ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥នាក់ផឹកស៊ីជុំគ្នារួចទៅដេក លុះកន្លះ​ម៉ោងក្រោយ ឃើញប្រុសស្រី២​នាក់ក្រោមដើមស្តៅ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា ប៉ូ​លី​ស​អធិការ​ក្រុង​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​​ម្នាក់ ខណៈ​ពួក​គេមាន​បក្ខពួក​ប្រុស​ស្រី​សរុប​៥​នាក់​បាន​​រៀបចំ​​កម្មវិធី​ផឹកស៊ី​ លុះ​ពេល​ស្រ​វឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ប្រទះឃើញ​​ជនសង្ស័យ​​អាក្រាតកាយ​ដេកពោបពីលើនារីម្នាក់ នៅក្រោមដើមស្តៅ ។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​…

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា ប៉ូ​លី​ស​អធិការ​ក្រុង​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​​ម្នាក់ ខណៈ​ពួក​គេមាន​បក្ខពួក​ប្រុស​ស្រី​សរុប​៥​នាក់​បាន​​រៀបចំ​​កម្មវិធី​ផឹកស៊ី​ លុះ​ពេល​ស្រ​វឹង​រៀង​ៗ​ខ្លួន ស្រាប់តែ​ប្រទះឃើញ​​ជនសង្ស័យ​​អាក្រាតកាយ​ដេកពោបពីលើនារីម្នាក់ នៅក្រោមដើមស្តៅ ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ កក្កដា​ ឆ្នាំ​២០២០​ នៅចំណុច​ក្រោមដើមស្តៅ ខាងក្រោយផ្ទះស្ត្រីឈ្មោះហួត ស្រីម៉ាច ​ស្ថិត​ក្នុង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​​ឈ្មោះ​សួង ពេជ្រ​ព្រៃ​វ័​ន្ត​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​ ។ ចំណែកនារីរងគ្រោះមានអាយុ​១៩​ឆ្នាំ ។​

ក្នុង​​កម្មវិធី​​ផឹកស៊ី​​​ខាងលើនោះ​មានមនុស្ស​ប្រុសស្រី​ចូលរួម​សរុប​ចំនួន​៥នាក់ រួម​មាន​ ១-ឈ្មោះ​ហួត ស្រី​ម៉ាច ​ភេទ​ស្រី អាយុ២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​​ឃុំ​​កើតហេតុ​ខាងលើ ២-​ឈ្មោះ​សួង ពេជ្រ​ព្រៃ​វ័​ន្ត​ (ជាជនសង្ស័យ) ៣​-​នារីរងគ្រោះ ៤-​ឈ្មោះ​រ៉ែ​ម រស្មី​ ភេទ​ស្រី​ អាយុ១៦​ឆ្នាំ​ រស់នៅ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ​និង​៥-ឈ្មោះ​ណុ​ប ចំ​រ៉ុ​ង ​ភេទ​ប្រុស​ អាយុ២០​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

យោង​តាម​ការ​ឆ្លើយពី​សាក្សី​ដែលបាន​ចូល​​រួម​ជប់លាង​ផឹកស៊ី​ទាំងអស់​គ្នា​​បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ​ ​ពួកគាត់​បាន​ទិញ​ស្រា​បៀ​មួយ​​កេស និ​ង​មាន​គ្រឿង​ក្លែម​​ផង​ដែរ ក៍​ចាប់ផ្តើម​ផឹ​ក​ស៊ី​​ជុំ​គ្នា​តាំងពីវេលា​ម៉ោង​១​រសៀល​រហូត​មក​ទល់​នឹង​ម៉ោង៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ កក្កដា​ ២០២០​ ​​ដោយ​ការជុំគ្នា​ផឹកស៊ី​នោះគឺ​នៅ​ក្រោម​ដើម​ស្តៅ​ខាងក្រោយ​ផ្ទះ​ឈ្មោះ​ហួត ស្រី​ម៉ាច ។

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​នៅ​ពេល​ស្រវឹង​ជោកជាំរៀង​ៗ​ខ្លួន​ ​ពួកគាត់​បានឃើញ​​នារីរងគ្រោះ​​ចូល​ទៅ​ដេក​នៅ​ឯ​ក្នុងផ្ទះ ខណៈនោះ​ជនសង្ស័យ​ក៏​ចូល​ទៅ​ក្នុងផ្ទះ​ដែរ​ ហើយ​អង្គុយ​មើល បន្ទាប់​មក​កម្មវិធី​ផឹកស៊ី​​នោះ​ក៍បាន​បញ្ចប់​ រួច​ចូល​​ដេក​​រៀង​ៗ​ខ្លួន ក្រោយមក​ស្រាប់តែ​បាត់​ទាំង​នារីរងគ្រោះ​និង​ជនសង្ស័យ​ពី​ក្នុងផ្ទះ​ ហើយ​ពួក​​គាត់​ក៏​បាន​ដើរ​ក​មើល​ ក៍ប្រទះ​ឃើញ​​ជនសង្ស័យ​ដេក​ពោប​ពីលើ​​នារីរងគ្រោះ​ទាំង​អាក្រាត​កាយ​ ​នៅ​ក្រោម​ដើម​ស្តៅ​ ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​រាយការណ៍ទៅ​ដល់​សមត្ថ​​កិច្ច​ប៉ូ​លី​សប៉ុ​ស្គិ៍រដ្ឋបាល​សង្កាត់​សំរោង​​តែម្តង​។

ប៉ូ​លី​ស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា​ ឆ្នាំ ២០២០ ​បាន​ឱ្យ​ដឹង​​ថា ក្រោយ​ពី​បាន​ទទួល​នូវ​​សេចក្តី​​រាយការណ៍​ខាងលើ​ភ្លាម​ ប៉ូ​លី​ស​អធិការ​ក្រុង​សហ​ការជាមួយ​ប៉ូ​លី​សប៉ុ​ស្គិ៍រដ្ឋបាលសង្កាត់​សំរោង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ ដោយ​រក​​ឃើញ​នៅ​កន្លែង​កើតហេតុ​មាន​វត្ថុ​តាងដូច​ជា​សំលៀក​បំពាក់​ខោអាវ​នៅ​នឹង​ដី​គួ​ឱ្យ​កត់សម្គាល់​ ខណៈ​​នោះ​​សមត្ថកិច្ច​បាន​យកវត្ថុតាង​ និង​​ធ្វើការ​សាកសួ​រ​សាក្សី​ ព្រមទាំង​​ជនសង្ស័យ​ផងដែរ ។ ​ដោយឡែក​ជនសង្ស័យ​បានឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆក់​ឱកាស​ប្រព្រឹត្ត​ដូច​​ការ​​ចោទប្រកាន់​មែន ។​

យោងតាម​ចម្លើយ​សារភាព​របស់ជនសង្ស័យ​ខាងលើ សមត្ត​កិច្ច​បានក៍​សាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ