ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​ដុះ​ស្រូវ​វស្សា​សម្រេច​៧៥% តំបន់​ខ្លះ​ជួប​គ្រោះ​រាំង​ស្ងួត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​នៅ​ទូ​ទាំង​ប្រទេស​បាន​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​សម្រេច​បាន​ប្រមាណ​ជាង​៧៥% ហើយ​មក​ដល់​ពេល​នេះ​ក្នុង​ការ​ស្ទូង និង​ព្រួស​បាន​សម្រេច​លើ​ផ្ទៃដី​ប្រមាណ ១ ៩៤៩ ពាន់​ហិ​កតា ក្នុង​នោះ​មាន​ស្រូវស្រាល​ចំនួន ៦១០…

រាជធានី​ភ្នំពេញ ៖ កសិករ​នៅ​ទូ​ទាំង​ប្រទេស​បាន​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​សម្រេច​បាន​ប្រមាណ​ជាង​៧៥% ហើយ​មក​ដល់​ពេល​នេះ​ក្នុង​ការ​ស្ទូង និង​ព្រួស​បាន​សម្រេច​លើ​ផ្ទៃដី​ប្រមាណ ១ ៩៤៩ ពាន់​ហិ​កតា ក្នុង​នោះ​មាន​ស្រូវស្រាល​ចំនួន ៦១០ ៧៣៦ ហិ​កតា ស្រូវកណ្តាល​ចំនួន ៩៥៣ ៥២៦ ហិ​កតា ស្រូវធ្ងន់​ចំនួន ៣៣៤ ៦៩៤ ហិ​កតា ។

កាល​ឆ្នាំ​២០១៩​កសិករ​បាន​ធ្វើ​ស្រូវ​បាន​ផល​ចំនួន ១០,៨៨ លាន​តោន​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​នៅ​សល់​ពី​ការ​ផ្គត់ផ្គង់​ក្នុងស្រុក សម្រាប់​នាំ​ចេញ​ចំនួន​ប្រមាណ​៥​លាន​តោ ។ ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ធំ ជា​ខេត្ត​ដែល​ផលិត​ស្រូវ​ច្រើន​ជាងគេ ។

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​កសិករ​មួយ​ចំនួន​កំពុង​ដាំ​ដុះ មាន​កសិករ​មួយ​ចំនួន​កំពុង​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​បានជា​បណ្តើរ​ៗ​ដែរ នៅ​ពេល​នេះ ។ ការ​ប្រមូល​ផល​បាន​ចំនួន ៣២ ៥៦៥ ហិ​កតា ទទួល​បរិមាណ​ផល​សរុប​ចំនួន ១៤១ ០៣២ តោន​ទិន្នផល​គិត​ជា​មធ្យម ជាង​៤ តោន​ក្នុង​មួយ​ហិ​កតា ។

ក្រសួង​កសិករ​បាន​វាយតម្លៃ​ពី​ដំណើរការ​ដាំ​ដុះ​របស់​កសិករ​នៅ​ឆ្នាំ​នេះ​មាន​តំបន់​មួយ​ចំនួន​បាន​ជួប​បញ្ហា​គ្រោះ​រាំង​ស្ងួត​ដែរ ប៉ុន្តែ​មិន​ប្រឈម​ខ្លាំងក្លា​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ