ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ​សម្រេច​បើក​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក​ឱ្យ​អាជីវ​​ករ​​​ខ្មែរ​​ចូល​ទៅ​​ដឹក​ទំនិញ​​មក​កម្ពុជា​វិញ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ភាគី​ថៃ​បាន​សម្រេច​បើក​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក​ ឈម​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឱ្យ​អាជីវករ​កម្ពុជា​ចូល​ទៅ​ដឹក​ទំនិញ​ចូល​មក​កម្ពុជា​វិញ​រយៈពេល​៦​ថ្ងៃ តែ​ហាម​មិន​ឱ្យ​ចូល​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​នោះ​ទេ ។ ការ​សម្រេច​របស់​ភាគី​ថៃ​នេះ ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត​ប្រាប់​ឲ្យ​ដឹង…

ខេត្តបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ភាគី​ថៃ​បាន​សម្រេច​បើក​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក​ ឈម​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឱ្យ​អាជីវករ​កម្ពុជា​ចូល​ទៅ​ដឹក​ទំនិញ​ចូល​មក​កម្ពុជា​វិញ​រយៈពេល​៦​ថ្ងៃ តែ​ហាម​មិន​ឱ្យ​ចូល​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​នោះ​ទេ ។ ការ​សម្រេច​របស់​ភាគី​ថៃ​នេះ ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត​ប្រាប់​ឲ្យ​ដឹង នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​នៅ​សាល​ប្រជុំ​សាលាខេត្ត កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ ។

ឯកឧត្តម​អភិបាលខេត្ត អ៊ុំ រាត្រី មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ក្នុង​កិច្ចប្រជុំ​តាម​វី​ដេ​អូ​ខន​ហ្វឺ​រេ​ន​រវាង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​-​កម្ពុជា និង​ខេត្ត​ស្រះ​កែវ​របស់​ថៃ ក្នុង​នាម​អភិបាលខេត្ត​បន្ទាយមាន​ជ័យ ឯកឧត្តម​បាន​ស្នើ​សុំ​ឱ្យ​ឱ្យ​ភាគី​ថៃ​សម្រួលឱ្យ​អាជីវករ​កម្ពុជា​ដែ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ចូល​ទៅ​ពិនិត្យ​ទំនិញ​និង​ដឹក​ចេញ​មក​វិញ ។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ មានការ​ជួប​ប្រជុំ​រវាង​អភិបាល​ខេត្តបន្ទាយមានជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ ហើយ​ភាគី
ថៃ​បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ពី​អភិបាលខេត្តបន្ទាយ​មាន​ជ័យ​កម្ពុជា ដោយ​សម្រេច​ឱ្យ​អាជីវ
ករ​កម្ពុជា​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ចូល​ទៅ​ដឹកទំនិញ​របស់​ខ្លួន​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ តែ​ហាម​មិន​ឱ្យ​ចូល​ទៅ​លក់ដូរ និង​ដឹក​ទិញ​ទំនិញ​ថ្មី​ចូល​ទេ ហើយ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​១​ស​ប្តា​ហ៍​តែ​៦​ថ្ងៃ គឺ​មិន​អនុញ្ញាត​ទេ​នៅ​ថ្ងៃ​សៅរ៍ ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់​ថា ភាគី​ថៃ​សម្រេច​ឱ្យ​អាជីវករ​កម្ពុជា​ចូល​ទៅ​ដឹក​ទំនិញ​ចាស់​របស់​ខ្លួន​នៅ​តូប​ផ្សារ​រុង​ក្លឿ​ក្នុង​១​ថ្ងៃ​កំណត់​ឱ្យ​រថយន្ត​ចូល​ចំនួន​៥០​គ្រឿង មនុស្ស​១០០​នាក់ ។

បើ​និយាយ​ឱ្យ​ចំ​ទៅ គឺ​រថយន្ត​១​គ្រឿង​ជិះ​បានតែ​២​នាក់ ហើយ​អនុញ្ញាត​ឱ្យ​ចូល​ចាប់ពី​ម៉ោង​៨
ព្រឹក​ដល់​ម៉ោង​១០​ព្រឹក ហើយ​ត្រូវ​កំណត់​ឱ្យ​ចេញ​វិញ​ឱ្យ​អស់​នៅ​ត្រឹម​ម៉ោង​១​រសៀល ។

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា ភាគី​ថៃ​បាន​សម្រេច​និង​អនុញ្ញាត ហើយ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​សាលាខេត្ត​អញ្ជើញ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត ចូលរួម​ប្រជុំ​ពិភាក្សា​និង​សម្រេច​ឲ្យ​ចេញចូល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​យក​ទីតាំង​ស្ថានីយ​រថយន្តក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើ​ជា​កន្លែង​សម្រួលការងារ ព្រោះ​អាជីវករ​ខ្មែរ​ដែល​លក់​អីវ៉ាន់​នៅ​ផ្សារ​ថៃ​ជាប់​ព្រំដែន​មាន​ចំនួន​៥​ផ្សារ​ឯណោះ ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់​ថា ដោយឡែកច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ ស្ថិត​នៅ​ស្រុក​ម៉ា​ឡៃ គឺ​ភាគីថៃ​ឱ្យ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ និង​កសិផល​ចេញចូល​ជា​ធម្មតា តែ​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ទិញ​ទំនិញ​គ្រឿង​ឧបភោគបរិភោគ ក៏​តម្រូវ​ឱ្យជិះ​រថយន្ត​១​គ្រឿង​ចំនួន​២​នាក់​ចូល​ទិញ​ទំនិញ​នៅ​ផ្សារ​ជាប់​ព្រំដែន​ចម្ងាយ​ជាង​២០០​ម៉ែត្រ ។

ឯ​ច្រក​ទ្វារ​ព្រំដែន​បឹង​ត្រកួន ស្រុក​ថ្មពួក អនុញ្ញាត​ដូច​គ្នា តែ​ការ​ទិញ​គ្រឿង​ឧបភោគបរិភោគ​ត្រូវធ្វើ​ការ​ដោះ​ដូរ​គ្នា​នៅ​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា​-ថៃ និង​ត្រូវ​ប្រជុំ​សម្រេច​ជាមួយ​អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​នៅ​ថ្ងៃ​ចន្ទ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ