ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid អវត្តមាន​កីឡាករ​សំខាន់​២​នាក់ ទាក់ទិន​បញ្ហា​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid បាន​និយាយ​ថា ខ្សែប្រយុទ្ធ​វ័យក្មេង…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ​ក្រុម Real Madrid បាន​និយាយ​ថា ខ្សែប្រយុទ្ធ​វ័យក្មេង Vinícius Júnior នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ ឡើង​វិញ​ម្តងទៀត បន្ទាប់​ពី​មាន​កំហុស​បច្ចេកទេស​កាល​ពីតេស្ត​អវិជ្ជមាន​លើក​ដំបូង​របស់​គេ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Vinicius វ័យ ១៩​ឆ្នាំ​មិន​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម Real Madrid ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​ មុន​ពេល​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ La Liga ទល់​នឹង​ក្រុម​ភ្ញៀវ Alaves នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ឡាយ (Videoconference) លោក Zinedine Zidane បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​គេ​មិន​បាន​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​ទេ ប៉ុន្តែ​វា​មាន​កំហុសឆ្គង​មួយ​បាន​កើតឡើង​។ ហើយ​រសៀល​នេះ​យើង​នឹង​ធ្វើតេស្ត​គេ​ម្តងទៀត​។ ក្នុង​នោះ​យើង​បាន​អនុវត្ត​តាម​ពិធីសារ ហើយ​គេ​មិន​បាន​ចូលរួម​ហ្វឹកហាត់​ឡើយ ដើម្បី​សុវត្ថិភាព​។ ​ប្រសិនបើ​អ្វី​ៗ​ដំណើរការ​បាន​ល្អ នោះ​គេ​នឹង​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម​ឡើង​វិញ​»​។

ដោយឡែក Real Madrid នឹង​អវត្តមាន​កីឡាករ Luka Jovic ផង​ដែរ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ែ​ប៊ី​រូប​នេះ ត្រូវ​បង្ខំ​ចិត្តនឹង​ដាច់​ដោយឡែក​ពី​គេ​ក្នុងផ្ទះ​ជា​ការ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​បាន​ទាក់ទង​ជាមួយ​មិត្តភក្តិ​ម្នាក់ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩៕ (ដកស្រង់​ចេញពី CNA)