ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុសឆ្គង​ត្រូវ​ចៀសវាង​ពេល​កំពុង​រក​ការងារ​ធ្វើ​ក្នុង​កំឡុង​ពេល​នេះ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ផល​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​ជុំវិញ​ពិភពលោក ហើយ​ប្រទេស​ជា​ច្រើន​ដែល​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ បាន​មើលឃើញ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​កើនឡើង​យ៉ាង​ខ្ពស់ ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ផ្តល់​អាទិភាព​ទៅ​លើ​ក្រុមហ៊ុន​ទៅ​វិញ​ខណៈ​ដែល​មាន​បេក្ខជន​ជា​ច្រើន​កំពុង​រក​ការងារ​នា​ពេល​នេះ ។ ប៉ុន្តែ​អ្នក​ដែល​កំពុង​រក​ការងារ​ធ្វើ​នៅ​តែ​អាច​ឈានមុខ​អ្នក​ដទៃ​ដដែល​ប្រសិនបើ​អ្នក​អាច​ជៀសវាង​កំហុសឆ្គង​សំខាន់​មួយ​ពេល​សម្ភាសន៍​ដែល​យោង​តាម​លោក រ៉ា​មី​ត…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ផល​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​ជុំវិញ​ពិភពលោក ហើយ​ប្រទេស​ជា​ច្រើន​ដែល​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ បាន​មើលឃើញ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​កើនឡើង​យ៉ាង​ខ្ពស់ ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​ផ្តល់​អាទិភាព​ទៅ​លើ​ក្រុមហ៊ុន​ទៅ​វិញ​ខណៈ​ដែល​មាន​បេក្ខជន​ជា​ច្រើន​កំពុង​រក​ការងារ​នា​ពេល​នេះ ។ ប៉ុន្តែ​អ្នក​ដែល​កំពុង​រក​ការងារ​ធ្វើ​នៅ​តែ​អាច​ឈានមុខ​អ្នក​ដទៃ​ដដែល​ប្រសិនបើ​អ្នក​អាច​ជៀសវាង​កំហុសឆ្គង​សំខាន់​មួយ​ពេល​សម្ភាសន៍​ដែល​យោង​តាម​លោក រ៉ា​មី​ត សេ​ធី (Ramit Sethi) ដែល​ជា​គ្រូបង្វឹក​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ។

សេដ្ឋី​ខាងលើ​នេះ​បាន​និយាយ​ថា «​អ្វី​ដែល​បេក្ខជន​ធ្វើ​ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​សម្ភាសន៍​ការងារ​គឺ​ការ​ទៅ​សម្ភាសន៍​ដើម្បី​ចង់បាន​ការងារ ។ អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់​ដឹង​ថា ពួក​គេ​កំពុង​តែ​វិភាគ​ក្រុមហ៊ុន​ដូចដែល​ក្រុមហ៊ុន​នោះ​កំពុង​តែ​វិភាគ​ពួក​គេ​ដែរ​» ។

លើស​នេះ​ទៅ​ទៀត សម្រាប់​អ្នក​ដែល​បាន​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ទៅ​ក្រុមហ៊ុន​ជា​ច្រើន វា​ប្រហែលជា​មិន​អាច​ជួយ​អ្នក​ទេ​ព្រោះ​ក្រុមហ៊ុន​ជា​ច្រើន​តែងតែ​បោះ​ប្រវត្តិរូប​ដែល​មិន​មានការ​បកស្រាយ​ច្បាស់លាស់​ពី​អ្វី​ដែល​ពួក​គេ​ចង់បាន ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ផ្តោត​ស្មារតី​លើ​ការ​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ឲ្យ​ស្រប​ទៅ​នឹង​អ្វី​ដែល​កន្លែង​ការងារ​នីមួយ​ៗ​ចង់បាន​ច្រើន​ជាង​មាន​ប្រ​វិ​ត្តិ​រូប​មួយ​ដែល​អ្នក​ប្រើ​សម្រាប់​គ្រប់កន្លែង ។

ខាងក្រោម គឺជា​គ​ន្លឺះ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​បាន ៖
ជាដំបូង អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​សិន​ថា​ការងារ និង​ក្រុមហ៊ុន​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកមាន​រូបរាង​យ៉ាងដូចម្តេច? គ្រាន់តែ​ចង់​ធ្វើការ​ក្នុង​វិស័យ​ណាមួយ​គឺ​មិន​គ្រប់គ្រាន់​ទេ អ្នក​គួរតែ​ព្យាយាម​គិត​ពី​កិច្ច​ការងារ ទំហំ​ក្រុមហ៊ុន និង​វប្បធម៌​ការងារ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ចូល​ចិត្ត​ជាដើម ។ បន្ទាប់​មក​អ្នក​ត្រូវ​ស្រាវជ្រាវ​ដើម្បី​រក​ឱកាស​ការងារ​ដែល​ស័ក្តិសម​នឹង​អ្នក​ជាងគេ ។

ទី​ពីរ អ្នក​គួរតែ​ព្យាយាម​ទាក់ទង​ទៅ​មនុស្ស​ដែល​ធ្វើការ​ក្នុង​នោះ​ដើម្បី​រៀនសូត្រ​បន្ថែម​ពី​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍ ។

ទី​បី អ្នក​ត្រូវ​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ឲ្យ​ស្រប​ទៅ​នឹង​តួនាទី​ដែល​អ្នក​ចាប់អារម្មណ៍ និង​ព្យាយាម​ផ្តោត​សំខាន់​លើ​លទ្ធផល​ដែល​អ្នក​បាន​សម្រេច ព្រោះ​អ្នក​អាច​បកស្រាយ​ពី​ដំណើរការ​ដែល​អ្នក​សម្រេច​វា​ពេល​សម្ភាសន៍​បាន ។

ចុង​ក្រោយ អ្នក​គួរតែ​ព្យាយាម​រក​ឈ្មោះ​នាយក​ប្រតិបត្តិ​ដើម្បី​សិក្សា​បន្ថែម​ពី​អត្ត​ចរិត និង​ត្រៀមខ្លួន​សម្រាប់​សំណួរ​ដែល​អាច​នឹង​ត្រូវ​បាន​លើក​ឡើង​ពេល​សម្ភាសន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ