ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បើក​កិច្ចប្រជុំ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​ធ្លី​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ កន្លង​មកនេះ​ លោក លៀម សុ​ដា…

ខេត្តព្រះសីហនុ ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ កន្លង​មកនេះ​ លោក លៀម សុ​ដា អភិបាលរង​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​រដ្ឋ​តាម​មន្ទីរ អង្គភាព ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក​ លោកស្រី​ជា​ប្រធាន​ ​អនុប្រធាន​មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក​បាន​ចូលរួម​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយសារ​កន្លង​មក មន្ទីរ អង្គភាព​រដ្ឋ​មួយ​ចំនួន​ធំ​មិន ទាន់​បាន​ធ្វើការ​ចុះបញ្ជី​ដី​រដ្ឋ បង្ករ​ជា​វិវាទ​ដីធ្លី​ជា​បន្តបន្ទាប់ ហើយ​ដើម្បី​បញ្ចៀស​បាន​នូវ​ទំនាស់​ដីធ្លី យើង​ត្រូវ​រួម​គ្នា​ចុះបញ្ជី​ដី​រដ្ឋ​ឱ្យ​បាន​គ្រប់​មន្ទីរ អង្គភាព​ក្នុង​ក្រុង ស្រុក ខេត្ត​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អរ​ប្រសើរ ។

លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ អង្គភាព​រដ្ឋ ឃុំ សង្កាត់ ក្រុង ស្រុក ត្រូវ​ទៅ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​តាម​ការិយាល័យ​ភូមិបាល តាម​រយៈ​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រុង ស្រុក ខេត្ត ក្ន​ង​នោះ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ដូច​ជា​÷ ១-​មន្ទីរ អង្គភាព​ណា​មាន​ដី​ប៉ុន្មាន​កន្លែង ទំហំ​ប៉ុណ្ណា , ២-​តើ​ការ​ចុះបញ្ជី​ដី​រដ្ឋ​បាន​ប៉ុន្មាន កន្លែង​ដោយ​បញ្ជាក់​ពី​ទំហំ ច្បាស់លាស់​ និង៣-​តើ​នៅ​សល់​ដី​ប៉ុន្មាន​កន្លែង​ដែល​មិន​ទាន់​បាន​ចុះបញ្ជី ។

លោកអភិបាល​រង​ខេត្ត​បាន​បន្ត​ថា ចំពោះ​មន្ទីរ អង្គភាព​ណា​មាន​បណ្តឹង​ជំទាស់​មាន​ទំហំ​ប៉ុន្មាន ត្រូវ​បំពេញ​សំណុំ​ឯកសារ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​យើង​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បញ្ចប់​នៅ​ឆ្នាំ​២០២០​ខាង​មុខ ដើម្បី​ចៀស​វាង​បាតុភាព​( កន្ទេល​ធំ បន្លំ​ដេក​)​។ ម្យ៉ាងទៀត​និ​តិ​វិធី​នៃ​ការ​ចុះ បញ្ជី​ដី​រដ្ឋ​នៅ​តាម​ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​ច្រក ចេញ ចូល​តែ​មួយ​របស់​រដ្ឋបាល​ក្រុង ស្រុក ខេត្ត ដើម្បី​កាត់​បន្ថយ​ទំនាស់​ដីធ្លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ