ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកចត្រង្គ​នៅ​តែ​មិន​ទាន់​មាន​សកម្ម​ភាព​​នៅឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ខណៈ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នៅ​តែ​រាតត្បាត​ពិភពលោកកម្ពុជា​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់នោះ ប្រភេទ​កីឡា​ជា​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត់​វិញ​ហើយ តែ​អ្វី​ៗត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ ចំពោះ​ប្រភេទ​កីឡា​អុកចត្រង្គ​នៅ​មិន​ទាន់​បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​ថ្មី​នៅឡើយ​ទេ គឺ​គ្រាន់តែ​ជួប​គ្នា​នៅ​តាម​ហាង​កាហ្វេ​ដើម្បី​លេង​កម្សាន្ដ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ខណៈ​មេរោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នៅ​តែ​រាតត្បាត​ពិភពលោកកម្ពុជា​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់នោះ ប្រភេទ​កីឡា​ជា​ច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត់​វិញ​ហើយ តែ​អ្វី​ៗត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ចំពោះ​ប្រភេទ​កីឡា​អុកចត្រង្គ​នៅ​មិន​ទាន់​បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​ថ្មី​នៅឡើយ​ទេ គឺ​គ្រាន់តែ​ជួប​គ្នា​នៅ​តាម​ហាង​កាហ្វេ​ដើម្បី​លេង​កម្សាន្ដ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ ។ ចំពោះ​ការ​ប្រកួត​នានា​ក៏​សហព័ន្ធ​នៅ​មិន​ទាន់​បាន​គិតគូរ​នៅឡើយ​ដែរ ដោយសារ​តែ​ការ​ប្រមូលផ្ដុំ​គ្នា​នៅ​មិន​ទាន់​មានការ​អនុញ្ញាត ។

ប្រភេទ​កីឡា​អុកចត្រង្គ​នេះ កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​ណាស់ ជាក់ស្ដែង​កម្ពុជា​ត្រៀម​បញ្ជូន​គ្រូ​ឲ្យ​ចេញ​ទៅ​បង្ហាត់​ដល់​បណ្ដា​ប្រទេស​ជិតខាង​ពី​របៀប​លេង បទបញ្ជា​នៃ​ការ​ប្រកួត ការ​កំណត់​របៀប​ចាញ់​-​ឈ្នះ និង​ពេលវេលា​ប្រកួត​ជាដើម ។ សូម​បញ្ជាក់​ថា នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ដាក់​ប្រភេទ​កីឡា​អុកចត្រង្គ​ទៅ​ក្នុង​កម្មវិធី​ប្រកួត ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា​សព្វ​ថ្ងៃនេះ​មាន​ប្រទេស​៤​ឬ​៥​ហើយ​ដែល​គាំទ្រ​កីឡា​អុកចត្រង្គ​កម្ពុជា និង​គាំទ្រ​កម្ពុជា​ក្នុង​ការ​ដាក់​ប្រភេទ​កីឡា​នេះ​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទៀត​ផង ។ ដោយសារ​តែ​មានការ​គាំទ្រ​បែប​នេះ​ហើយ កម្ពុជា​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ឆាប់​នូវ​បទបញ្ជា​ប្រកួត បច្ចេកទេស​នៃ​ការ​ប្រកួត និង​បញ្ជូន​គ្រូ​ទៅ​បង្ហាត់​ដល់​ប្រទេស​ដែល​គាំទ្រ​ទាំងនោះ ។ លោក​មាន​ជំនឿ​ចិត្ត​ថា ប្រភេទ​កីឡា​នេះ​កម្ពុជា​នឹង​ប្រជែង​បាន​មេដាយ ដូច្នេះ​សាមី​សហព័ន្ធ​ត្រូវ​តែ​ធ្វើ​ការងារ​ខាងលើ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​ជាទី​បំផុត ។

លោក គ្រួ​ច ច​ន្ថា​រិ​ទ្ធ គ្រូបង្វឹក​ជម្រើសជាតិ​បាន​និយាយ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​កីឡា​អុកចត្រង្គកម្ពុជា​មាន​កីឡាករ​ជម្រើសជាតិ​ចំនួន​៦​រូប​កីឡាការិនី​ជម្រើសជាតិ​មិន​ទាន់​មាននៅ​ឡើយ​ទេ​តែ​សម្រាប់​ថ្ងៃ​អនាគត​សហព័ន្ធ​នឹង​បង្កើត​កីឡា​ការិនី​ជម្រើសជាតិ​ឲ្យ​ខាង​តែ​បាន ។ សព្វ​ថ្ងៃនេះ​ពួក​គេ​មិន​ទាន់​បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅឡើយ​រីឯ​ការ​ប្រកួត​នានា​ក៏​មិន​ទាន់​មាន​គម្រោង​នៅ​ឡើយ​ដែរ បាន​ត្រឹម​ជួប​គ្នា​ប្រកួត​លេង​ជា​ធម្មតា​ប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ