ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​បន្ដ​កិច្ចសហការ​ជាមួយ WHO ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយនឹង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ ជា​ពិសេស​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ សំដៅ​លុប​បំបាត់​ទាំងស្រុង​ជំងឺ​កូ​វី​ដ​-១៩ ។ យោង​តាម​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយនឹង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ ជា​ពិសេស​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ សំដៅ​លុប​បំបាត់​ទាំងស្រុង​ជំងឺ​កូ​វី​ដ​-១៩ ។

យោង​តាម​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា បើ​ពិនិត្យ​ជា​រួមការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​ប្រសើរ ហើយ​សង្គម​ជាតិ​ទាំងមូល​នៅ​តែ​បន្ត​តស៊ូ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

ក្នុង​សារលិខិត​សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​ក្នុង​ស្មារតី​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយនឹង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ និង ប្រទេស​ជា​រដ្ឋ​ភាគី​ទាំងអស់ ជា​ពិសេស​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺឆ្លង​កូ​វី​ដ​-១៩ សំដៅ​លុប​បំបាត់​ទាំងស្រុង​ជំងឺ​កូ​វី​ដ​-១៩ និង​ការពារ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា ប្រជាជន​ក្នុង​ពិភពលោក​» ។

ជា​ថ្មី​ម្ដងទៀត​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ​ទាំងអស់ ជា​ពិសេស​មន្ត្រី​សុខាភិបាល​ជួរ​មុខ​ដែល​បាន​ចូលរួម​គាំទ្រ និង​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

បន្ថែម​ពី​នេះ​សម្ដេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការសហប្រជាជាតិ ជា​ពិសេស​អង្គការ​សុខភាព​ពិភពលោក និង​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់​ដែល​បាន​គាំទ្រ​ដល់​កម្ពុជា​ទាំង​ស្មារតី​ទាំង​សម្ភារៈ​សុខាភិបាល និង​វិធីសាស្ដ្រ​ព្យាបាល និង​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩ ជា​ពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ដែល​បាន​គាំទ្រ ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ