ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​បើ​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់ តែ​មិន​ធ្វើ​ឱ្យ​ក្លាយជា​អ្នកមាន?

3 ឆ្នាំ មុន

យោង​ទៅ​តាម​លោក ម៉ៃ រ៉ូ​វឺ (Mike Rowe) ដែល​ជា​ពិធីករ​កម្មវិធី Dirty Jobs បាន​ឲ្យ​ដឹង​ថា ទោះជា​ការ​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់​ជា​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន​ពិតមែន​ក្តី…

យោង​ទៅ​តាម​លោក ម៉ៃ រ៉ូ​វឺ (Mike Rowe) ដែល​ជា​ពិធីករ​កម្មវិធី Dirty Jobs បាន​ឲ្យ​ដឹង​ថា ទោះជា​ការ​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់​ជា​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន​ពិតមែន​ក្តី វា​មិន​តែងតែ​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ទេ ។ លោក​បាន​ប្រាប់​មក​ទៀត​ថា មនុស្ស​ជា​ច្រើន​ចំណាយពេល និង​លុយ​លើ​ការងារ​ដែល​ខ្លួន​ស្រលាញ់​ទោះជា​មានឱកាស​រក​លុយ​ជា​ច្រើន​ទៀត​ពិតមែន​ក្តី ។

លោក​បាន​ចែករំលែក​មក​ថា ប្រសិនបើ​មាន​មេរៀន​មួយ​ដែល​តែងតែ​កើត​មាន​ឡើង​លើ​កម្មវិធី​របស់​លោក​នោះ គឺ​មនុស្ស​ជា​ច្រើន​ដែល​ធ្វើការ​ងារ​ដែល​ខ្លួន​មិន​ស្រលាញ់ ឬ​ស្អប់​ទាំងស្រុង​ចុង​ក្រោយ​សប្បាយ​ចិត្តនឹង​ការងារ​ទាំងនោះ​វិញ ហើយ​ភាគច្រើន​ក៏​មាន​ជីវភាព​ធូរធារ​ដែរ ។

មាន​មនុស្ស​ជា​ច្រើន​ដែល​ចំណាយពេល​មួយ​ជីវិត​របស់​ពួក​គេ​ក្នុង​ការ​រក​ការងារ​ដែល​ខ្លួន​ស្រលាញ់ និង​ភាគច្រើន​ត្រូវ​ចំណាយ​លុយ និង​ពេលវេលា​ដើម្បី​វិនិយោគ​លើ​វា​មិន​ថា​ជា​ការ​ទៅ​រៀន​អស់ ៤ ទៅ ៥​ឆ្នាំ ឬ​ការ​ខ្ចី​លុយ​ដើម្បី​បើក​អាជីវកម្ម​ដែល​ខ្លួន​ចាប់អារម្មណ៍​ឡើយ ។ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង អ្នក​ទាំងនោះ​មិន​តែងតែ​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ទេ ។
លោក រ៉ូ​វី បាន​បន្ថែម​ទៀត​ថា «​ប្រសិនបើ​អ្ន​នក​គិត​ថា​ក្នុង​ប្រទេស​មាន​តែ​ការងារ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្តបាន​នោះ អ្នក​នឹង​ចំណាយពេល​ជា​ច្រើន​ក្នុង​ការ​រក​ការងារ​មួយ​នោះ​ច្រើន​ជាង​រក​ឱកាសល្អ​ៗ» ។

យោង​តាម​លោក រ៉ូ​វី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រក​ឱកាស​ក្នុង​ទីផ្សារ​ការងារ​គឺជា​កត្តា​សំខាន់ និង​បាន​បន្ថែម​ថា មនុស្ស​ជា​ច្រើន​ដែល​បាន​ចូលរួម Dirty Jobs ជា​មហាសេដ្ឋី​ដែល​សម្រេច​បាន​ភាព​ជោគជ័យ​ព្រោះតែ​ពួក​គេ​រក​ឃើញ​ឱកាស​ក្នុង​ទីផ្សារ មិនមែន​មក​ពី​ពួក​គេ​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រលាញ់​ទេ ។

ផ្ទុយ​មក​វិញ ពួក​គេ​មិន​បាន​ស្រលាញ់​ការងារ​ទាំងនោះ​ឡើយ​ពេល​ដែល​ចាប់ផ្តើម​ដំបូង និង​គ្រាន់តែ​រៀន​ជំនាញ​ដែល​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​តែ​ប៉ុណ្ណោះ ។ ពេល​ដែល​ពួក​គេ​ទទួល​បានការ​ងារ​ដែល​ទាមទារ​ជំនាញ​នោះ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ពូកែ​ខ្លាំង ហើយ​ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ស្រលាញ់​ការងារ​នោះ​ដែរ ។

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ក៏​ធ្លាប់​បាន​ចែករំលែក​កាលពី​ឆ្នាំ ២០១៨ ដែរ​ថា ការ​ធ្វើការ​ដែល​ខ្លួន​ស្រលាញ់​គឺជា​ការ​កុហក​ធំ​ជាងគេ​ក្នុង​ជីវិត​មនុស្ស​ព្រោះ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​មិន​ប្រាកដ​ថា​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ឬ​មាន​សុភមង្គល​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ