ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃសង់ផ្លូវ​បេតុង សង្ស័យ​គ្មាន​​​ភាពមិនប្រក្រតី

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គម្រោង​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​១៩៦ម៉ែត្រ​ ក្នុងភូមិ​កោះក្របី ត្រូវ​បាន​ធ្វើ​ពិធី​ដាក់​ឱ្យ​ដេញថ្លៃ​នៅ​សាលាឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​មក​ចូលរួម…

ខេត្តកំពង់ឆ្នាំង ៖ គម្រោង​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​១៩៦ម៉ែត្រ​ ក្នុងភូមិ​កោះក្របី ត្រូវ​បាន​ធ្វើ​ពិធី​ដាក់​ឱ្យ​ដេញថ្លៃ​នៅ​សាលាឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​មក​ចូលរួម តែ​បាន​ដាក់​ពាក្យ​តែ​៤​ក្រុមហ៊ុន​ប៉ុណ្ណោះ ព្រោះ​ខ្លះ​គ្រាន់តែ​មក​យក​ទឹកតែ ហើយក៍​មិន​ដាក់​ពាក្យ​ដេញថ្លៃ​ឡើយ​ គួរតែកុំប្រញាប់ដេញ ព្រោះមានការសង្ស័ហណាស់ ។

ចំណែក​ការ​ដេញថ្លៃ​នោះ​ទៀត​ត្រូវ​បាន​អ្នកជំនាញ​ថា​៖ មាន​ភាព​មិន​ប្រក្រតី​ដែរ ។ លោក​ស្រី ភួ​ន ឈួ​យ​អេ​ង ចៅសង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ដល់​ក្រុមហ៊ុន​ដេញ​ថ្លៃ​ថា​៖ អ្នក​ដេញថ្លៃ​ត្រូវ ពិនិត្យ​លើ​សំណើ​សុំ​ដេញថ្លៃ ឱ្យ​បាន​ត្រឹមត្រូវ បើ​ពុំនោះ​ទេ មិន​ទទួល​បាន​សិ​ទ្ឋ​ដេញថ្លៃ​ឡើយ ​។ ត្រូវ​ពិនិត្យ​សំណើរ​ដេញថ្លៃ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិតធានា​ប្រាក់​កក់ ធានា​ការ​ដេញថ្លៃ សេចក្តី​ប្រកាស​ស្ដី​ពី​ក្រមសីលធម៌ មិន​ក្លែងបន្លំ និង​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយឡើយ​។

ជាមួយ​គ្នា​នេះ ប័ណ្ណ​ប៉ា​តង់​ត្រូវ​មាន​សុពលភាព ឬ​បង្កាន់ដៃ​បញ្ជាក់​ការ​បង់ពន្ធ​ប៉ាតង់​និង​កិច្ចសន្យា ។ លោក បេ សា​រុំ អភិបាលរង​ក្រុង និង​ជា នាយក​ទីចាត់ការ​អន្តរ​វិស័យ​ក្រុង​កំពង់ឆ្នាំង បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ដែល​ដេញថ្លៃ សាងសង់​ផ្លូវ​បេតុង​នេះ​បាន សូម​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ធ្វើ​អោយ​មានគុណ​ភាព និង​ជាប់​ម៉ាំ​ល្អ ត្រូវ​ធ្វើការ​ថែទាំ តាម​កិច្ចសន្យា​ក្នុង​ការ​កំណត់ពេល របស​ខ្លួន ដើម្បី​ធានា​ដល់​ការ​ប្រើស​ប្រាស់ ជា​ប្រយោជន៍​សាធារណៈ ។​

លោកបាន​បញ្ជាក់​ថា​៖ ផ្លូវ​បេតុង​១​ខ្យែ​ដែល​បាន​ដាក់​ដេញថ្លៃ​នៅ​ពេល​នេះ មាន​ប្រវែង ១៩៦​ម៉ែត្រ មាន​កម្រាស់ ១​តឹក​កន្លះ មាន​ទទឹង​៥​ម៉ែត្រ មានកំ​ពស់​ដីស និង​ដីក្រហម ១,០៦​ម៉ែត្រ និង​ធ្វើ​ស្លាក​១​សំគាល់​១​កន្លែង ។ ចំពោះ​គម្រោង​ដាក់​ឱយ​ដី​ថ្លៃ មាន​ចំនួន​ទឹកប្រាក់ ១៤២ ៨៨៥ ៧៣១ រៀល​(​អាន​ថា​៖ ១៤២​លាន ៨៨៥​ពាន់ ៧៣១​រៀល​) ។

សូម​បញ្ជាក់​ថា ៖ ក្នុង​ការ​ដេញថ្លៃ​សាងសង់​បាន​ទៅ​ក្រុមហ៊ុន វ៉េ​ង លាប ក្នុង​ចំនួន​ទឹកប្រាក់ ១៣៩ ៩៤៤ ០០០​រៀល ។ អាន​ថាៈ ១៣៩​លាន ៩៤៤​ពាន់​គត់​)​។ ជុំវិញ​ករណី​ដេញថ្លៃ​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្យែ​នេះ​ដែរ ត្រូវ​បាន​អ្នកជំនាញ​សាងសង់ សម្តែង​មតិ​រិៈ​គន់​​ ព្រោះ​ដេញ​មិន​ចុះសោះ… ចុះតិចពេក ប្រៀបដូច​ឃុបឃិត​ ផឹកតែចាស់ពេកទដឹង? សង្ស័យណាស់ !

ព័ត៌មានពិស្តារ​មានផ្សាយជូន​លើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ