ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្ម​តា​ទេ! រណារ​យន្ត​រាប់​ពាន់​គ្រឿង​​​ត្រូវ​​រឹប​អូស​​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​​(មាន​វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​និង​អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​សម្រាប់​អ្នក​សារព័ត៌មាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​ទស្សនា​កម្មវិធី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ ។ គម្រោង​ដែល​ត្រូវ​បាន​អនុវត្ត​រួម​គ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ។ គម្រោង​នេះ គឺ​ដើម្បី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​មាន​ទំហំ​១,៤​លាន​ហិ​កតា…

រាជធានី​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​និង​អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​សម្រាប់​អ្នក​សារព័ត៌មាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​ទស្សនា​កម្មវិធី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ ។ គម្រោង​ដែល​ត្រូវ​បាន​អនុវត្ត​រួម​គ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ។ គម្រោង​នេះ គឺ​ដើម្បី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​មាន​ទំហំ​១,៤​លាន​ហិ​កតា និង​ដើម្បី​លើកកម្ពស់​ជីវរស់​នៅ​របស់​សហគមន៍ ។

ដំណើរ​ទស្សនកិច្ច​នេះ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិ​ស្ថាន កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ពិនិត្យ​មើល​សមិទ្ធ​ផល​ដែល​កម្មវិធី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ​សម្រេច​បាន ដើម្បី​បាន​យល់​កាន់តែ​ច្បាស់​​អំពី​ការ​ប្រឈម ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​-​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​ទីវាល​កំពុង​ប្រឈម​ក្នុង​ពេល​ចុះ​បំពេញ​ភារកិច្ច​របស់​ខ្លួន ។ គ្រាន់តែ​ក្នុង​រយៈពេល​១៨​ខែ​ចុងក្រោយ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​កម្មវិធី​ការពារ​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ បាន​ចុះ​ល្បាត​ចំនួន៦.៥៤៥​លើក ដោយ​ល្បាត​បាន​ចម្ងាយ​២៤៥.០០០​គីឡូម៉ែត្រ ។

ឯកឧត្តម​បាន​វាយតម្លៃ​ថា ការ​ខិតខំ​ធ្វើការ​របស់​មន្ត្រី​បាន​ផ្ដល់​នូវ​លទ្ធផល ដោយ​ដោះ​អន្ទាក់​បាន​ចំនួន​៣២.៣២២​អន្ទាក់​។ រឹបអូស​រណារ​យន្ដបាន​១.៩៥៤​គ្រឿង ។ រឹបអូស​ឈើ​ខុសច្បាប់​បាន
ចំនួន​២.១៧៨​ម៉ែត្រគូប ។ ចាប់​បញ្ជូន​ជនសង្ស័យទៅ​តុលាការ​បាន​៨៧​នាក់ ។ ចាប់​ឃាត់​មធ្យោ​បាយ​ដឹក​ជញ្ជូន​បាន​១.០១៩​គ្រឿង និង​បាន​ទប់ស្កាត់​ការ​រុក​ទាន​ទន្ទ្រាន​យក​ដី​រដ្ឋ​បាន​ចំនួន​១៧២​ករណី ។

មុន​ពេល​ចាប់ផ្ដើម​បើកទ្វារ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត គឺជា​ទីកន្លែង​នៃ​ការ​កាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ ដែល​ព្រៃឈើ​និង​សត្វព្រៃ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ ។ អាស្រ័យ​ដោយ​មានការ​គាំទ្រ​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃសហ​គមន៍​ជី​ផាត​បាន​អភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ខ្លួន​ប្រកបដោយ​និរន្ដរភាព ដែល​អាច​ឲ្យ​សហគមន៍​នេះ​បាន​រំដោះខ្លួន​ឆ្ងាយ​ចេញពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​ធ្វើ​កសិកម្ម​ពនេចរ និង​ការ​បរបាញ់​សត្វព្រៃ ។ ហើយ​ឥឡូវនេះ​បាន​ងាក​មក​ពឹងផ្អែក​លើ​អេកូ​ទេសចរណ៍​ជា​ប្រភព​ចំណូល​របស់​ខ្លួន​វិញ ។

ការ​ការពារ​ព្រៃឈើ បាន​ក្លាយជា​មាន​សារៈសំខាន់​ជា​អាយុជីវិត​សម្រាប់​ជីវភាព​រស់នៅ​របស់ប្រជា​ពលរដ្ឋ​នៅ​ជី​ផាត ដោយសារ​តែ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ពី​គ្រប់​ទិស​ទី​នៅ​ជុំវិញ​ពិភពលោក​បាន​មក​ទស្សនា​សត្វព្រៃ ដែល​ជា​ប្រភេទ​កំពុង​រង​គ្រោះ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ចំនួន​​៥៥​ប្រភេទ ដោយ​ចំនួន​ភ្ញៀវ​មាន​រហូត​ដល់​៣.០០០​នាក់ គឺ​គិតតែ​ក្នុង​ឆ្នាំ​២០១៩ ។

ដំណើរ​ទស្សនកិច្ច​នេះ ក៏​បាន​ឆៀង​ចូល​ទៅទស្សនា​ភូមិ​សុ​វ​ណ្ណា​បៃតង ដែល​អង្គការ​សម្ព័ន្ធ
មិត្ត​សត្វព្រៃ​បាន​ជួយ​អភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​នូវ​ជីវភាព​កសិករ​ដែល​ក្រីក្រ​បំផុត និង​អត់​មាន​ដី នៅ​ក្នុង​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ​អស់​រយៈពេល​ជាង​១៧​ឆ្នាំ ។ គម្រោង​បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​២២០​គ្រួសារ ដែល​ពី​មុន​មក​ធ្លាប់​បាន​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដោយ​ការ​កាប់​ព្រៃ​ធ្វើ​ចម្ការ​ពនេចរ និង​បរបាញ់​សត្វព្រៃ ។

អាស្រ័យ​ដោយសារ​គម្រោង​នេះ ទើប​ដី​ព្រៃរងទឹក​ភ្លៀង​ទំហំ​៥.៦១០​ហិ​កតា ត្រូវ​បាន​សង្គ្រោះ​ពី​ការ​កាប់​ដុត​ព្រៃ​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០២០​នេះ ។ ដោយ​មាន​ជំនួយ​បច្ចេក​ទេស​ពី​អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ​បាន​ទទួល​ចំណេះ​ផ្នែក​គ្រប់គ្រង​ប្រាក់​កាស ជំនាញ​កសិកម្ម​បែប​ទំនើប ក៏​ដូច​ជា​បាន​បង្កើត​និង​គ្រប់គ្រង​សមាគម​កសិកម្ម​សហគមន៍ និង​ឃ្លាំង​លក់​សម្ភារ​កសិកម្ម ដែល​គ្រប់គ្រង​មើល​ពីលើ​ផលិតកម្ម​កសិកម្ម ។ ផ្សព្វផ្សាយ​លក់​ផលិត​ផល​នៅ​ទីផ្សារ ។ ការ​ថែទាំ​សុខភាព ការ​អប់រំ​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ប្រព័ន្ធ​ឥណទាន​ខ្នាត​តូច ។

ដោយឡែក​កញ្ញា ស៊ូ​វ​ណ្ណា ហ្គោ​ន​ឡែ​ត នា​យិកា​ប្រតិបត្ដិ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​មិន​អាច​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ទេ តែ​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិរក្ស​ព្រៃឈើ​តំបន់​ជួរ​ភ្នំក្រវាញ ។ អង្គការ​សម្ព័ន្ធមិត្ដ​សត្វព្រៃ បាន​និង​កំពុងធ្វើការ​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០១​មក ដោយ​បាន​ផ្ដល់​ជំនួយ​បច្ចេកទេស​ដើម្បី​ពង្រឹង​តំបន់​ការ​ពារ​ធម្មជាតិ កែ​លម្អ​ជីវភាព​រស់នៅ​ដែល​អាស្រ័យ​លើ​ព្រៃឈើ ។ បាន​សង្គ្រោះ​សត្វព្រៃ​ពី​ព្រាន​និង​ពី​ការ​ជួញដូរ និង​ការពារ​តំបន់​ជួរ​ភ្នំក្រវាញ ជា​ព្រៃឈើ​ទី​ជម្រាល​ប្រភព​ទឹក ។ ជា​អលង្ការ​ជីវចម្រុះ និង​ជា​ទ្រព្យធន​សេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកចូលរួម​ក៏​បាន​ទៅ​ទស្សនា​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដែល​ជា​គម្រោង​ជ័យ​លា​ភី​អន្ដរជាតិ ដែល​បាន​ចាប់​បើកទ្វារ​ក្នុង​ឆ្នាំ​២០០៨ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ