ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើ​រង​ការ​បំផ្លាញ នាយក​រដ្ឋមន្ត្រី​ប្រឹង​ការពារ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រស់នៅ ខណៈ​ដែល​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា បាន​រង​ការ​បំផ្លេចបំផ្លាញ ដោយ​ជនខិលខូច​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រស់នៅ ខណៈ​ដែល​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា បាន​រង​ការ​បំផ្លេចបំផ្លាញ ដោយ​ជនខិលខូច​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​អំពាវនាវ​បែប​នេះ​នៅ​ថ្ងៃ​បុណ្យ​រុក្ខទិវា នា​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០​។

សម្តេច​បាន​មាន​ប្រសាសន៍​ថា បុណ្យ «​រុក្ខទិវា​» ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ ក្នុង​គោលបំណង​បំផុស ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជា​ពិសេស ដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រឡាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​។

សម្តេច​មាន​ប្រសាសន៍ បន្ថែម​ទៀត​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ និង​ចូលរួម​ដាំ​ដុះ​កូន​ឈើ​ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍ ដល់​ការ​រស់នៅ​របស់​ខ្លូ​ន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ ជា​ច្រើន​ផង​ដែ​ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ