ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិត​ស្ត្រីម្នាក់នៅចំណុចស្តុបផ្លូវ​២១៧

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីគ្រោះថ្នាក់​រវាងរថយន្ត​ក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង​បុក​អូស​ម៉ូតូមួយគ្រឿងជាប់ពីក្រោមរថយន្ត​ ​និង​​កិនស្ត្រីម្នាក់ជា​ម្ចាស់ម៉ូតូ​ បណ្តាល​ឱ្យ​ខ្ទេច​សាច់បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ​។ បន្ទាប់ពីកើតហេតុ​ អ្នកបើកបរ​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍​ត្រូវសមត្ថកិច្ច​ចាប់ឃាត់ខ្លួនភ្លាមៗផងដែរ​ ។​​…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីគ្រោះថ្នាក់​រវាងរថយន្ត​ក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង​បុក​អូស​ម៉ូតូមួយគ្រឿងជាប់ពីក្រោមរថយន្ត​ ​និង​​កិនស្ត្រីម្នាក់ជា​ម្ចាស់ម៉ូតូ​ បណ្តាល​ឱ្យ​ខ្ទេច​សាច់បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ ​។ បន្ទាប់ពីកើតហេតុ​ អ្នកបើកបរ​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍​ត្រូវសមត្ថកិច្ច​ចាប់ឃាត់ខ្លួនភ្លាមៗផងដែរ​ ។​​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពីវេលាម៉ោង​៩និង​៤០នាទីព្រឹកថ្ងៃទី​១០ កក្កដា ឆ្នាំ​២០២០ ​នៅ​ចំណុចស្តុបស្រាបៀរ​ តាម​បណ្តោយផ្លូវ​២១៧ ស្ថិត​ក្នុងសង្កាត់ស្ទឹងមានជ័យទី​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

​ស្ត្រីរងគ្រោះ​ឈ្មោះ​ឆៃ​យា អាយុ​៣១​ឆ្នាំ មុខរបរ​លក់​មាន់ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។​ ចំណែក​ជនសង្ស័យ​ឈ្មោះសម្បត្តិ ឃុង ភេទប្រុស អាយុ​​២៨​ឆ្នាំ ស្នាក់នៅ​សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើត​នៅ​ភូមិបាក់ត្រាង ស្រុកក្រវាញ ខេត្តពោធិសាត់ ជាអ្នកបើកបរ​រថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ ៥A-២៤២៣ ។

ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្តក្រឡុកស៊ីម៉ង់ត៍ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ