ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​បន្ទាន់​ដ៏​មាន​ប្រសិទ្ធភាព​កម្ពុជា​ទប់ស្កាត់​ការ​ឆ្លង​ដាល​ជំងឺ​កូ​វី​ដ​-១៩ គឺ​កើត​ពី​ពលរដ្ឋ​ម្នាក់​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា វិធានការ​បន្ទាន់​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ខ្លួនឯង ។ 0​សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា វិធានការ​បន្ទាន់​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ខ្លួនឯង ។

0​សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២០ ជាដំបូង គឺ​ពលរដ្ឋ​ខ្មែរ​មានការ​យល់​ដឹង​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ហើយ​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ដែល​គិត​រហូត​មក​ដល់​ពេល​នេះ គឺ​មិន​ទាន់​មាន​ប្រភព​ដែល​បង្ហាញ​ថា ជំងឺ​កូ​វី​ដ​១៩ មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។

មក​ទល់​សព្វថ្ងៃ គឺ​យើង​មាន​តែ​វិធានការ​បង្ការ​ទប់ស្កាត់ និង​ការពារ​នៃ​ការ​រីក​រាលដាល​តែ​ប៉ុណ្ណោះ ។ បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ដាក់​ចេញ​នូវ​វិធានការ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ដ៏​សាហាវ​បំផុត​នេះ ។

ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អាច​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​នៃ​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​សម្តេច​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ជា​បន្តបន្ទាប់ ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ជាមួយ​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ ។

ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុវត្ថិភាព​សុខភាព​អោយ​បាន​ល្អ​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល ឬ​ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ