ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Premier League បញ្ជាក់​ពី​កំហុសឆ្គង​របស់ VAR ក្នុង​ប្រកួត​ទាំងអស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League បាន​បង្ហាញ​ពី​ការ​សម្រេច​ចិត្តខុស​របស់ប្រព័ន្ធ​វី​ដេ​អូ​ជំនួយ​អាជ្ញាកណ្តាល (VAR) ជុំវិញ​ការ​ពិន័យ​បាល់​ប៉េ​ណា​ល់​ទី ដែល​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​ទាំង​៣ នៅ​ស​ប្តា​ហ៍​ទី​៣៤…

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League បាន​បង្ហាញ​ពី​ការ​សម្រេច​ចិត្តខុស​របស់ប្រព័ន្ធ​វី​ដេ​អូ​ជំនួយ​អាជ្ញាកណ្តាល (VAR) ជុំវិញ​ការ​ពិន័យ​បាល់​ប៉េ​ណា​ល់​ទី ដែល​បាន​កើតឡើង​ក្នុង​ការ​ប្រកួត​ទាំង​៣ នៅ​ស​ប្តា​ហ៍​ទី​៣៤ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

ក្នុង​នោះ​រួម​មាន​៖ ទី​១ ការ​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​កីឡាករ Bruno Fernandes ក្នុង​ជំនួប​ដែល Man United យកជ័យ​ជម្នះ​លើ​ក្រុម​ម្ចាស់ Aston Villa ដោយ​លទ្ធផល ៣-០ ។

ទី​២ ការ​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​កីឡាករ James Ward-Prowse ក្នុង​ជំនួប​ដែល​ក្រុម Southampton បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Everton​។

ហើយ​និង​ទី​៣ ការ​សម្រេច​មិន​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ក្រុម Tottenham Hotspur បន្ទាប់​ពី​ខ្សែការពារ Joshua King របស់​ក្រុម​ម្ចាស់ផ្ទះ Bournemouth បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែប្រយុទ្ធ Harry Kane នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំង​ពីរ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ០-០​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League បាន​ចេញ​មក​បញ្ជាក់​ពី​កំហុសឆ្គង​របស់​ប្រព័ន្ធ VAR ដោយ​លើក​ឡើង​ថា ការ​សម្រេចចិត្ត​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ក្រុម Man United និង Southampton គឺ​មិន​គួរ​កើត​មាន​ឡើយ ប៉ុន្តែ​សម្រាប់​ក្រុម Tottenham Hotspur គួរ​ណាស់​តែ​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី​៕ (​ដកស្រង់​ចេញពី BBC)

ទស្សនាវីដេអូនៃការប្រកួត៖

https://www.youtube.com/watch?v=AgmQQvDKpqI
https://www.youtube.com/watch?v=M27zCbOFnaU