ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូ​វី​ដ​១៩ ៖ ពី​មុន ១៥០​ថ្ងៃ​ឆ្លង​៦​លាន​នាក់ ឥឡូវ​តែ​៤០​ថ្ងៃ​ឆ្លង​៦​លាន​នាក់

6 ខែ មុន

វា​ជា​តួលេខ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ដែល​ថា ចំនួន​អ្នកជំងឺ​កើត​កូ​វី​ដ​១៩ បាន​កើនឡើង​៦​លាន​នាក់​តែ​ក្នុង​រយៈពេល​៣៩​ថ្ងៃ ខណៈ​ដែល​ពី​មុន​នោះ គឺ​វា​ត្រូវការ​ពេលវេលា​១៤៩​ថ្ងៃ ទើប​ឆ្លង​៦​លាន​នាក់ ។ តួលេខ​ចុង​ក្រោយ បាន​ធ្វើ​អោយ​អ្នកជំងឺ​កូ​វី​ដ​១៩ ទូ​ទាំង​ពិភពលោក​ឡើង​ដល់​ជាង​១២​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ព្រ​ហ​ស្បត៍​នេះ…

វា​ជា​តួលេខ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ដែល​ថា ចំនួន​អ្នកជំងឺ​កើត​កូ​វី​ដ​១៩ បាន​កើនឡើង​៦​លាន​នាក់​តែ​ក្នុង​រយៈពេល​៣៩​ថ្ងៃ ខណៈ​ដែល​ពី​មុន​នោះ គឺ​វា​ត្រូវការ​ពេលវេលា​១៤៩​ថ្ងៃ ទើប​ឆ្លង​៦​លាន​នាក់ ។

តួលេខ​ចុង​ក្រោយ បាន​ធ្វើ​អោយ​អ្នកជំងឺ​កូ​វី​ដ​១៩ ទូ​ទាំង​ពិភពលោក​ឡើង​ដល់​ជាង​១២​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​ព្រ​ហ​ស្បត៍​នេះ ។

ប្រទេស​អា​មេ​រិ​ករង​ធ្ងន់​ជាងគេ ដោយ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​ជាង​បី​លាន​នាក់ ឬ​ក៏​មួយ​ភាគ​បួន​នៃ​ចំនួន​សរុប​ក្នុង​ពិភពលោក ។

កូ​វី​ដ​១៩​ឆ្លង​រហ័ស ខណៈ​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​អំពី​ល​ទ្ឋ​ភាព​ដែល​ថា មេរោគ​កូ​វី​ដ​១៩ អាច​ឆ្លង​តាម​ខ្យល់​បរិយាកាស​ផង​ដែរ ដោយ​មិន​គ្រាន់តែ​តាម​រយៈ​ការ​ក្អក ឬ​កណ្តាស​នោះ​ទេ ។ ដូច្នេះ​សូម​បងប្អូន​ប្រយ័ត្ន​ទាំងអស់​គ្នា ៕