ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ឯម តន្ត្រីករ និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង ចុក​ឈាម​ព្រោះ​ស្នេហ៍​«​អូន​ជា​រៃ​មាស​»

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក​កែវ ឯម មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ។ មិនតែប៉ុណ្ណោះ​លោក​អាច​លេង​ឧបករណ៍​តន្ត្រី​ច្រើន​ប្រភេទ​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ពិសេស​ឧបករណ៍​ត្រុំ​ប៉ែ​ត និង​លេង​ព្យ៉ា​ណូ យ៉ាង​ប៉ិន​ប្រសប់ ។…

លោក​កែវ ឯម មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ។ មិនតែប៉ុណ្ណោះ​លោក​អាច​លេង​ឧបករណ៍​តន្ត្រី​ច្រើន​ប្រភេទ​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ពិសេស​ឧបករណ៍​ត្រុំ​ប៉ែ​ត និង​លេង​ព្យ៉ា​ណូ យ៉ាង​ប៉ិន​ប្រសប់ ។

លោក​កែវ ឯម បន្សល់​ស្នាដៃ​ក្នុង​សិល្បៈ​ចម្រៀង​ជា​ច្រើន​សុទ្ធតែ ពីរោះ​ៗ​គាប់ចិត្ត​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់ ។

ទោះជា​យ៉ាងណា​ក្ដី​លោក​កែវ ឯម គឺជា​សិល្បករ​រង​វិបត្តិ​ដួងចិត្ត​ដ្បិត​ស្នេហ៍ ។ ជាក់ស្ដែង​បទ​ចម្រៀង​«​ព្យ៉ា​ណូ​បាក់​ខ្ទង់​(​អូន​ជា​រៃ​មាស​)» គឺជា​បទ​ចម្រៀង​លាតត្រដាង​រឿងរ៉ាវ​ប្រេះឆា​រវាង​រូប​លោក និង​ភរិយា​អ្នកស្រី​សូ សា​វឿ​ន ដោយ​ភរិយា​បាន​ចាកចោល​រូប​លោក ទៅ​មាន​គូ​ថ្មី ។
បើ​តាម​លោក​ប៊ី សោភ័ណ ដែល​ដឹង​រឿងរ៉ាវ​ជា​ច្រើន ពិសេស​ក្នុង​រង្វង់​សិល្បៈ​ភាពយន្ត និង​ចម្រៀង បាន​លើក​ឡើង​ថា លោក​កែវ ឯម ស្រឡាញ់​អ្នកស្រី​សូ សា​វឿ​ន ណាស់ ។ មិនតែប៉ុណ្ណោះ​លោក​ក៏​ប្រចណ្ឌ​អ្នកស្រី​សូ សា​វឿ​ន​ណាស់​ដែរ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេល​បាត់​ភរិយា​អ្នកស្រី​សូ សា​វឿ​ន នោះ លោក​ខំ​តាម​រក​គ្រប់​ច្រកល្ហក ដោយ​សួរ​គេឯង​ដែល​ធ្លាប់​ស្គាល់​នាង តែ​គ្មាន​ដំណឹង​សោះ ។ «​លោក​កែវ ឯម ទ្រាំ​រស់នៅ​ក្នុង​នាម​ជា​បុរស​ពោះម៉ាយ​កូន​៣ ។ លុះ​ពេល​បាន​ដំណឹង​បែរជា​អ្នកស្រី​សូ សា​វឿ​ន មាន​ប្តី​ថ្មី​ទៅ​ហើយ គឺជា​អ្នកមាន​បុណ្យ​សក្តិ មានទ្រព្យ មាន​កិត្តិយស​ជាង​រូប​លោក គឺ លោក​សក្តិ​៥ មាស ច័ន្ទ​លាភ ។ តើ​លោក​កែវ ឯម ឈឺចាប់​ប៉ុនណា ?​» ។

លោក​កែវ ឯម គឺជា​សិល្បករ​ក្នុង​វង់​តន្ត្រី​យោធា​ភិ​រម្យ រួម​ជាមួយ​មិត្ត​សិល្បករ​រួម​ជំនាន់​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ