ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ភូ​តោ​និង​មនុស្ស​ទេ​វោ​ជា​អ្នកមាន​គុណសម្បត្តិ​ខ្ពស់

3 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​បុគ្គល​ពីរ​ពួក​ថា​ជា​មនុស្ស​មានគុណ​សម្បត្តិ​ខ្ពង់ខ្ពស់​មានចិត្ត​សន្តោស​ដ៏​ទូលំទូលាយ និង​ជា​អ្នក​មិន​លើក​ខ្លួនឯង ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ឱ្យ​គេ​អាប់ឱន​នោះ​ឡើយ ។ បុគ្គល​ទាំង​ពីរ​ពួក​នោះ​គឺៈ ១-​មនុស្ស​មនុ​ស្សោ ឬ​មនុស្ស​ភូ​តោ មនុស្ស​ដែល​មានគុណ​សម្បត្តិ កាយសម្បទា​ជា​មនុស្ស​ពិត​មានចិត្ត​ធម៌​នៅ​ក្នុង​ខ្លួន មានចិត្ត​អាណិត​ស្រឡាញ់​រាប់អាន​ចំពោះ​មនុស្ស​ទូទៅ…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​បុគ្គល​ពីរ​ពួក​ថា​ជា​មនុស្ស​មានគុណ​សម្បត្តិ​ខ្ពង់ខ្ពស់​មានចិត្ត​សន្តោស​ដ៏​ទូលំទូលាយ និង​ជា​អ្នក​មិន​លើក​ខ្លួនឯង ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ឱ្យ​គេ​អាប់ឱន​នោះ​ឡើយ ។ បុគ្គល​ទាំង​ពីរ​ពួក​នោះ​គឺៈ

១-​មនុស្ស​មនុ​ស្សោ ឬ​មនុស្ស​ភូ​តោ មនុស្ស​ដែល​មានគុណ​សម្បត្តិ កាយសម្បទា​ជា​មនុស្ស​ពិត​មានចិត្ត​ធម៌​នៅ​ក្នុង​ខ្លួន មានចិត្ត​អាណិត​ស្រឡាញ់​រាប់អាន​ចំពោះ​មនុស្ស​ទូទៅ មានធម៌​ជា​លក្ខណៈ​មនុស្ស​ថ្លៃថ្នូរ​៤​យ៉ាង​គឺ មេត្តា សច្ចៈ វិ​រិ​យៈ បញ្ញា និង​សេចក្តី​ក្លាហាន​។ មាន​សន្តាន​ចិត្តល្អ មាន​ប្រជាប្រិយភាព ដឹងគុណ​ទោស ខុស​ត្រូវ ច្បាស់លាស់ គោរព​ម៉ែឪ គោរ​ព​​ម​នុស្ស​ចាស់ទុំ ស្រឡាញ់​ក្មេង ស្រឡាញ់​រាប់អាន​មនុស្សជាតិ​ទូទៅ ។

២-​មនុស្ស​ទេ​វោ មនុស្ស​ដែល​មានគុណ​សម្បត្តិ​ខ្ពង់ខ្ពស់​ដូច​ទេវតា មាន​សន្តាន​ចិត្ត​ប្រកបដោយ​អ្នក​បរិបូណ៌​ដោយ​សីលធម៌​មិន​ប្រមាថមើលងាយ​មនុស្ស​ទូទៅ ចេះ​ជួយ​យកអាសា​ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ​គ្រា​មាន​អាសន្ន​ចេះ​គោរព​សិទ្ធិ មាន​ភាព​ស្និទ្ធស្នាល​គ្នា ស្គាល់​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក គោរព​សិទ្ធិ​សិរី​ភាព​របស់​មនុស្ស​គ្រប់​ឋានៈ ពណ៌​សម្បុរ ។

ជីវិត​មនុស្ស​ដែល​ខ្ពង់ខ្ពស់​ថ្លៃ​ថ្លូ​រ ឬ​ថោក​ទោ​ប​នោះ គឺ​វា​ជាប់​មក​ជាមួយ និង​កម្មផល​ដែល​បាន​កសាង​ពី​អតីតៈ​ផង និង​បច្ចុប្បន្ន​ផង​គឺ​ពុំ​មែន​ព្រះ​អាទិទេព ឬ​ព្រះ​ម្ចាស់​សួគ៌​ឯណា​ផ្តល់​ឱ្យ​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ