ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅសុខៗទុ​ស្សេ​​ឆាបឆេះ​បង្គោល​ខ្សែភ្លើង​ឆោឡោពេញផ្លូវ​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បង្គោល​ភ្លើង​ដែល​បំពាក់​ទៅ​ដោយ​ខ្សែភ្លើង​រយីក​រយាក​ស្រាប់តែ​​ឆ្លង​ចរន្ត​ទុ​ស្សេ​​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​អាជ្ញាធរ ហៅ​រថយន្ត​ពន្លត់អគ្គីភ័យចុះ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ ​ដើម្បីទប់ស្កាត់កុំឱ្យ​ភ្លើង​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន ប្រជាពលរដ្ឋ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ បង្គោល​ភ្លើង​ដែល​បំពាក់​ទៅ​ដោយ​ខ្សែភ្លើង​រយីក​រយាក​ស្រាប់តែ​​ឆ្លង​ចរន្ត​ទុ​ស្សេ​​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​អាជ្ញាធរ ហៅ​រថយន្ត​ពន្លត់អគ្គីភ័យចុះ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ ​ដើម្បីទប់ស្កាត់កុំឱ្យ​ភ្លើង​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន ប្រជាពលរដ្ឋ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ ២០២០ នៅ​ចំណុច​បង្គោល​ភ្លើង ដែល​មាន​ប្រអប់លេខ P026.211 ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១០១១ កែង​ផ្លូវ​លេខ​១៩៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ខ្សែភ្លើង​បាន​ឆ្លង​ចរន្ត​ទុ​ស្សេ​បែក​ផ្កាភ្លើង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាលផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ។​ ភ្លាម​ៗ​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច ក៍បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​មួយ​គ្រឿងចុះមក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​ប្រភពព័ត៌មាន​​​បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​មន្ត្រី​អគ្គី​ស​នី​មិន​ទាន់​ផ្តាច់​​ចរន្តអគ្គិសនី ទើប​​រថយន្ត​ពន្លត់អគ្គិភ័យ​ពុំ​ហ៊ាន​បាញ់​ពន្លត់​ឡើយ ​ដោយ​ខ្លាច​​គ្រោះថ្នាក់ លុះ​មួយ​សន្ទុះ​ក្រោយមក ទើប​បាញ់​ពន្លត់ ដោយ​ស្មានថា ផ្តាច់​​ចរន្តអគ្គិសនី​រួច​ហើយ​ ។ ​បន្ទាប់​ពី​បាញ់​ពន្លត់​អស់ហើយ​ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់​ចេញ​ពី​​ទីតាំង​កើតហេតុ​នោះ ដោយ​សារ​តែ​មន្ត្រី​អគ្គី​ស​នី ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​យក​​ឧបករណ៍​វាស់ឃើញ​​នៅ​មាន​ចរន្តអគ្គិសនី​ ដោយ​មិន​ទាន់​ផ្តាច់ចរន្ត​នៅ​ឡើយទេ​ ។​ នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​ពុំ​ទាន់​មាន​សមត្ថកិច្ច អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​បាន​ដើរ​កាត់​ទី​​នោះ​។

តាមប្រភពពី​​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ខ្សែភ្លើង និង​ខ្សែ​អ៊ិ​ន​ធើ​ណេ​តដែល​បំពាក់​នៅលើ​​បង្គោលនោះ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាលដល់​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​​ឡើយ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ