ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ឆ្នាំ​ទាំង​៦​នេះ​ជិត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ហើយ

3 ឆ្នាំ មុន

ទើប​ទទួល​បាន​កំណត់​ត្រា​ពី​កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា បី​ថ្ងៃ​ទៀត​រាប់​អំពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​នេះ​ទៅ កំពូល​ឆ្នាំ ម្សាញ់ ខាល រោង ជូត កុរ ឆ្លូវ​…

ទើប​ទទួល​បាន​កំណត់​ត្រា​ពី​កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា បី​ថ្ងៃ​ទៀត​រាប់​អំពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​នេះ​ទៅ កំពូល​ឆ្នាំ ម្សាញ់ ខាល រោង ជូត កុរ ឆ្លូវ​ លេខ​នាំ​ហេង 268​ព្រះ​អង្គ​មាស​ប្រទាន​សម្បត្តិ​មហាសាល មាន​លាភ មាន​លុយ​ចាំង​ចូល​ក្នុង​ជីវិត​ឆ្នាំ​ទាំង​៦​សម្បូរហូរហៀរ និង​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ រួម​នឹង​ការងារ​រក​ទទួលទាន​លាភ​លុយ​ចូល​មក​ផ្ទួន​ៗ ។ សូម​លោក​អ្នក​បួងសួង​268​សុំ​លាភ​សក្ការ​ឥឡូវនេះ ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក នាំ​លាភ​សំណាង នាំ​សិរី​សួស្តី​សុភមង្គល​ដល់​លោក​អ្នក​គ្រប់​ក្រុម​គ្រួសារ ។

ឆ្នាំម្សាញ់ ស្តេចពស់​មាន​លាភ​មាន​លុយ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត បី​ថ្ងៃ​ទៀត​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរ​ហៀ​រ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ​។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មា​ន​ការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​ក្តី​សុខ ក្សេម​ក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​មាន​តែ​ស្នាមញញឹម​រកគ្នា​ប្រពៃ​ណាស់ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម ។

ឆ្នាំខាល ជា​ប្រភេទ​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រសប់​ក្នុង​ការ​រក​លុ​យ និង​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​យ៉ាង​យូរ​បី​ថ្ងៃ​ទៀត ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ស ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​លុយ មានទ្រព្យ​ហូរហៀរ រួម​នឹង​បាន​ឡើងបុ​ណ្យស័ក្តិ​ខ្ពង់ខ្ពស់​ផង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំ រោង យ៉ាង​យូរ​បី​ថ្ងៃ​ទៀត រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមាពណ៌​នាំ​សំណាង ពណ៌​លឿង ការងារ​ទាំងឡាយ​ស្ទុះ​ទៅ​មុខ​ប្រពៃ​ណាស់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា ។

ឆ្នាំជូត បី​ថ្ងៃ​ទៀត លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​កប់​អាកាស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​ជា​អ្នកមាន​បញ្ញា​ច្រើន​ប្រសព្វ​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​, ពណ៌​នាំ​សំណាង បៃតង ការងារ​រក​ទទួល​ទាន រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ កុរ កំពូល​ជ្រូក​ទេព​បី​ថ្ងៃ​ទៀត លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង មាស ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុ​ខ​​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ល្អូកល្អិន និង​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំ ឆ្លូវ បី​ថ្ងៃ​ទៀត លោក​អ្នក​សម្បូរ​លុយ​ចាយ រាសី​ឡើង​ខ្លាំង ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុទឹក​អម្រឹត មានទ្រព្យ​មហាសាល​ប្រចាំជីវិត និង​ជា​អ្នកមាន​បញ្ញា​ច្រើន​តាំងពី​កំណើត​មក ។ ពណ៌​នាំ​សំណាង​ខៀវ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ទ្វេ​ដង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន ស្រស់ស្រាយ​នឹង​គ្នា​កាន់តែ​ខ្លាំង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ