ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​​បានឃាត់ខ្លួនសិប្បកម្ម​លីង​កា​ហ្វេ​និង​សណ្ដែក «ថុ​ន ណាត»ទេ?

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ សំណុំរឿង​សិប្បកម្ម​លីង​កាហ្វេ​និង​សណ្ដែក យីហោ «ថុ​ន ណាត» ដែល​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ចុះ​ត្រួតពិនិត្យ​និង​ធ្វើការ​បិទ​ទីតាំង ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នោះ…

ខេត្ត​កណ្តាល ​៖ សំណុំរឿង​សិប្បកម្ម​លីង​កាហ្វេ​និង​សណ្ដែក យីហោ «ថុ​ន ណាត» ដែល​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ចុះ​ត្រួតពិនិត្យ​និង​ធ្វើការ​បិទ​ទីតាំង ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នោះ បាន​បញ្ជូន​ដល់​សាលាដំបូង​ខេត្តកណ្តាល​ហើយ កាលពី​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០២០​។

ដោយឡែក​ ម្ចាស់​ទីតាំង​មិន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​មក​តុលាការ​នៅឡើយ​ទេ ពោល​គឺ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ ។ ចំពោះ​សំណុំរឿង​ដែល​តុលាការ​ចាត់តាំង​អោយ​តំណាង​​អយ្យការ​កំពុង​ចាត់ការ​បន្តនោះ​ មិន​ទាន់​បាន​ទំនាក់ទំនង​នៅឡើយ​ទេ ដោយ​អ្នកនាំពាក្យ​អយ្យការ​មិន​ទាន់​មានការ​ឆ្លើយ​តប​។

គួរ​រំលឹក​ថា​ ​​កាលពី​​ថ្ងៃ​ទី​២ ​កក្កដា​ ឆ្នាំ​២០២០ វេលា​ម៉ោង១០​និង​១០​នាទី​ព្រឹក កម្លាំង​គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដឹកនាំ​ដោយ​ ​លោក​ឧត្តម​សេនី​យ៍​ឯក កឹ​ម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុ​គ​ណៈ​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ឯក ស៊ុន​រស្មី ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចុះ​ត្រួតពិនិត្យ​និង​បិត​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ​និង​សណ្ដែក យីហោ​ឈ្មោះ​ថុ​ន ណាត ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​។

ការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​កសិកម្ម​លីង​កាហ្វេ​និង​សណ្ដែក យីហោ​ឈ្មោះ ថុ​ន ណាត នៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ម្ចាស់​ទីតាំង​មានឈ្មោះ​ថុ​ន ណាត ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​មុខរបរ​ម្ចាស់​សិប្បកម្ម នៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។

ក្នុង​ការ​ត្រួតពិនិត្យ​រក​ឃើញ​មាន គ្រាប់​សណ្ដែក​សៀង​ចំនួន​៦០​បាវ គ្រាប់​កាហ្វេ​លេខ​១​ចំនួន​​៦​បាវ គ្រាប់​កាហ្វេ​លេខ​២​ចំនួន​១០​បាវ កាហ្វេ​លីង​រួច​ចំនួន​​៦​បាវ ម៉ាស៊ីន​លាយ​ប៊ឺ​ចំនួន​០១​គ្រឿង ម៉ាស៊ីន​លាយ​ស្ករ​ចំនួន​០១​គ្រឿង​កាហ្វេ​ច្រក​ជា​កញ្ចប់​រួច​ចំនួន​៣០​កញ្ចប់ប៊ឺរ មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ​ចំនួន​១២​ធុង ទឹកត្រី​ចំនួន​០៣​កា​ដុ​ង ស្រាស​ចំនួន​០១​កាន​កាហ្វេ​ផលិត​រួច​ចំនួន​១៤​កញ្ចប់ ​(​កាហ្វេ​ខ្មែរ​ធម្មជាតិ​)​។

ក្រោយ​ពិនិត្យ​រួច ​គណៈកម្មការ​ចម្រុះ​រក​ឃើញ​មាន​កំហុស​ដូច​ខាងក្រោម​៖​

មិន​មាន​លើ​ស្លាក​យីហោ មិន​ទាន់​បាន​យក​ទៅ​ចុះបញ្ជី​ផលិតផល (​ចប​ផ​)​គ្មាន​វិ​ញ្ញាប​ន​ប័ត្រ​ត្រួតពិនិត្យ​គុណភាព នៅ​លើ​សំបក​វិច​ខ្ចប់​កាហ្វេ​មិន​មាន​ដាក់​អា​ស័​យ​ដ្ឋា​ន និង​របៀប​ប្រើប្រាស់ នៅ​លើ​សំបក​វិច​ខ្ចប់​កាហ្វេ​ដាក់​កាហ្វេ​សុទ្ធ​១០០%​ទីតាំង​គ្មាន​អនាម័យ​។ លោក កឹ​ម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុ​គ​ណះ​ក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ប្រាប់​អោយ​ដឹង​ថា​៖ មុន​និង​ឈាន​ដល់​ការ​ចុះ​ត្រួតពិនិត្យ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​អស់​រយះ​ពេល​ជា​យ៊ូ​ថ្ងៃ​មក​ហើយ ដោយ​មានការ​រាយ​ការ​ណ៌​ពី​ប្រជាពលរដ្ឋ​។

លោក​បាន​បន្តរ​ទៀត​ថា ចំពោះ​ទីតាំង​សិប្បកម្ម​លីង​កាហ្វេ​និង​សណ្ដែក​ខាងលើ​នេះ បង្ករ​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ផឹក​ច្រើន​ណាស់ ដោយ​ម្ចាស់​ទីតាំង​ផលិត​នេះ បាន​លាយ​គ្រឿងផ្សំ​ជាមួយ​មុខ ធ្វើ​អោយ​កាហ្វេរ​ឈ្ងុយ មាន​លាយ​ទឹក​ស៊ី​អី​វ បឺ​រ ទឹក​ស្ករ​caramel មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ ល័​ក្ខ​ពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ី​ចេ​ង ទឹកដោះគោ និង​សណ្ដែកសៀង​។

ដោយឡែក​ លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល បានអោយ​ដឹង​ដែរ​ថា​៖ ម្ចាស់​ទីតាំង​ធ្វើការ​ឃាត់​យក​ទៅ​សាកសួរបើ​រក​ឃើញ​ថា ​មាន​កំហុស​ពិតប្រាកដ​មែន​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​ដោយ​មិន​លើកលែង​ឡើយ​។

អត្ថបទសរសេរ ដោយ