ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមក​កម្សាន្ត​លេង​នៅ​មណ្ឌលគិរី មិន​​មាន​​ពាក់​​ម៉ាស់​ស្ទើរ​១០០%

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ព្រឹកថ្ងៃទី១០ កក្កដា នេះ សង្កេត​ឃើញ​​​ភ្ញៀវ​ទេសចរជាច្រើន​ដែល​​មក​លេងកម្សាន្ត​​​នៅក្នុង​ខេត្តមណ្ឌលគិរី ស្ទើរ​តែ​១០០%​ហើយ គឺគាត់មិនបាន​ពាក់​ម៉ាស់​ការ​ពារ​នោះ​ឡើយ ខណៈ​បញ្ហា​កូ​វី​ដ​១៩​នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្តៅ​នា​ពេល​បច្ចុប្បន្ន​ ហើយ​អាជ្ញាធរ​ក៏បាន​​សុំឱ្យ​បងប្អូនទាំងអស់​ត្រូវ​​ចូលរួម​បង្ការ…

ខេត្តមណ្ឌលគិរី ៖ ព្រឹកថ្ងៃទី១០ កក្កដា នេះ សង្កេត​ឃើញ​​​ភ្ញៀវ​ទេសចរជាច្រើន​ដែល​​មក​លេងកម្សាន្ត​​​នៅក្នុង​ខេត្តមណ្ឌលគិរី ស្ទើរ​តែ​១០០%​ហើយ គឺគាត់មិនបាន​ពាក់​ម៉ាស់​ការ​ពារ​នោះ​ឡើយ ខណៈ​បញ្ហា​កូ​វី​ដ​១៩​នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្តៅ​នា​ពេល​បច្ចុប្បន្ន​ ហើយ​អាជ្ញាធរ​ក៏បាន​​សុំឱ្យ​បងប្អូនទាំងអស់​ត្រូវ​​ចូលរួម​បង្ការ និងការពារ​ពីជំងឺនេះទាំងអស់
គ្នា ។

សូមរំលឹកថា ប្រធាន​គណៈ​កម្ម​ធិ​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ខេត្តមណ្ឌលគិរី ធ្លាប់​បាន​ចេញ​បញ្ជា​ជា​ថ្មី​ដល់​មន្ត្រី​ជំនាញ និង​អ្នក​ពាក់​ព័​ន្ឋ​ទាំងអស់ ត្រូវ​បន្ត​តាមដាន​លើ​អ្នក​ដំណើរ ជា​ពិសេស​ជនបរទេស ក្រោយ​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ​បាន​ធូរស្រាល​មួយ​កម្រិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​អ្នកទេសចរ​ជា​ច្រើន​បាន​សម្រុក​ទៅ​លេង​តាម​រមណីយដ្ឋាន​នានា ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

​កាលពី​​ថ្ងៃ​ទី​២៥ ឧសភា កន្លងមក មាន​អ្នកទេសចរ​​រាប់​ពាន់​នាក់ នាំ​គ្នា​ទៅ​ដើរ​លេង​កម្សាន្ត​នៅ ទឹកជ្រោះ​ប៊ូ​ស្រា ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ​…​អ្វី​ដែល​គេ​កត់សម្គាល់​ឃើញ​ថា ស្ទើរ​គ្រប់​ភ្ញៀវ​ទេសចរ​ទាំងនោះ ហាក់​ភ្លេចខ្លួន​ពី​បញ្ហា​ជំងឺឆ្លង ដោយ​ភាគច្រើន​លើស​លប់​គ្មាន​អ្នក​ពាក់​ម៉ាស់​សម្រាប់​ការពារ​ឡើយ​។

ឆ្លើយ​តប​បញ្ហា​ខាងលើ​នេះ​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្ថានភាព ជំងឺ covid-19 ស្ងប់ស្ងាត់ បន្តិច គេ​សង្កេត​ឃើញ​ថា តំបន់​ទេសចរណ៍ ជា​ច្រើន​ក្នុង​ខេត្ត​មណ្ឌល​គិរី មាន​ទេសចរណ៍​ក្នុងស្រុក​ទៅ​ដើរ​លេង​កម្សាន្ត ដូច្នេះ​លោក​បាន​ចេញ​បទ​បញ្ជា​ជា​ថ្មី ដល់​មន្ត្រី​ជំនាញ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន នឹង​តាមដាន​ឲ្យ​បាន​ជាប់​ជា​និច្ច​អំពី​ស្ថានភាព ឆ្លង​រាលដាល​នៃជំងឺ​មួយ
​នេះ។

លោក​អភិបាលខេត្ត​បន្ត​ថា ក្នុង​ករណី​សង្ស័យ​វាស់​កម្តៅ​ទៅ​ឃើញ​លើស​ពី​ការ​កំណត់ តម្រូវ​ឲ្យ​មន្ទីរ​សុខាភិបាល​តាមដាន​ដើម្បី​ធ្វើតេស្ត ហើយ​ពលករ​មក​ពី​ក្រៅ​នៅ​បន្ត​ពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ពោល​គឺ​អាជ្ញាធរ​មិន​បណ្តែតបណ្តោយ​ដាច់ខាត​ ។​ លោក ស្វាយ សំ​អ៊ា​ង ថា កាលពី​ថ្ងៃ​ទី​១៩​កន្លង​ទៅ​នេះ ក្នុង​កិច្ចប្រជុំ​ពិស​ស​មួយ​លោក​បាន​ដាក់​ចេញ​វិធានការ​ដល់​មន្ត្រី​ជំនាញ និង​កងកម្លាំង​ឲ្យ​ត្រួតពិនិត្យ​គ្រប់​ភ្ញៀវ​ចេញចូល​ទាំងអស់ ជា​ពិសេស​ជនបរទេស ដែល​នេះ​ជា​វិធានការ​ធ្វើ​ជាប់​ជា​ប្រចាំ​បើ​ទោះជា​ខេត្តមណ្ឌលគិរី​មិន​ទាន់​កើត​មាន​បញ្ហា​ជំងឺឆ្លង​នេះ​ក៏​ដោយ​។

​ហើយ​គ្រប់​ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់​សមត្ថកិច្ច​បាន​ចុះ​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ រៀបចំ​ជា​ការ​ត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​វាស់​កម្តៅ ដាក់​អាល់កុល​ឬ​សាប៊ូ​លាង​សម្អាត​ដៃ បាញ់​សម្អាត​តាម​បន្ទប់​ស្នាក់​នៅជាដើម​។

យោង​តាម​របាយ​ការ​ណ៏​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ឧសភា ២០២០ មន្ត្រី​ជំនាញ​បាន​យក​សំណាក​ចំនួន​១២​នាក់​ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ល​ទ្ធផល​អវិជ្ជមាន ហើយ​មាន​ពលករ​ចំណាកស្រុក​ចំនួន​១១២​នាក់ ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ