ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ហើយចាប់ទៀត! មិនដឹងឆ្លង​តាម​ច្រកណាទេទាំង៥៩នាក់​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ ករណី​ចាប់​ពលករ​ខ្មែរលើ​ទឹកដី​ថៃ​ចោទ​ថា ​ឆ្លង​ដែន​ខុសច្បាប់​ហាក់​កើត​មាន​មិន​ចេះ​ថមថយ ​ខណៈ​ប្រទេស​ថៃ​បន្ត​បិទ​ព្រំដែន ​ដើម្បី​បង្កា​ទប់ស្កាត់​មេរោគ​កូ​វីត​១៩​។​ ជាក់ស្តែង​ ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ៗ​ចុង​ក្រោយ​នេះ​ និង​កន្លង​មក​…

ខេត្តបន្ទាយមានជ័យ ៖ ​ ករណី​ចាប់​ពលករ​ខ្មែរលើ​ទឹកដី​ថៃ​ចោទ​ថា ​ឆ្លង​ដែន​ខុសច្បាប់​ហាក់​កើត​មាន​មិន​ចេះ​ថមថយ ​ខណៈ​ប្រទេស​ថៃ​បន្ត​បិទ​ព្រំដែន ​ដើម្បី​បង្កា​ទប់ស្កាត់​មេរោគ​កូ​វីត​១៩​។​

ជាក់ស្តែង​ ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ៗ​ចុង​ក្រោយ​នេះ​ និង​កន្លង​មក​ ពលករ​ខុសច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ក្នុង​ខេត្ត​ស្រះ​កែវ ​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​មាន​តិច​មាន​ច្រើន​។​ ជាមួយ​គ្នា​នេះ ​កាលពី​យប់​ថ្ងៃ​ទី​៨ ​កក្កដា​ ​ពលករ​ខ្មែរ​ចំនួន​៥៩​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​នៅ​ជិត​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ខ្ល​ង​ផែង​ ឃុំ​ទ័ព​ស្តេច ​ស្រុក​តា​ប្រា​យ៉ា ​ក្រោយ​ឆ្លង​ព្រំដែន​ពី​ស្រុក​ថ្មពួក​។​

ពលករ​ទាំងនេះ ​មាន​ប្រុស​៣៤​នាក់​ ស្រី​២៥​នាក់​នេះ​ បើ​យោង​តាម​កា​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។​ តាម​ការ​សាកសួរ​ក្រុម​ពលករ​ប្រាប់​សមត​កិច្ច​ថៃ​ថា​ពួក​គេ​ឆ្លង​ព្រំដែន​តាម​រយៈ​មេខ្យល់​គេ​យក​ម្នាក់​៣០០០​បាត​បំណង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​។​

សមត្ថកិច្ច​ថៃ​បាន​យក​ពលករ​ទាំងនេះ​ ទៅ​កាន់​ស្ថានីយ​តម្រួត​ស្រុក​តា​ប្រា​យ៉ា​ ដើម្បី​ចាត់ការ​បន្ត​។​ បើ​ករណី​ពលករ​ឆ្លង​ដែន​ខុសច្បាប់​កើត​មាន​និង​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​ស្ទើរ​រៀងរាល់ថ្ងៃ​បែប​នេះ​តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​៕

អត្ថបទសរសេរ ដោយ