ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សម្ងាត់​ដែល​ជួយ​ឱ្យ​មហាសេដ្ឋី Elon Musk ធ្វើការ​ដោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ល្បី​ក្នុង​ផ្នែក​ធ្វើការ​ឥត​ឈប់​ឈរ​គ្មាន​ពេល​សម្រាក ។ ក្រៅពី​មាន​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla ហើយ​លោក​ក៏​ជានា​យក​ប្រតិបត្តិ​របស់…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ល្បី​ក្នុង​ផ្នែក​ធ្វើការ​ឥត​ឈប់​ឈរ​គ្មាន​ពេល​សម្រាក ។ ក្រៅពី​មាន​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla ហើយ​លោក​ក៏​ជានា​យក​ប្រតិបត្តិ​របស់ SpaceX និង​ក្រុមហ៊ុន​តូច​ៗ​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា OpenAI, Neuralink, Boring Company និង SolarCity ជាដើម ។

ក្នុង​ពេល​ដែល​លោក​មាន​ទំនួល​ខុស​ត្រូវ​លើ​ក្រុមហ៊ុន​ជា​ច្រើន​ដូ​ជ​ខាងលើ​នេះ អ្នក​ប្រហែលជា​គិត​ថា​លោក​មិន​មានចំណេះ​ដឹង​ច្រើន​លើ​កិច្ចការ​របស់​ក្រុមហ៊ុន​នីមួយ​ៗ​ទេ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង​វា​មិន​ដូច្នេះ​ឡើយ ។

យោង​ទៅ​តាម​លោក ហ្កា​រ៉េ​ត រី​ស​មេន (Garrett Reisman) ដែល​ជា​វិស្វករ​ម្នាក់ និង​អតីត​អាវ​កាស​ចរ​ដែល​បាន​ធ្វើការ​ជាមួយ​លោក ម៉ាស អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​ចាក​ចេញពី NASA ទៅ​ចូលរួម SpaceX បាន​កោតសរសើរ​លោក ម៉ាស យ៉ាង​ខ្លាំង​ព្រោះតែ​សមត្ថភាព​របស់​លោក​ក្នុង​ការ​តាមដាន​រាល់​កិច្ចការ​ទាំង​តូច​ទាំង​ធំ​របស់​ក្រុមហ៊ុន ។

លោក រី​ស​មេន បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ​ថា លោក​បាន​ជួប​មនុស្ស​ដែល​វៃឆ្លាត​ជា​ច្រើន​តែ​ពួក​គេ​ភាគច្រើន​ឆ្លាត​តែ​ក្នុង​ផ្នែក​ណាមួយ​ទេ ប៉ុន្តែ​សម្រាប់​លោក ម៉ាស វិញ លោក​មាន​សមត្ថភាព​ក្នុង​ការ​សន្ទនា​ជាមួយ​វិស្វករ​ធំ​ៗ​ពី​បញ្ហា​មួយ​មុន​នឹង​ប្តូរ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ផលិត​មួយ​ក្រុម​ទៀត​ពី​បញ្ហា​ផ្សេង​ទៀត​មិន​ថា​ប្រធានបទ​ទាំងនោះ​សុទ្ធ​ជា​ប្រធានបទ​ដ៏​ស្មុគស្មាញ​ប៉ុនណា​ក៏​ដោយ​។

តើ​លោក ម៉ាស ធ្វើ​ដូច្នេះ​បាន​ដោយ​វិធី​ណា? តើ​លោក​គ្រប់គ្រង​ពេលវេលា​របស់​លោក​យ៉ាងដូចម្តេច​ដើម្បី​អាច​បែងចែក​ខ្លួន​សម្រាប់​កិច្ចការ​ជា​ច្រើន​ដូច្នេះ?
លោក​ធ្លាប់​បាន​ចែករំលែក​នូវ​គន្លឹះ​ងាយ​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ លោក​ចូល​ចិត្ត​បែង​ចែ​ល​ពេលវេលា​របស់​លោក​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ផ្តោត​ស្មារតី​លើ​ក្រុមហ៊ុន​តែ​មួយ​ទេ​ក្នុង​ពេល​ណាមួយ ។ ឧទាហរណ៍​ដូច​ជា​នៅ​ថ្ងៃ​ច័ន្ទ ព្រ​ហ​ស្ប​ត្តិ៍ និង​សុក្រ លោក​ចំណាយពេល​លើ​កិច្ចការ​របស់ SpaceX សុទ្ធ ខណៈ​ដែល​ថ្ងៃ​អង្គា​រ៍ ពុធ និង​សៅរ៍​គឺ​សម្រាប់ Tesla វិញ ខណៈ​ដែល​ថ្ងៃអាទិត្យ​លោក​អាច​ជ្រើសរើស​តាម​ការ​ទាមទារ​របស់​ក្រុមហ៊ុន​ទាំង​ពីរ ។

ជាក់ស្តែង មិនមែន​មនុស្ស​គ្រប់​គ្នា​មានឱកាស​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ៗ​ពីរ​ក្នុង​ពេល​តែ​មួយ​ទេ ហើយ​ការ​ធ្វើការ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ក៏​មិន​តែងតែ​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែរ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចាប់​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើត​ន​ប្រសិទ្ធិ​ភាព​ការងារ​របស់​ខ្លួន ការ​បែងចែក​ពេលវេលា​ដូច្នេះ​អាច​ជួយ​អ្នក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ