​បាន​វាយតប់​គ្នា​ម្តងទៀត ហើយ Hawkins បាន​បាញ់​ពីក្រោយ នៅ​ពេល​លោក Lewis ដើរ​ចេញ​ទៅ​។

ការ​រឹត​បន្តឹង​ទូ​ទាំង​រដ្ឋ ត្រូវ​បាន​ចេញ​ដោយ​អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​កាលពី​ខែ​មុន ដែល តម្រូវ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស នៅ​ពេល​ចូល​ទៅ​ក្នុង​ទីធ្លា​សាធារណៈ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​។ នៅ​ទូ​ទាំង​សហរដ្ឋ​អា​មេ​រិល ការ​ពាក់​ម៉ាស​បាន​ក្លាយជា​ចំណុច​នៃ​ការ​ជជែក​វែកញែក​យ៉ាង​ខ្លាំង ដោយ​ផ្នែក​ខ្លះ​នៃ​ប្រជាជន​បដិសេធ​មិន​ពាក់ ខណៈ​ដែល​អ្នកខ្លះ​ទៀត​គាំទ្រ​ការ​ពាក់​ម៉ាស​ថា ជា​ការពារ​ដ៏​ល្អ​។

ឥឡូវនេះ លោក Hawkins ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត និង​កាន់កាប់​កាំភ្លើង​មិន​ស្របច្បាប់​។ ភរិយា​របស់​គាត់​ឈ្មោះ Sabrina Carter ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាន់កាប់​ដោយ​កាំភ្លើង​ដែរ​។ ប្តី​ប្រពន្ធ​នេះ ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ឆ្នាំ​២០១៣ ពី​បទ​រំលោភ​បំពាន​ដោយ​ប្រើ​កម្លាំង ដែល​អាច​បណ្តាល​ឱ្យ​មាន​របួស​រាង​កាយ​ធ្ងន់ធ្ងរ​។ មេធាវី​របស់​ជនជាប់ចោទ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណូមពរ​របស់​សារព័ត៌មាន CNN សុំ​ការ​អត្ថាធិប្បាយ​ទេ​។

អ្នក​ទាំង​ពីរ បាន​ប្រកែក​នឹង​ការ​ចោទប្រកាន់​។ ប្រសិនបើ​ការ​ចោទប្រកាន់​បាន​សម្រេច លោក Hawkins ដែល​ជា​សន្តិសុខ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ១​លាន​ដុល្លារ​អា​មេ​រិ​ក និង ជាប់​ពន្ធនាគារ​ពី​៥០​ឆ្នាំ ទៅ​មួយ​ជីវិត​។ ចំណែកឯ​ប្រពន្ធ​វិញ អាច​នឹង​ពិន័យ​ជា​ប្រាក់ ៣៥០០០​ដុល្លារ និង ជាប់​ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ