ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យស្លោក​​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ​ចារ​ជា​អក្សរ​ធំ​ៗ​មុខ​អគារ​ខ្ពស់​​​លោក​​ត្រាំ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពាក្យស្លោក​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ (BLACK LIVES MATTER) ត្រូវ​បាន​គេ​ចារ​ជា​អក្សរ​ធំ​ៗ នៅ​មុខ​អគារ​ខ្ពស់ របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​ទទួល​ការ​ចោទ​ថា…

សហរដ្ឋអាមេរិក ៖ ពាក្យស្លោក​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ (BLACK LIVES MATTER) ត្រូវ​បាន​គេ​ចារ​ជា​អក្សរ​ធំ​ៗ នៅ​មុខ​អគារ​ខ្ពស់ របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​ទទួល​ការ​ចោទ​ថា មើលងាយ​ចលនា​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ ដោយ​អគារ​នោះ​ស្ថិត​នៅ​តាម​វិ​ថី​ទី​៥​ក្រុង​ញូ​វ​យ៉​ក​។

ប្រតិបត្តិការ​មួយ​ប្រហាក់ប្រហែល​គ្នា​នោះ​ធ្លាប់​ទទួល​បាន​ជោគជ័យ កាលពីដើម​ខែមិថុនា នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ លោកស្រី​អភិបាល​ក្រុ​​ង​នោះ​ជា​អ្នក​ប្រជាធិបតេយ្យ បាន​ចារ​ពាក្យស្លោក​នោះ នៅ​តាម​មហាវិថី​មួយ​មក​កាន់​សេត​វិមាន​។ ៦​ស​ប្ដា​ហ៍​ក្រោយ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​លោក​GEORGE FLOYD ក្រោម​ការ​យក​ជង្គង់​សង្កត់ករ​គេ រហូត​ដល់​ដាច់ខ្យល់​កាលពី​ថៃ្ង​ទី​២៥​ឧសភា គឹ​មហាវិថី​ញូ​វ​ញូ​វ​យ៉​ក ដែល​គេ​ចារ​អក្សរ​ធំ​ៗ ពាក្យស្លោក​នោះ​របស់​ចលនា​ប្រឆាំង​ការ​ប្រ​ពូជសាសន៍ ក្រោម​ក្រសែភ្នែក​របស់​អ្នកកាសែត​ជា​ច្រើន​រូប និង​ទូរទស្សន៍​នានា ។

ពេល​ចារ​ពាក្យ​នោះ​រួចរាល់​អភិបាលក្រុង​ញូ​វ​យ៉​ក​លោក​BILL DE BLASIO បាន​មក​បន្ថែម​ផាត់​ពណ៌​លឿង​ថែម​ទៀត​ជាមួយ អ្នក​ទទួលខុសត្រូវ​ឯទៀត​ៗ ក្នុង​នោះ​មាន លោក​AL SHARPTON ដែល​ជា​មនុស្ស​ល្បី​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​។

កាលពី​ថ្ងៃ​ទី​១​កក្កដា​អភិបាលក្រុង​រូប​នោះ​ធ្លាប់​បាន​និយាយ​ថា លោក​ចង់​ឲ្យ​លោក​ត្រាំ​ស្ដាប់​ពាក្យ​៣​ម៉ាត់ ដែល​លោក​មិន​ដែល​បង្ហាញ​ពី​ការ​គោរព​ម្ដងណា​សោះឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ